បរទេស៖ ហាក់បីដូចជាការដើរបញ្ច្រាសទិសគ្នា ខណៈដែលពិភពលោកបាន និងកំពុងបន្តទទួលរងនូវបទពិសោធន៍ដ៏ជូរចត់ ដោយសារបញ្ហារាតត្បាតនៃវីរុសកូវីដ ដែលស្ទើរតែគ្មានប្រទេសមួយណារួចផុតពីផលប៉ះពាល់ទៅដល់វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដោយ ប៉ុន្តែកំណើននៃចំនួនមហាសេដ្ឋីនៅលើពិភពលោកបែរជាកើនឡើងច្រើនជាង ៥លាននាក់ ដែលគិតត្រឹមឆ្នាំ២០២០តែប៉ុណ្ណោះ។
កាលពីឆ្នាំ២០២០កន្លងទៅនេះ ខណៈដែលមនុស្សរាប់ពាន់លាននាក់បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩នោះ ប៉ុន្តែតាមរយៈតួលេខដែលទទួលបានដោយ Credit Suisse Global Wealth បានបង្ហាញថា ចំនួនមហាសេដ្ឋីថ្មីរបស់ពិភពលោកបែរជាមានការកើនឡើង រហូតដល់ទៅ ៥.២លាននាក់ត្រឹមតែរយៈពេល ១ឆ្នាំនេះ។
របាយការណ៍សម្រាប់ឆ្នាំ២០២១ដែលធ្វើឡើងដោយស្ថាប័នដដែលនេះបានបង្ហាញទៀតថា ចំនួនកើនឡើងនេះបានធ្វើឲ្យមហាសេដ្ឋីខ្ទង់លានដុល្លារលើពិភពលោកសរុបមានទៅដល់ ៥៦.១លាននាក់ ដោយក្នុងនោះសេដ្ឋីដែលមានទ្រព្យលើសពី ៥០លានដុល្លារបានកើនឡើងក្នុងអត្រា ២៤ភាគរយធៀបទៅនឹងឆ្នាំ២០១៩ ពោលគឺមានសរុបប្រមាណជា ២១៥ ០៣០នាក់។
ការគណនាដោយ Credit Suisse Global Wealth ធ្វើឡើងតាមរយៈការបូកបញ្ចូលគ្នានៃអចលទ្រព្យ និងទំហំសាច់ប្រាក់ទាំងអស់ ហើយដកទៅនឹងបំណុលទាំងអស់ដែលក្រុមសេដ្ឋីទាំងនោះមាន។
លោក Anthony Shorrocks អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកផលិតមាតិកានៅក្នុងរបាយការណ៍នេះបានបញ្ជាក់បែបនេះថា ៖ «នៅពេលដែលមនុស្សទូទៅចាប់ផ្តើមថយចុះទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុរបស់ពួកគេ ប៉ុន្តែទ្រព្យសម្បិត្តដែលមាននៅលើពិភពលោកគឺនឹងស្ថិតនៅក្នុងទំហំដដែលដោយគ្រាន់ករណីមួយចំនួនវាបានហូរចេញទៅតាមទំនោរអាជីវកម្ម និងទីតាំងថ្មីប៉ុណ្ណោះ»។ គិតចាប់តាំងពីឆ្នាំ២០០០រហូតមក នៅពេលដែលក្រុមកំពូលសេដ្ឋីលើពិភពលោកត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិស្មើទៅនឹង ៣៥ ភាគរយនៃទ្រព្យសម្បត្តិលើពិភពលោករហូតមកដល់ឆ្នាំ២០២០ ទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងទៅដល់ ៤៦ភាគរយ ឬស្មើទៅនឹង ១៩១.៦ ទ្រីលានដុល្លារគឺប្រហែលជា ៤ដងច្រើនជាងទ្រព្យសម្បត្តិដែលមានកាលពី ២ទសវត្សរ៍មុន។ សម្រាប់ឆ្នាំ២០២០ ដដែលនេះផងដែរ ទ្រព្យសម្បត្តិរបស់ពិភពលោកបានកើនឡើងប្រមាណជា ២៨.៧ទ្រីលានដុល្លារ កើនឡើងទៅដល់ចំនួនសរុប៤១៨.៣ទ្រីលានដុល្លារ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ស្ថាបនិក Facebook កំពុងប្រើពេលវេលា និងសំងាត់បំផុតរៀបចំក្រុមការងារថ្មីមួយអភិវឌ្ឍ AI ដែលមានសមត្ថភាពគិតដូចទៅនឹងមនុស្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/06/2025
ស្ងាត់មួយរយៈធំ ស្ថាបនិក Facebook និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg កំពុងសម្ងំរៀបចំមន្ទីរពិសោធដ៏សំងាត់មួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យាលើសពី AI នាពេលបច្ចុប្បន្នដែលអាចមានសមត្ថភាពគិត និងមានទំនាក់ទំនងដូចទៅនឹងមនុស្សពិតៗ
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2025
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា