បរទេស៖ រថយន្តដែលអាចហោះហើរបានមួយប្រភេទត្រូវបានអនុញ្ញាតឲ្យធ្វើការហោះហើរសាកល្បងលើកដំបូងដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Nitra ទៅដល់អាកាសយានដ្ឋាន Bratislava ប្រទេសស្លូវ៉ាគីក្នុងរយៈពេល ៣៥នាទី។
រថយន្តដែលអាចរត់នៅលើផ្លូវថ្នល់ ហើយអាចហោះហើរបានមួយនេះមានឈ្មោះថា AirCar Prototype 1 ត្រូវបានផលិត និងរចនាឡើងដោយក្រុមហ៊ុន ស្លូវ៉ាគី Klein Vision ដែលមានបំពាក់ជាមួយម៉ាស៊ីន BMW ហើយដំណើរការជាមួយថាមពលប្រេងសាំងធម្មតា ដោយមិនចាំបាច់ប្រើប្រេងសាំងដែលយន្ដហោះទូទៅប្រើប្រាស់នោះទេ។ ដោយឡែកសម្រាប់ទីលានរត់ ដើម្បីហោះហើរ និងសម្រាប់ចុះចតវិញយ៉ាងហោចណាស់មានចម្ងាយ ៣០០ម៉ែត្រ។
យោងតាមការបញ្ជាក់របស់អ្នកផលិត លោកសាស្ត្រាចារ្យ Stefan Klein បានបញ្ជាក់ថា AirCar អាចហោះបានទៅដល់ ១ ០០០គីឡូម៉ែត្រនៅក្នុងរយៈកម្ពស់ ២ ៥០០ម៉ែត្រ និងចំណាយពេលក្នុងអាកាសបានរយៈពេលប្រមាណ៤០ម៉ោង។
គួរឲ្យដឹងដែរថា ចំពោះរយៈពេលនៃការប្រែខ្លួនពីរថយន្តទៅជាយន្តហោះមុនពេលហោះហើរ គឺត្រូវការត្រឹមតែ២នាទី និង១៥វិនាទីប៉ុណ្ណោះ ដើម្បីធ្វើការពង្រីកកន្ទុយ និងស្លាបចេញពីតួរថយន្ត។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រថយន្តប្រភេទ AirCar Prototype 1 នៅត្រូវការពេលវេលាបន្ថែមទៀតដើម្បីសាកល្បងលម្អិតទៅលើមុខងារផ្សេងៗទៀតដែលបានបំពាក់មុនពេលសម្រេចប្រកាសចរាចរណ៍នៅលើទីផ្សារជាផ្លូវការ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត