ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងពិភាក្សាលម្អិតទៅលើការដាក់ជញ្ជីងថ្លឹងរថយន្តដឹកលើសទម្ងន់នៅក្រោមដីតាមផ្លូវជាតិសំខាន់ៗមួយចំនួនបន្ថែមទៀតដើម្បីបង្ក្រាបបទលើ្មស និងដេញជើងមន្ត្រីខិលខូចបន្ទាប់ពីបានសាកល្បងលើផ្លូវជាតិលេខ១បានជោគជ័យរួចហើយនោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីថ្ងៃដើមសប្ដាហ៍នេះថា ក្រសួងនឹងដាក់ចេញនូវវិធានការ និងវិធីសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយ និងឈានទៅលុបបំបាត់បទល្មើសលើការដឹកជញ្ជូនលើសទម្ងន់ឲ្យបាន។ វិធានការក្ដៅដែលនឹងដាក់ចេញទៅនេះ គឺដើម្បីឆ្លើយតបទៅនឹងការដឹកទំនិញលើសទម្ងន់របស់ក្រុមហ៊ុនមួយចំនួន បង្កឲ្យគុណភាពផ្លូវខូចមុនកាលកំណត់ ក៏ដូចជាខាតបង់ថវិការជាតិជាច្រើន។
«យើងកំពុងពិភាក្សាក្នុងការដាក់បង្កប់ជញ្ជីងដូចយើងសាកល្បងនៅសង្កាត់ព្រែកឯងផ្លូវជាតិលេខ១កន្លងមក។ នៅពេលយើងបង្កប់ជញ្ជីងក្រោមដី ឡានរត់កាត់យើងដឹង ទាំងល្បឿន ដឹងទាំងទម្ងន់ឡាន កាម៉េរាអាចចាប់បានទាំងស្លាកលេខឡានទៀតផង។ មានន័យថា ក្នុងករណីឡានណាមួយមានទម្ងន់លើសពីការកំណត់ និងការទ្រទ្រង់របស់ផ្លូវ ជញ្ជីងនេះនឹងជូនជាដំណឹងដោយស្វ័យប្រវត្តិទៅដល់អ្នកត្រួតពិនិត្យ ហើយកាម៉េរាសុវត្ថិភាព នឹងចាប់សកម្មភាព ទ្រង់ទ្រាយ ព្រមទាំងស្លាកលេខ របស់ឡាន ហើយឡាននោះនឹងត្រូវបានផាកពិន័យនៅទីតាំងកុងត្រូលខាងមុខ»
ឯកឧត្តមបានមានប្រសាសន៍ថា៖
ជាមួយនឹងការបង្ហើបពីការដាក់ចេញនូវវិធានការក្ដៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបន្តទៀតថា នៅតាមច្រកព្រំដែនជាមួយប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ការផ្ទេរទំនិញគឺធ្វើឡើងដោយផ្ទេរពីឡានចេញពីកម្ពុជាតែ១គ្រឿង ចូលទៅកាន់ឡានរបស់វៀតណាម ឬថៃចំនួន២គ្រឿង។ រូបភាពនេះបានបង្ហាញឲ្យឃើញពីការគោរពច្បាប់របស់ប្រទេសជិតខាង ខណៈដែលឈ្មួញកម្ពុជាចង់ចំណេញលើការដឹកជញ្ជូនដោយដឹកទំនិញតែមួយជើង ប៉ុន្តែមិនគិតពីការខាតបង់ប្រយោជន៍ជាតិ។
ជាការសំណូមពរ ឯកឧត្តមបានអំពាវនាវដដែលៗ សុំឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាមន្ត្រីពាក់ព័ន្ធបើទោះជាមានវិធានការក្ដៅហើយក៏ដោយ។ ការចូលរួមរបស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គឺដើរតួរយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពផ្លូវ ជួយសន្សំថវិកាជាតិ និងអ្វីដែលសំខាន់គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/01/2025
ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប