តម្លៃប្រេងហក់ឡើងខ្លាំងក្រោយកិច្ចប្រជុំរបស់ OPEC កំពុងជាប់គាំង

បរទេស៖​ សមាគមន៍នៃប្រទេសនាំចេញប្រេងហៅកាត់ថា OPEC គឺជាប្លុកនាំចេញប្រេងធំបំផុតស្មើនឹង ១ ភាគ ៣ នៃចំណែកទីផ្សារផលិតប្រេងឆៅរបស់សកលោក។

គិតមកត្រឹមថ្ងៃពុធនេះកិច្ចប្រជុំមួយរបស់ខ្លួនដែលបានធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុនសម្រាប់គោលការណ៍អនុវត្តក្នុងខែសីហា និងបន្ទាប់នោះគឺត្រូវបានបរាជ័យដោយសារប្រទេសជាសមាជិកអារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួមបានទាមទារក្នុងការបង្កើនផលិតកម្មរបស់ពួកគេរៀងខ្លួនដើម្បីទីផ្សារស្លាកសញ្ញារបស់ពួកគេ។

ក្រោយលទ្ធផលនៃកិច្ចប្រជុំរួចរាល់ភ្លាមបណ្តាញសារព័ត៌មាន CNBC បានធ្វើការចេញផ្សាយតាំងពីថ្ងៃអង្គារម្សិលមិញ និងបន្តផ្សាយសាជាថ្មីនៅព្រឹកថ្ងៃពុធនេះដោយបានបង្ហាញថាតម្លៃប្រេងបានស្ទុះងើបឡើងខ្លាំងដល់កម្រិតមួយមិនធ្លាប់មានក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ។

កាលពីថ្ងៃអង្គារប្រេងរបស់ក្រុមហ៊ុន West Texas Intermidiate crude futures បានកើនឡើងទៅដល់ ៧៦.៩៨ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់មិនធ្លាប់មានឡើយគិតចាប់តាំងតែពីខែវិច្ឆិកាឆ្នាំ២០១៤។

តម្លៃប្រេងរបស់ក្រុមហ៊ុន Brent Crude ក៏បានកើនឡើងខ្ពស់មិនធ្លាប់មានដូចគ្នាគិតចាប់តាំងតែពីឆ្នាំ២០១៨​​ មុនពេលដែលវាបានធ្លាក់ចុះមកបន្តិចមកនៅត្រឹមតែ ៧៤.៥៣ ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យដឹងដែរថាកិច្ចប្រជុំកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនោះ OPEC បានដាក់សំណើក្នុងការផលិតឲ្យបាន ៤០០ ០០០ បារ៉ែលក្នុងមួយថ្ងៃគិតចាប់តពីខែសីហារហូតទៅដល់ខែធ្នូ ឬប្រមាណជា ២ លានបារ៉ែលគិតនៅត្រឹមថ្ងៃចុងឆ្នាំ ហើយសមាជិកក៏បានស្នើសុំបន្តការកាត់បន្ថយការបូមប្រេងរហូតទៅដល់ចុងឆ្នាំ ២០២២ ផងដែរ។

យ៉ាងណាក៏ដោយ បញ្ហាដែលកំពុងកើតមាននៅក្នុងឧស្សាហកម្មប្រេងពិភពលោកមួយនេះនឹងមិនអាចក្លាយទៅជាផលប៉ះពាល់ភ្លាមៗសម្រាប់ទីផ្សារប្រេងនៅពេលនេះនោះទេ ប៉ុន្តែអ្នកជំនាញថាមពល និងជាប្រធានក្រុមស្រាវជ្រាវរបស់ក្រុមហ៊ុន Goldman Sachs លោក Damien Courvalin បានអះអាងថា ប្រសិនបើកិច្ចប្រជុំនេះនឹងមិនអាចទទួលជោគជ័យទេនោះ បណ្តាប្រទេសទាំងឡាយនឹងនាំគ្នាបង្កើនការផលិតរបស់ខ្លួនដើម្បីប្រជែងយកទីផ្សារ ដែលជាហេតុនាំឲ្យតម្លៃ អាចនឹងធ្លាក់ចុះខ្លាំងមកវិញត្រឹមតែ​ ៧០ ដុល្លារក្នុងមួយបារ៉ែល ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង ៤ នេះ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរស្វែងយល់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/01/2025

កង្វះលំហូរសាច់ប្រាក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលភាគច្រើនដែលអាជីវកម្មបរាជ័យក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ

ច្នៃដីទំនេរក្បែរផ្ទះដាំត្រសក់ អាចរកចំណូលបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 21/01/2025

ដាំត្រសក់ចំណារនៅលើផ្ទៃដីទំហំ ១២ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ សម្រាប់ហូបខ្លួនឯងផង និងសម្រាប់លក់ចេញទៅទីផ្សារខាងក្រៅផង ដោយអាចរកចំ​ណូលបានចន្លោះពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

គម្រោងអគារ​ពាណិជ្ជកម្ម​​ចំនួន៥ ​នៅភ្នំពេញ ​បានបញ្ចប់ការសាងសង់​ក្នុងឆ្នាំ​២០២៤​ និងចាក់បញ្ចូល​ក្នុង​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2025

ទោះបី​ជា​ស្ថានភាពវិស័យអចលនទ្រព្យ​នៅមិនទាន់​បានវិល​ត្រលប់ដូចមុន​ ប៉ុន្តែការអភិវឌ្ឍគម្រោងអគារមួយចំនួននៅតែដំណើរការ​ដោយរលូន និង​បានបញ្ចប់ជា​ហូរហែ​

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនាំចេញជិត២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបាននាំចេញ ជិត២ពាន់លានដុល្លារ ដែលកើនឡើង១៦% ធៀបនឹងឆ្នាំ២០២៣

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា​កាន់តែមានកំណើន​ឡើង​ជា​បន្តបន្ទាប់ ខណៈពល​រដ្ឋ​ចាប់ផ្ដើមទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​កាន់តែច្រើន​

គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2025

ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស

ការចុះឈ្មោះក្នុងថ្នាលឌីជីថល បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានី រៀបចំយុទ្ធ​នា​ការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់