វឌ្ឍនភាពនៃសហគមន៍ចិញ្ចឹមត្រីក្នុងអាងទឹកធម្មជាតិជួយលើកកម្ពស់ជីវភាពកសិករ

ភ្នំពេញ ៖ ក្រោមគម្រោងហិរញ្ញប្បទានពីកម្មវិធី “ការគាំទ្រសន្តិសុខស្បៀងសម្រាប់ប្រជាជនក្រីក្រ” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជា​មួយអង្គការ  JICA (MAFF/JICA) មានថវិកាសរុបចំនួន ៣៨ម៉ឺនដុល្លារអាមេរិក កំពុងតែប្រតិបត្តិការយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ នេះបើតាមការលើកឡើងរបស់ឯក​ឧត្តម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯក​ឧត្តម ​វេង សាខុន បានឱ្យដឹងថា រដ្ឋបាលជលផលបានទទួលជំនួយសម្រាប់ការអនុវត្តគម្រោង “ការពង្រឹង​សមត្ថភាព​សហគមន៍​ចិញ្ចឹមត្រី ក្នុងអាងទឹកធម្មជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវ​សុវត្ថិភាព​ស្បៀង” ដែលនឹងត្រូវអនុវត្តគម្រោងរយៈពេល២ឆ្នាំ (កក្កដា ២០២០ – មិថុ​នា ២០២២) ។

«តាមការវាយតម្លៃរបស់គម្រោងកសិករចិញ្ចឹមត្រី​ខ្នាតតូចដែលប្រើទុនតិចរយៈពេលពី៦-៨ខែ ទទួលបានប្រាក់ចំណូល​ប្រមាណ១៥០-២៨០ដុល្លារ។ ចំណែកកសិករចិញ្ចឹមត្រីខ្នាត​តូច ដែល​ប្រើ​ទុន​ច្រើនរយៈពេលពី ៨-១០ខែ ទទួលបានប្រាក់​ចំណូល​ពី​៤០០-១២០០ដុល្លារ។ តាមផែនការសកម្ម​ភាពកសិករចញ្ចឹមត្រីក្នុងឆ្នាំ២០២០ សរុបចំនួន ៦៣៥​គ្រួ​សារ ដោយគម្រោងបានចងក្រង​ជា១៥​បណ្ដុំ​​កសិករ ចិញ្ចឹមត្រី ស្មើនឹង៣៥ក្រុម ក្នុងខេត្តគោលដៅ​ទាំង​៥ រួមមាន កំពង់ចាម កំពង់ធំ សៀមរាប ព្រះ​វិហារ និងបន្ទាយមានជ័យ»

ឯកឧត្តមបានមានប្រសាសន៍ថា ៖

ឯកឧត្តមបានបញ្ជាក់ថា គោលបំណងសំខាន់របស់គម្រោងគឺផ្តល់ការគាំទ្របច្ចេកទេសក្នុងការកសាងសមត្ថភាពគណៈ កម្មការសហគមន៍ និងសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីលើកកម្ពស់​ការអភិវឌ្ឍន៍​សហគមន៍ចិញ្ចឹមត្រី និងកន្លែងអភិរក្សក្នុងអាងទឹកធម្មជាតិ និងការចិញ្ចឹមត្រីក្នុងស្រះជាប់នឹងស្រែ សម្រាប់​ការបង្កើនផលស្តុក ត្រីក្នុងអាងទឹកធម្មជាតិ បង្កើនសុវត្តិភាពស្បៀង និងផ្តល់អាហាររូប​បត្ថ​ម្ភដល់កសិករក្រីក្រ ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ។

កាលពីដើមឆ្នាំ២០២១ សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃ (PMEU) ក៏ដូចជាគណៈប្រតិ​ភូ​រួមមានតំណាងស្ថានទូតជប៉ុន តំណាងអង្គការJICA និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃគម្រោងនេះបានទៅធ្វើទស្សនកិច្ចនិងវាយតម្លៃអំពីសមិទ្ធផលនៃការអនុវត្តគម្រោង​ជាក់​ស្តែង ដោយបានសាកសួរ និងសម្ភាសន៍ជាមួយកសិករ បានបង្ហាញថា កសិករ​សប្បាយ​រីករាយ ដោយ​ទទួលបានផលត្រីច្រើនពីគម្រោងនេះ បើធៀបទៅនឹងឆ្នាំមុនៗដែលបានជួយលើកកម្ពស់គុណភាព និងកម្រិតជីវភាពបានប្រសើរជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យជប៉ុនបង្កើនការវិនិយោ​គ​​បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

កម្ពុជាទទួលបានទេសចរជាតិ និង អន្តរជាតិ ជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤

IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ

កំពង់ស្ពឺ ​និងស្វាយរៀង ​ជា​ខេត្ត​ទទួល​បានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ក្នុង​រយៈ​ពេល៦ខែ​ដើមឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2024

គិតត្រឹម​ឆមាសទី១​ឆ្នាំ ២០២៤ ខេត្ត​កំពង់ស្ពឺ និងស្វាយរៀង​ជា​ខេត្ត​ដែលទទួលបានគម្រោ​ងវិនិយោគ​ច្រើនជាង​គេក្នុង​ចំណោម​បណ្ដាខេត្ត​នានា​

ADB ៖ ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកើនដល់ ៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

ADB ព្យាករថាឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចនៃ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនឹងកើនដល់៥% ដែលការព្យាករលើកមុនតែ ៤.៩ ភាគរយ

រដ្ឋាភិបាលចេញ​ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង

ស្មៅដំរី ជាដំណាំសម្រាប់ជាចំណីសត្វ ងាយស្រួលដាំ និងបានផលច្រើនដែលកសិករគួរសាកល្បង

ជំនួញ, ព្រឹត្តិការណ៍

• 17/07/2024

ស្មៅដំរី ជាប្រភេទដំណាំចំណីសត្វមួយដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ងាយស្រួលដាំ និងអាចជួយបំប៉នដល់ការលូតលាស់របស់សត្វបានល្អ

អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ 5G ឈានមុខគេរបស់ប្រទេសចិន នឹងត្រូវហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដែលរសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ ២០២៦

មូលនិធិអភិវឌ្ឍន៍ជំនាញ បានបណ្តុះបណ្តាលធនធានមនុស្សជាង១ម៉ឺន៤ពាន់នាក់ នៅឆមាសទី១ឆ្នាំ២០២៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2024

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបណ្តុះបណ្តាលធនធានមនុស្សជាង ១ម៉ឺន ៤ពាន់នាក់ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដែលស្ម;នឹង ៥៦ ភាគរយនៃផែនការមេ