ប្រទេសថៃបន្តកើនឡើងករណីឆ្លងកូវីដ១៩ ខណៈដែលតំបន់ភូកេតទើបបើកទទួលភ្ញៀវទេសចរ

បរទេស ៖ ប្រទេស​ថៃ​បានអនុញ្ញាតឲ្យតំបន់ទេសចរណ៍នៃ​​កោះ​ភូកេត​បើកដំណើរការឡើង​វិញ​ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរទាំងឡាយណាដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ បើ​ទោះ​បី​ប្រទេស​នេះ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ការ​កើន​ឡើង​​​អត្រា​ឆ្លង​ និង​អត្រា​មរណៈ​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ខណៈដែល​ក្រុងបាងកក​នៅ​តែអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតក៏ដោយ។​

ចំនួន​ឆ្លងជំងឺកូវីដនៅ​ទូទាំង​ប្រទេសថៃ​បាន​បន្ត​កើន​ឡើង​នៅ​ប៉ុន្មាន​សប្ដាហ៍ចុងក្រោយ​នេះ​ ដែល​បណ្តាល​មក​ពី​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​កូរ៉ូណា​បំប្លែងថ្មី ​Delta​ និង​អត្រា​ការ​ចាក់​វ៉ាក់សាំង​នៅមានភាពយឺតយ៉ាវនៅទូទាំងប្រទេស​។ ជាក់ស្ដែងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល​​ថៃ​​បានរាយការណ៍​​ថា ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៦ ២៣០ ​នាក់​ ក្នុងមួយថ្ងៃដែល​ជា​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​កំណត់​ត្រា​លើកដំបូងជិត​ ១០ ០០០ ​ករណី​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​ និង​មាន​ ៤១ ​នាក់​បាន​បាត់បង់ជីវិត។​

យ៉ាងណាក៏ដោយ បើ​ទោះបីជា​រលក​ឆ្លង​ទី​បី​កំពុង​បន្ត​កើត​មាន​ឡើងក៏​ដោយ ក៏​រដ្ឋាភិបាលថៃ​មិន​បាន​ផ្អាក​ផែនការ​ក្នុង​ការ​បើក​ដំណើរការ​ប្រទេស ​និង​តំបន់​ទេសចរណ៍​មួយចំនួនសម្រាប់ស្វាគមន៍​ដល់​អ្នកដំណើរអ្នកទេសចរនោះ​ទេ​។ អ្វីដែលកាន់តែចាប់អារម្មណ៍ ​កាល​ពី​ចុងខែ​មុននេះ លោក​នាយក​រដ្ឋមន្ត្រីថៃ​ ប្រាយុធ​ ចាន់​អូចា​ បាន​ប្ដេជ្ញាថា ​នឹងបើក​ទ្វារ​ទទួល​ទេសចរ​ក្នុងស្រុកយ៉ាងទូលាយឡើងវិញ​ក្នុង​រយៈពេល​ ១២០ ​ថ្ងៃ​ទៀត​ ឬ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ។

ជា​ជំហាន​ដំបូង នៅក្នុងសប្ដាហ៍កន្លងទៅនេះ រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យ​តំបន់ទេសចរណ៍កោះ​ភូកេត​បាន​បើក​ទ្វារ​ដំណើរការឡើងវិញ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ទាំងឡាយណាដែល​បាន​ចាក់​វ៉ាក់សាំងរួចរាល់​​រាប់​រយ​នាក់​ ខណៈដែលនៅតំបន់នេះមានអ្នកឆ្លងជំងឺកូវីដតិចតួចបំផុតបើប្រៀបធៀប​ទៅ​នឹងតំបន់ទេសចរណ៍ដទៃទៀត។

គួរឲ្យដឹងដែរថា សេដ្ឋកិច្ចប្រទេស​ថៃដែលមួយចំណែកធំត្រូវ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍នោះ​ បាន​ទទួលរងនូវផលប៉ះពាល់ បាត់បង់ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ ៥០​ ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំមុន​ ដោយ​សារ​ការ​មក​ដល់​របស់​ភ្ញៀវ​បរទេស​បាន​ធ្លាក់​ចុះ ​ប្រមាណ​៨៣ ​ភាគរយ​ ពោលធ្លាក់មក​នៅ​ត្រឹម​ ៦,៧ លាន​នាក់​ ខណៈ​ប្រទេស​ថៃ​ធ្លាប់​ទទួល​ ៣៩,៩ លាន​នាក់​ក្នុង​ឆ្នាំ​២០១៩ ​កន្លងទៅ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម