របាយការណ៍ ៖ ស្ថាប័នអន្តរជាតិទាំងពីរបានបញ្ជាក់ថា ការធ្លាក់ចុះដ៏គំហុកនៃវិស័យទេសចរណ៍អន្តរជាតិដែលមកពីវិបត្តិជំងឺកូវី-19 អាចនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកខាតបង់ប្រមាណជាង 4 ទ្រីលានដុល្លារសម្រាប់ឆ្នាំ2020 និងឆ្នាំ2021 ដែលរួមមានផលប៉ះពាល់ក្នុងវិស័យទេសចរណ៍ផ្ទាល់ និងវិស័យជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ខណៈដែលឆ្នាំ2020 ទំហំនៃផលប៉ះពាល់នេះមានប្រមាណ 2.4 ទ្រីលានដុល្លារ។
“ពិភពលោកត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជាសាកល ដែលនឹងចូលរួមការពារអ្នកបម្រើការងារ ដោះស្រាយឥទ្ធិពលអវិជ្ជមានមកលើសង្គមជាតិ និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងវិស័យទេសចរណ៍តាមរយៈការគិតគូរដល់ការផ្លាស់ប្ដូរជារចនាសម្ព័ន្ធ និងមានសក្ដានុពលល្អ”
លោកស្រី Isabelle Durant អគ្គលេខាធិការស្ដីទី UNCTAD បានលើកឡើងថា
លោក Zurab Pololikashivili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បាន លើកឡើងថា «វិស័យទេសចរណ៍គឺជាអាយុជីវិតរបស់មនុស្សរាប់លាននាក់។ ការបង្កើនការចាក់វ៉ាក់សាំង ដើម្បីការពារសហគមន៍ និងការគាំទ្រការចាប់ផ្ដើមឡើងវិញនៃវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព ពិតជាមានភាពចំបាច់ណាស់ក្នុងការបង្កើតឡើងវិញនូវការងារ ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលភាគច្រើនមានភាពពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍»។
បញ្ហាវិសមភាពវ៉ាក់សាំងដែលអង្គការអន្តរជាតិទាំងពីរបានលើកឡើងនោះគឺ ប្រទេសកំពុងអភិវឌ្ឍរងគ្រោះដោយសារអត្រាចាក់វ៉ាក់សាំងមិនស្មើភាពគ្នាក្នុងបណ្ដាប្រទេសនានា ដោយមានប្រទេសខ្លះបានទទួលការចាក់វ៉ាកសាំងក្រោម 1ភាគរយ ហើយខ្លះទៀតរហូតដល់ជាង 60ភាគរយនៃប្រជាជនសរុប។ របាយការណ៍បានបញ្ជាក់ថា វិស័យទេសចរណ៍អាចនឹងងើបឡើងវិញលឿនក្នុងប្រទេសដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់ដូចជា បារាំង អាល្លឺម៉ង់ ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្នុងដំណើរការចាប់ផ្ដើមឡើងវិញ អ្នកជំនាញសង្ឃឹមថា ចំនួនទេសចរអន្តរជាតិនឹងឈានដល់ចំណុចមុនវិបត្តិ (ឆ្នាំ2019) នៅឆ្នាំ2023 ឬយូរជាងនេះ។
អង្គការទាំងពីរបានបញ្ជាក់ទៀតថា នៅឆ្នាំ2021 ការខាតបង់អាចមានរហូតដល់ 1.8 ទ្រីលានដុល្លារ។ ក្នុងខណៈដែលការងើបឡើងវិញនៃវិស័យទេសចរណ៍អាចចាប់ផ្ដើមក្នុងឆមាសទី2 ឆ្នាំ2021 របាយការណ៍បានបង្ហាញថា ការខាតបង់ឆ្នាំ2021 អាចនឹងមានចន្លោះ1.7 ទ្រីលាន ដល់ 2.4 ទ្រីលានដុល្លារ បើធៀបនឹងកម្រិតមុនវិបត្តិឆ្នាំ2019។
របាយការណ៍បានបង្ហាញសេណារីយ៉ូចំនួន 3 ដាក់ចេញដោយអង្គការទេសចរណ៍ពិភពលោក និង UNCTAD៖ សេណារីយ៉ូទី1- ឆ្នាំ2021 អាចនឹងធ្លាក់ចុះ75ភាគរយ ធៀបនឹងកម្រិតឆ្នាំ2019។ សេណារីយ៉ូទី2- ឆ្នាំ2021 អាចនឹងធ្លាក់ចុះ63ភាគរយ ធៀបនឹងកម្រិតឆ្នាំ2019។ សេណារីយ៉ូទី3- ឆ្នាំ2021 អាចនឹងធ្លាក់ចុះ 75ភាគរយ ក្នុងប្រទេសដែលមានកម្រិតចាក់វ៉ាក់សាំងទាប និង37ភាគរយ ក្នុងប្រទេសដែលមានការចាក់វ៉ាក់សាំងច្រើន ជាពិសេសប្រទេសអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចតូច។
ការធ្លាក់ចុះនៃវិស័យទេសចរណ៍ធ្វើឱ្យភាពគ្មានការងារធ្វើកើនឡើងជាមធ្យម 5.5ភាគរយចំពោះពលកម្មដែលគ្មានជំនាញ។ អត្រាកំណើននៃភាពគ្មានការងារនេះអាស្រ័យលើទំហំនៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិនៃបណ្ដាប្រទេសនានា ពោលភាពគ្មានការងារធ្វើអាចប្រែប្រួលក្នុងចន្លោះ 0-15 ភាគរយ។ មុនវិបត្តិ ចំនួនការងារក្នុងសេវាកម្មទេសចរណ៍មាន 30ភាគរយ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍។ នេះបើតាមរបាយការណ៍បានបង្ហាញ។
បញ្ហាទាំងនេះជាការខាតបង់ខ្លាំងជាងការគិតទុក ដោយឆ្នាំ2020 ទេសចរណ៍ពិភពលោកធ្លាក់ចុះ 73ភាគរយ ប្រមាណ 1,000 លាននាក់ ធៀបនឹងកម្រិតមុនវិបត្តិ ឆ្នាំ2019។ រយៈពេលត្រីមាសទី1 ឆ្នាំ 2021 ទេសចរណ៍ពិភពលោកបន្តធ្លាក់ចុះរហូតដល់ 88ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2019។ ឆ្នាំ2020 កន្លងទៅ ប្រទេសកំពុងអភិវឌ្ឍបានស្គាល់ការធ្លាក់ចុះខ្លាំង ចន្លោះ 60ភាគរយ និង 80ភាគរយ។ តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ ៖ អាស៊ីឦសាន អាស៊ីអាគ្នេយ៍ អូសេអានី អាហ្វ្រិកខាងជើង និងអាស៊ីខាងត្បូង។ តំបន់ដែលរងគ្រោះតិច គឺអាមេរិកខាងជើង អឺរ៉ុបខាងលិច និងតំបន់ការ៉ាបៀន៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/01/2025
ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស