ក្នុងរយៈពេល6ខែ ដើមឆ្នាំ2021ការនាំចេញកសិផលកម្ពុជាមានទំហំជាង 2,571លានដុល្លារ កើនឡើង 84.64ភាគរយ

ភ្នំពេញ ៖ ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Data base) បានបង្ហាញថាបរិមាណសរុបនៃផលិតផលកសិផលចំនួន 4,454 ,505.33 តោន ទៅកាន់ទិសដៅ 62 ប្រទេស គឺមានការកើនឡើងចំនួន 2,041,982.72 តោនស្មើនឹង 84.64ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2020 ដែលទទួលបានត្រឹមតែ 2,412,522.61 តោន។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

1- ការនាំចេញអង្ករ ៖ បរិមាណអង្ករនាំចេញមានចំនួន 280,450តោន មានការថយចុះចំនួន 117,210 តោន (-29.47ភាគរយ) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល6ខែឆ្នាំ2020 ដែលមានចំនួន 397, 660តោន។ ការនាំចេញអង្ករក្នុងខែមិថុនា ឆ្នាំ2021មានចំនួន 47, 419តោន កើនឡើងចំនួន 5,856តោន (14.09ភាគរយ) បើធៀបនឹងខែមិថុនា ឆ្នាំ2020 ដែលមានចំនួន 41,563តោន។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន 191,492 តោន ស្មើនឹង 68.28ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន 83,683តោន ស្មើនឹង 29.84ភាគរយ និងអង្ករចំហុយមានចំនួន 5,275តោន ស្មើនឹង1.88ភាគរយ។ អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន20ប្រទេស មានបរិមាណសរុបចំនួន67,136 តោន (ថយចុះចំនួន68,440 តោន ស្មើនឹង -50.48ភាគរយ) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន143,293 តោន (ថយចុះចំនួន 4,656តោន ស្មើនឹង -3.15ភាគរយ) ។

ទិសដៅប្រទេសអាស៊ានចំនួន 5ប្រទេស មានបរិមាណសរុបចំនួន27,136 តោន(ថយចុះចំនួន 25,851 តោន ស្មើនឹង -48.79ភាគរយ) និងទិសដៅដទៃទៀតចំនួន21ប្រទេស មានបរិមាណសរុប42 885តោន (ថយចុះចំនួន 18,263តោន ស្មើនឹង -29.87ភាគរយ)ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន 56ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន10 មានរហូតដល់203,847 តោន (72.69ភាគរយ) និងក្រុមហ៊ុន46ដទៃទៀតបាននាំចេញត្រឹម76,603តោន (27.31ភាគរយ)។ ការនាំចេញអង្ករមានតម្លៃថវិកាស្មើនឹង 237,541,150 ដុល្លារអាមេរិក ។

2- ការនាំចេញស្រូវមានចំនួន 1,692,813 តោន ក្នុងរយៈពេល 6ខែឆ្នាំ2021 ទៅកាន់ប្រទេស វៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន 903,152.52 តោន) ដែលមានការកើនឡើងចំនួន 709,305 តោន (72.12ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2020 ដែលមានចំនួន 983,508 តោន។ ការនាំចេញស្រូវមានតម្លៃស្មើនឹង 279,314,145ដុល្លារអាមេរិក។ 3-តម្លៃនៃការនាំចេញកសិផល(ប៉ាន់ស្មាន) ដែលទទួលបានពីការនាំចេញកសិផល(ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន 2,571,169,639.39ដុល្លាអាមេរិក ដែលក្នុងនោះការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន 2,045,314,344.39ដុល្លារអាមេរិក។ ទោះជាយ៉ាងណាក្តី ការនាំចេញកសិផលសរុបក្នុងរយៈពេល 6 ខែ ឆ្នាំ2021 មានកំណើនចំនួន 84.64ភាគរយ ក្នុងនោះកសិផលក្រៅពីអង្ករមានការកើនឡើងចំនួន 107.16ភាគរយ រីឯការនាំចេញអង្ករមានការថយចុះ ចំនួន -29.47ភាគរយ ដោយសារកង្វះទូរកុងតឺន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ជួយជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន» បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍

រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីកសិករ ខណៈផលស្រូវដើមរដូវមានតម្លៃប្រសើរឡើង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

មន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ទីផ្សារតម្លៃស្រូវបានត្រឡប់មករកស្ថានភាពល្អប្រសើរវិញ ហើយ ខណៈដែលបណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកកំពុងសម្រុកចុះទិញ

ការ​វិនិយោគលើ​លំនៅឋាន​ក្នុងឆ្នាំ២០២៤ ​នៅតែមាន​ចំណែក​ខ្ពស់​ក្នុងវិស័យ​សំណង់ទាំងមូល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2024

ការអភិវឌ្ឍលើ​លំនៅឋានក្នុង​ឆ្នាំ២០២៤​នេះ នៅតែមានកំណើ​នវិជ្ជាមាន​ ដោយបានរួមចំណែក​ខ្ពស់​​ក្នុងវិស័យសំណង់ទាំង​មូល​​របស់កម្ពុជា​

ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការដាំពោតយកស្នៀត ដែលកសិករគួរដឹង

ជំនួញ, ព្រឹត្តិការណ៍

• 08/10/2024

ពោត ជាដំណាំមានសក្ដានុពលមួយប្រភេទ ដែលប្រជាកសិករយើងនិយមដាំ ក្នុងនោះគេក៏អាចដឹងពីបច្ចេកទេសងាយៗ ក្នុងការដាំពោតយកស្នៀតលក់ និងរកចំណូលក្នុងគ្រួសារ។

អត្រាមានការងារធ្វើកើនឡើង, អត្រាការប្រាក់ធ្លាក់ចុះ, តម្លៃមាសកើនឡើង កំពុងជំរុញតម្លៃ Bitcoin កើនឡើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ទំហំទីផ្សារលុយគ្រីបតូបានទទួលកំណើនប្រមាណជា ២,៥៨ភាគរយ ធ្វើឲ្យទំហំសរុបនៅទូទាំងសកលលោកមានទៅដល់ ២,២១ទ្រីលានដុល្លារគិតត្រឹមថ្ងៃចន្ទដដែលនេះ

ស្វែងយល់ពីបទល្មើសក្លែងបន្លំឆបោកតាមរយៈគម្រោងមូលនិធិ និងវិធីសាស្ត្រការពារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

ការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ គឺជាអំពើឆបោកផ្នែកហិរញ្ញវត្ថុ ( financial crime) ពីសប្បុរសជនតាមរយៈការស្នើសុំជំនួយ ក្រោមរូបភាពធ្វើអំពើសប្បុរសជួយជនរងគ្រោះ

ខែកញ្ញា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន២៨ ជាមួយទុន​វិនិ​យោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក

ធនាគារពិភពលោក ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

ធនាគារពិភពលោកបាននិយាយថា ក្នុងឆ្នាំ២០២៤នេះ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោក

ចិនកំពុងជ្រៀតចូលទីផ្សារលក់យន្តហោះចម្បាំង ខណៈដែលអាមេរិក និងរុស្ស៊ី ហាក់កំពុងភ្លេចខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ប៉ាគីស្ថានបានប្រកាសកាលពីសប្តាហ៍មុននេះថា ការទិញយន្តហោះចម្បាំង JF-17 ពីចិនគឺជាផ្នែកមួយនៃការបញ្ជាទិញសរុបដែលមានតម្លៃដល់ទៅ១,៦ពាន់លានដុល្លាររបស់ខ្លួន

សហគមន៍ស្វាយចន្ទីចំនួន៣ ទិញជី ៣៥០តោនក្នុងពេលតែមួយ ចំណេញលុយជាង១០០លានរៀល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2024

សហគមន៍ទំនើបស្វាយចន្ទីចំនួន៣នៅក្នុងខេត្តកំពង់ធំ ទិញជីចំនួន ៣៥០តោនក្នុងពេលតែមួយ ដែលនាំឱ្យចំណេញលុយពី១០០ទៅ១៥០លានរៀល