WHO ព្រមាន ៖ វ៉ារ្យ៉ង់កូវីដ-១៩ Delta ឆ្លងលឿនជាងការចែកចាយវ៉ាក់សាំង កំពុងរាតត្បាតជិត១០០ ប្រទេសហើយ

បរទេស ៖ អង្គការសុខភាពពិភពលោក (WHO)​បានធ្វើការព្រមានពីការរាតត្បាតនៃវីរុសកូវីដ-១៩ប្រភេទថ្មី (Delta)ក្នុងល្បឿនលឿនជាងការចែកចាយវ៉ាក់សាំង ដែលបច្ចុប្បន្នកំពុងបន្តប៉ះពាល់ជិត១០០ប្រទេសនៅទូទាំងពិភពលោកហើយ។

លោក វេជ្ជ​បណ្ឌិត​ Tedros​​ Adhanom ​Ghebreyesus

​វេជ្ជ​បណ្ឌិត​ Tedros​​ Adhanom ​Ghebreyesus​ អគ្គ​នា​យក​អង្គការ​សុខភាព​ពិភពលោក​បានក្រើន​​រំលឹកថា​ ប្រទេស​អ្នក​មាន​កំពុង​ចែក​ចាយ​វ៉ាក់សាំង​ឱ្យ​បណ្តា​ប្រទេស​​ដែលមាន​ប្រាក់​ចំណូល​ទាបហាក់យឺត​យ៉ាវ​សម្រាប់​​​ការពារ​ការ​រាតត្បាត​នៃ​​វ៉ារ្យ៉ង់​កូវីដ-១៩ ​Delta ហើយ​វា​​កំពុង​ក្លាយជា​​ហានិភ័យ​​ខ្ពស់​​​ដល់​អាយុ​ជីវិត​ប្រជាជន​រាប់​លាន​ ខណៈ​ដែល​វ៉ារ្យ៉ង់​ប្រភេទ​នេះ​បា​ន​រាត​ត្បាត​ ​៩៨​ ប្រទេស​រួច​មក​ហើយ​។​

​​

លោក ​Ghebreyesus ​បាន​និយាយ​ថា​ មេដឹក​នាំ​ពិភព​លោក​នានា​ត្រូវ​តែ​ធានា​ថា​ យ៉ាង​ហោច​ណាស់​ ១០​ភាគរយ​នៃចំនួន​​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង​អស់​ ​បាន​ទទួល​​វ៉ាក់សាំង​នៅ​ចុង​ខែ​កញ្ញា​ ដូច្នេះ​ក្រុម​ពលរដ្ឋ​​ងាយ​រងគ្រោះ​ និង​បុគ្គលិក​សុខាភិបាល​នឹង​ត្រូវ​បាន​ការពារ​។​

លោក​​ថា​ វ៉ារ្យ៉ង់​​ Delta ​បង្ករ​គ្រោះថ្នាក់​ និង​​កំពុង​បន្ត​វិវត្ត​ ​ហើយ​​បំប្លែងខ្លួន​ ដែល​ទាមទារ​ឱ្យ​មាន​ការ​តាមដាន​វាយតម្លៃ​​ឥត​ឈប់​ឈរ​ រួមទាំង​​ការ​កែ​តម្រូវ​យ៉ាង​ប្រុង​ប្រយ័ត្ន​នៃ​ការ​ឆ្លើយ​តប​សុខភាព​សាធារណៈ​​ ព្រោះ​ថា​វ៉ារ្យ៉ង់​ប្រភេទ​នេះ​កំពុង​តែ​រីក​​​រាល​ដាល​យ៉ាង​លឿន​ទាំង​ក្នុង​ប្រទេស​​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ និង​ខ្ពស់​ផងដែរ។

“ពិភពលោក​ត្រូវ​តែចែក​រំលែក​ឧបករណ៍​ការពារ អុកស៊ីសែន ការធ្វើ​តេស្ត​ ការ​ព្យាបាល​ និងវ៉ាក់សាំង​ដោយ​ស្មើ​ភាព​គ្នា​ ហើយ​នៅ​ខែ​កក្កដា​ឆ្នាំ​ក្រោយ ​ប្រជាជន​ចំនួន​ ៧០​ភាគ​រយ​នៅ​គ្រប់​ប្រទេស​គួរ​តែ​ទទួល​បាន​វ៉ាក់សាំង​»​។ ​លោក​ថា​ ការ​ធ្វើ​បែប​នេះ​ ជា​វិធី​ល្អ​បំផុត​ដើម្បី​បន្ថយ​ការ​រាត​ត្បាត​ ជួយ​សង្គ្រោះ​អាយុ​ជីវិត​ ​និង​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​យ៉ាង​ពិត​ប្រាកដ”

លោក​ Ghebreyesus ​បន្ថែម​ថា

​កាល​ពី​សប្តាហ៍​មុន​ មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ ធនាគារ​ពិភពលោក​ (World Bank) និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ បាន​ចូល​រួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ការ​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​បន្ទាន់​ដើម្បី​បង្កើនការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​។​ ​ក្រុម​អង្គការ​ទាំង​នេះ​ ក៏​បាន​ស្នើ​ដល់​ក្រុម​ប្រទេស​ G-២០​ ឱ្យ​បង្កើន​ល្បឿន​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឈាន​ដល់​គោល​ដៅ​ចាក់​វ៉ាក់សាំង​។​ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​សង្កត់​ធ្ងន់​លើ​ភាព​បន្ទាន់​នៃ​ការ​ចាក់​វ៉ាក់សាំង​​ ពី​ព្រោះ​វ៉ាក់សាំង​បច្ចុប្បន្ន​មាន​ប្រសិទ្ធិ​ភាព​តិច​ជាង​​វ៉ារ្យ៉ង់ ​​Delta​​ ដែល​មាន​លទ្ធភាព​ឆ្លង​ខ្ពស់​ និង​លឿន​ជាង​​វ៉ារ្យ៉ង់​ផ្សេង​ៗ​ទៀត​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម