ភ្នំពេញ ៖ បើទោះបីជាវិបត្តិកូវីដកំពុងតែរីករាលដាលជុំវិញសកលលោកឥតស្រាកស្រាន្ដក៏ពិតមែន ប៉ុន្តែតម្រូវការខាងផ្នែកចំណីអាហារសម្រាប់បំពេញក្រពះនៅតែជារឿងសំខាន់សម្រាប់ប្រទេសនីមួយៗក៏ដូចជាមនុស្សទូទៅ ហើយក្នុងនោះផលិតផលកម្ពុជាក៏ជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងខ្សែច្រវាក់នៃការផ្គត់ផ្គង់។
ជាក់ស្ដែង បញ្ហាកូវីដ មិនបានផ្អាកដំណើរការផលិត និងនាំចេញទាំងស្រុងរបស់កម្ពុជានោះទេ ផ្ទុយទៅវិញការនាំចេញនូវផលិតផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងរហូតដល់ជាង ៨០ភាគរយគិតត្រឹម ៦ខែដំបូងនៃឆ្នាំ ២០២១នេះ។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិបានប្ជាក់ថា ការនាំចេញផលិតផលកសិផលកម្ពុជានៅក្នុងរយៈពេល៦ខែនៃឆ្នាំ២០២១នេះ មានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅចំនួន ៦២ ប្រទេស។ ចំនួននេះមានការកើនឡើងក្នុងរង្វង់ ២ ០៤១ ៩៨២,៧២ តោន ដែលស្មើនឹង ៨៤,៦៤ភាគរយ បើធៀបនឹងឆ្នាំទៅដែលមានចំនួនត្រឹមតែ ២ ៤១២ ៥២២,៦១ តោនប៉ុណ្ណោះ។
ក្នុងចំណោមផលិតផលកសិផលសំខាន់ៗក្រៅពីស្រូវ-អង្ករ គេសង្កេតឃើញមានទំនិញចំនួន៥ប្រភេទដែលមានការកើនឡើងក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន៖
ទី១. ផលិផលគ្រាប់ស្វាយចន្ទី ដែលមានចំនួននាំចេញ ៨៤៣ ២៤៣,២៦ តោន មានការកើនឡើងចំនួន ៣៣៦,៤៣ភាគរយ ក្នុងគោលដៅនាំចេញទៅប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសឡាវ ប្រទេសអារ៉ាប់ ប្រទេសតូហ្គោ ប្រទេសថៃ ប្រទេសអារ៉ាប់រួម និង ប្រទេសវៀតណាម។
ទី២. ការនាំចេញផ្លែស្វាយស្រស់ដែលមានចំនួន ១៥៩ ៧៧៨,៥៥ តោន មានការកើនឡើងចំនួន ២៤៥,៨៤ភាគរយ មានគោលដៅនាំចេញទៅកាន់ទីក្រុងហុងកុង ប្រទេសកូរ៉េ ប្រទេសគុយវ៉ែត ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសចិន។
ទី៣. គ្រាប់ពោត មានចំនួន ១៤០ ៦៦៩,១៣ តោន មានការកើនឡើងចំនួន ១៧៦,៤៤ភាគរយ ដោយមានការនាំចេញទៅកាន់ប្រទេសបង់ក្លាដេស ប្រទេសកូរ៉េ កោះតៃវ៉ាន់ ប្រទេសថៃ និងប្រទេសវៀតណាម។
ទី៤. ផ្លែចេកស្រស់ដែលមានចំនួន ២៣៧ ០៩៩,៥ តោន កើនឡើងចំនួន ៦៨,៦៧ភាគរយ នាំចេញទៅប្រទេសចិន ប្រទេសជប៉ុន ប្រទេសសិង្ហបុរី និងប្រទេសវៀតណាមចំនួន។
ទី៥. ម្រេចមានចំនួន ១៤ ៥៦១,៦២ តោន ដែលមានការកើនឡើងចំនួន ៣៩៨,៧៦ភាគរយ និងនាំចេញទៅប្រទេសគោលដៅ ប៊ែលហ្សិក ប្រទេសកាណាដា សាធារណរដ្ឋឆេក ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ ប្រទេសឥណ្ឌា ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសប៉ូឡូញ ប្រទេសរុស្សី ប្រទេសស៊ុយអ៊ែ ប្រទេសស្វីស កោះតៃវ៉ាន់ ប្រទេសអង់គ្លេស ប្រទេសអារ៉ាប់រួម សហរដ្ឋអាមេរិក និងប្រទេសវៀតណាម។
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដេល E-7 ចំនួន៤គ្រឿងតម្លៃជិត៥ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/11/2024
អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដេល E-7 ចំនួន៤គ្រឿងតម្លៃជិត៥ពាន់លានដុល្លារ ទៅឱ្យប្រទេសកូរ៉េខាងត្បូងដើម្បីបង្កើនសមត្ថភាពយោធាឱ្យកាន់តែបករសើរ