ធនាគារពិភពលោក នឹងបង្កើនការផ្តល់មូលនិធិវ៉ាក់សាំងកូវីដ-១៩ ដល់ទៅ ២០ ពាន់លានដុល្លារ

បរទេស ៖ ធនាគារពិភពលោក (World Bank) នៅ​ក្នុងសប្ដាហ៍នេះ​បាន​សន្យាថា​ នឹង​បង្កើន​មូល​និធិ​សម្រាប់​ការ​ទិញ​វ៉ាក់​សាំង​កូវីដ-១៩ និងបង្កើន​​កញ្ចប់មូលនិធិ​ដល់ទៅ​ ២០ ពាន់លានដុល្លារច្រើន​ជាងគោល​ដៅមុនៗ​ ដែល​មាន​ត្រឹម ១២ ពាន់លានដុល្លារ​ ដោយ​​តម្រូវការហិរញ្ញប្បទានពី​ប្រទេស​កំពុងអភិវឌ្ឍន៍កំពុង​កើន​ឡើង​ខ្លាំង​។

លោក Malpass បានប្រាប់អ្នកយកព័ត៌មានថា៖ «មានផែ​ន​ការ​​ជាច្រើន​ទៀត ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ» ដោយលោក​បាន​លើក​ឡើង​អំពីសំណើសរុបចំនួន ៤១ ច្បាប់​ទៀត ​ទទួល​ពីបណ្តាប្រទេសអាហ្វ្រិក ដែល​ប្រជាជនតិចជាងពាក់កណ្តាលនៅប្រទេស​នេះ​ទើប​ទទួល​បានវ៉ាក់​សាំង​។

ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយថា​ ធនាគារអភិវឌ្ឍន៍​ពិភពលោក​ បាន​ផ្តល់​ថវិ​កាជាង ៤ ពាន់លានដុល្លារដល់ប្រទេស​កំពុងអភិវឌ្ឍន៍ចំនួន ៥១ ប្រទេស​សម្រាប់ទិញ​ និង​ចែក​ចាយ​វ៉ាក់សាំងទូទាំង​ពិភព​លោក​ ហើយគ្រោង​នឹង​បន្ថែម​​ប្រាក់រាប់ពាន់លាន​ដុល្លារទៀត​សម្រាប់ ២៥​ ប្រទេស​បន្ថែម​ទៀត​ក្នុងពេលឆាប់ៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសុខភាព​ពិភពលោក​​ បានជំរុញឱ្យក្រុមប្រទេស​សេដ្ឋកិច្ចនាំមុខ ឬ G20 ត្រូវ​សម្រេច​ចាក់វ៉ាក់សាំង​ដល់ប្រជាជន​គោល​ដៅ​យ៉ាងហោចណាស់ ៤០ ភាគរយនៅចុង​ឆ្នាំ២០២១ និងឱ្យ​បាន​ ៦០ ភាគរ​យ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រម្លឹកឡើងវិញពីអត្ថប្រយោជន៍ដែលទទួលបានក្រោយក្លាយខ្លួនជាគំរូអាជីវកម្មបរិយាបន្ន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញារួមគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាសហការលើវិស័យកម្មសិទ្ធិបញ្ញា ។

KOTO ភោជនីយដ្ឋានដ៏ល្បីមួយនៅវៀតណាមមានជំនាញខាងបណ្តុះបណ្តាលសិស្ស-និស្សិតក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

KOTO បានក្លាយទៅជាអាជីវកម្មដែលមានម៉ូដេលលើសពីម្ហូបអាហារ ហើយវាថែមទាំងមានបង្កើតជាកម្មវិធីផ្តល់អាហារូបករណ៍ និងបទពិសោធជាក់ស្តែងដល់និស្សិតក្រីក្រទៀតផង

ក្រុមហ៊ុនសំណង់​កូរ៉េ​ដ៏ធំមួយចាប់ដៃជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅ​កម្ពុជា​ ស្វែងរក​​​​​​​​​​​​​​​​ឱកាស​វិនិយោគ​នៅកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/05/2024

ក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជាដ៏ធំមួយ បានចាប់ដៃ​ជាមួយកក្រុមហ៊ុន​សំណង់​និងវិស្វកម្ម​របស់កូរ៉េ​ ដើម្បីស្វែងរក​ការ​វិនិយោគ​​បន្ថែមនៅ​កម្ពុជា​

កាលីហ្វ័រញ៉ាចំណាយ១០០លានដុល្លារក្នុងមួយឆ្នាំជួយពលរដ្ឋមានចំណូលទាបលើការប្រើប្រាស់ថាមពល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

កាលីហ្វ័រញ៉ាចំណាយ១០០លានដុល្លារក្នុងមួយឆ្នាំជួយពលរដ្ឋមានចំណូលទាបលើការប្រើប្រាស់ថាមពល

កំពង់ផែអន្តរជាតិកំពត តម្លៃ១៤០លានដុល្លារមានសមត្ថភាពខ្ពស់លើកដាក់ទំនិញចេញ-ចូលប្រមាណ ២០ម៉ឺន TEU

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/05/2024

កំពង់ផែអន្តរជាតិកំពត ដែលសាងសង់ក្នុងទំហំទឹកប្រាក់១៤០លានដុល្លារអាម៉េរិកមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល ប្រមាណ ២០ម៉ឺន TEU ។

ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីកំពុងចាប់អារម្មណ៍ប្រេងឆៅពីសហរដ្ឋអាម៉េរិក និងប្រេស៊ីល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៦ ភាគរយ ឬ ៨៣,២៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧៩,២៣ ដុល្លារក្នុងមួយបារ៉ែល

វេទិកាធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ បញ្ជាក់ថាកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត កម្ពុជា-កូរ៉េ នឹងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/05/2024

កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីលើ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដែលនឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបក្រុមហ៊ុន ៩ នៅកូរ៉េ ដើម្បីទាក់ទាញការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីសក្ដានុពលនានារបស់កម្ពុជា ការចំហនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធិជាម្ចាស់