បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធម្សិលមិញបានដាក់ពាក្យប្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Twitter, Facebook និង Google ព្រមទាំងប្រធានប្រតិបត្តិរបស់ពួកគេផងដែរដោយចោទប្រកាន់ថាពួកគេបានព្យាយាមបំបិទសិទ្ធិសម្លេងអ្នកអភិរក្សនិយម។
បណ្តឹងដែលត្រូវបានរៀបចំសំណុំរឿងនៅក្នុងតុលាការនៃរដ្ឋ Miami ក៏បានចោទប្រកាន់ទៅលើក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook ដែរថា បានព្យាយាមរំលោភបំពានទៅលើសិទ្ធិបុគ្គលក្នុងការបញ្ចេញមតិដែលមានចែងនៅក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកជាលើកដំបូងនោះផងដែរ។
លោក Trump បានប្រកាសក្នុងការស្វែងរកអ្នកប្រើប្រាស់ទាំងឡាយណាដែលមានបំណងចង់ប្តឹងទៅលើក្រុមហ៊ុនបច្ចេកវិទ្យានោះដូចគ្នាផងដែរ ដើម្បីឲ្យលោកអាចក្លាយទៅជាតំណាងសម្លេងមួយដ៏សំខាន់សម្រាប់កិច្ចការងារប្តឹងផ្តល់គ្នាលើកនេះ។
ក្នុងនោះផងដែរ លោក Trump ក៏បានរៀបចំពាក្យបណ្តឹងចំនួន៣ ផ្សេងទៀត ដែលមានទម្រង់ដូចគ្នាប្តឹងប្រឆាំងទៅនឹងលោក Mark Zuckerberg ស្ថាបនិក Facebook , លោក Jack Dorsey ប្រធានប្រតិបត្តិរបស់ Twitter និងលោក Sundar Pichai ប្រធានប្រតិបត្តិរបស់ Google ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីលានវាយកូនហ្គោល Bedminster លោក Trump បាននិយាយបែបនេះថា
“យើងនឹងទទួលបានជោគជ័យជាប្រវត្តិសាស្ត្រមួយសម្រាប់សេរីភាពជូនពលរដ្ឋអាមេរិកទាំងនោះ ហើយក្នុងពេលជាមួយគ្នានេះក៏ទទួលបានសិទ្ធក្នុងការបញ្ចេញមតិផងដែរ”
លោក Trump
គួររំលឹកដែរថា កាលពីឆ្នាំកន្លងទៅនេះ លោក Trump ត្រូវបានបណ្តាញសង្គមយក្សដូចជា Facebook និង Twitter ជាដើម លុបគណនេយ្យដ៏មានប្រជាប្រិយភាពរបស់លោកចោលដោយអះអាងថាលោកបានប្រព្រឹត្តខុសទៅនឹងគោលការណ៍របស់ខ្លួននៅក្រោយពេលដែលអ្នកគាំទ្ររបស់លោក Trump ជាច្រើនរយនាក់បានសម្រុកចូលទៅដល់អគាររដ្ឋាភិបាលអាមេរិក និងបានប៉ះទង្គិចគ្នាជាមួយនឹងក្រុមប៉ូលីសព្រមទាំងធ្វើឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/04/2025
ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥