ប៉េរូ ៖ តំបន់មួយស្ថិតនៅក្បែរទីក្រុង Chincha Alta ប្រទេសប៉េរ៉ូ ដែលធ្លាប់តែជាវាលរហោស្ថាន ដីស្ងួតហែងគ្មានជីវជាតិទាល់តែសោះ សូម្បីតែតំណក់ទឹកភ្លៀងក៏ស្ទើរតែគ្មានពេញមួយឆ្នាំនោះ បច្ចុប្បន្នត្រូវបានប្រែក្លាយទៅជាដីចំការផ្លែក្រូចស្អេកស្កះ មានទំហំរហូតដល់ប្រមាណ30គីឡូម៉ែត្រក្រឡា ក្រោមការព្យាយាមកែច្នៃដោយការប្រើប្រាស់ជីអាចម៍មាន់ចិញ្ចឹម។
គ្មានអ្នកណាម្នាក់ចង់ធ្វើដំណាំ ឬសូម្បីតែការរស់នៅទីនេះនោះឡើយ ប៉ុន្តែដោយសារតែមិនអស់ចិត្តទៅនឹងទំហំដីដែលត្រូវទុកចោលគ្មានការប្រើប្រាស់នោះ បុរសម្នាក់ដែលមានឈ្មោះថា Vasco Masias ស្ថាបនិកក្រុមហ៊ុន Grupo Alimenta បានប្រើប្រាស់ជំនាញ និងបច្ចេកទេសរបស់ខ្លួនជាច្រើនឆ្នាំក្នុងការកែប្រែផ្ទៃដីដែលគ្មានជីវជាតិទំហំរហូតទៅដល់ 30 គីឡូម៉ែត្រក្រឡាឲ្យក្លាយទៅជាចំការក្រូចដ៏ស្អេកស្កះ និងទទួលបានទិន្នផលខ្ពស់ ដោយការប្រើប្រាស់អាចម៍មានចិញ្ចឹមជាវត្ថុធាតុដើមយ៉ាងសំខាន់។
អាចម៍មាន់កសិកម្ម ព្រមទាំងចំណីអាហាររបស់សត្វមាន់ ដែលជាធម្មតាត្រូវបានគេយកទៅបោះចោល និងដុតចោលនោះបានក្លាយទៅជាវត្ថុធាតុដ៏សំខាន់សម្រាប់លោក Masias សម្រាប់យកទៅប្រើប្រាស់នៅក្នុងគម្រោងការកែប្រែដីដ៏អស្ចារ្យមួយនេះ។
“យើងបានចាប់ផ្តើមធ្វើកសិកម្មនៅទីនេះអស់រយៈពេលជាច្រើនឆ្នាំ ហើយមនុស្សជាច្រើនបាននិយាយថាពួកយើងជាមនុស្សឆ្កួត។ គេធ្វើចំការតែទៅលើដីដែលមានជីវជាតិ និងមានទឹកគ្រប់គ្រាន់ប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះយើងបានបង្កើនផលផ្លែក្រូចក្នុងចំនួនដ៏ច្រើនស្ទើរមិនគួរឲ្យជឿទៅវិញ”
លោក Masias បាននិយាយថា
កសិដ្ឋានចិញ្ចឹមមាន់ ក្រៅតែពីផ្តល់ផលជាពង និងសាច់ហើយនោះ អាចម៍របស់សត្វមាន់ទាំងអស់បានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការបដិវត្តន៍ដីរហោស្ថានមួយនេះ។ លោក Masias បានធ្វើការដកបទពិសោធន៍ជាច្រើនលើកច្រើនសារទម្រាំអាចរកឃើញពីវិធីម្យ៉ាងដែលស្រដៀងទៅនឹងវិធីរបស់ជនជាតិភាគតិចនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនប្រើប្រាស់យ៉ាងដូច្នោះ។
នៅក្នុងការកែប្រែដីដែលស្ងួតហួតហែងនេះ វាមានភាពស្រដៀងគ្នាទៅនឹងការដុតយកជីវៈម៉ាសដោយការបញ្ចូលគ្នារវាងអាចម៍មាន់ ចំណីមាន់ ព្រមទាំងវត្ថុធាតុដើមមួយចំនួនទៀត ដើម្បីទទួលបានជីមួយប្រភេទដែលសំបូរទៅដោយជាតិអាហារូបត្ថម្ភ។ បច្ចុប្បន្ននេះ សម្រាប់ផលិតផល ឬជីសម្រាប់កែប្រែដីនេះ មួយផ្នែកធំលោកយកទៅប្រើប្រាស់នៅក្នុងចំការក្រូចរបស់លោក ហើយមួយចំណែកទៀតដែលនៅសល់ លោកអាចយកទៅលក់ឲ្យកសិដ្ឋានដទៃទៀត។ អ្វីៗដែលបានសរសេររៀបរាប់ និងបង្ហាញជូនខាងលើនេះ គ្រាន់តែជាផ្នែកមួយជ្រុងតូចនៃកិច្ចដំណើរអភិវឌ្ឍដីចំការក្រូចរបស់លោកតែប៉ុណ្ណោះ ខណៈដែលនៅមានអ្វីៗជាច្រើនទៀតដែលអស្ចារ្យជាងនេះ ដែលកើតចេញពីកិច្ចខិតខំព្យាយាមរបស់លោក៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/12/2024
នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ
ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
បច្ចេកវិទ្យាសុខាភិបាលឌីជីថល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល
ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល