ហ្សូរីច ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃដើមសប្ដាហ៍នេះបានណែនាំឱ្យប្រើថ្នាំព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង Actemra របស់ក្រុមហ៊ុន Roche និង Kevzara របស់ក្រុមហ៊ុន Sanofi ប្រភេទ Corticosteroids សម្រាប់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទិន្នន័យពីអ្នកជំងឺជាង ១១ ០០០ នាក់ បង្ហាញថា ថ្នាំប្រភេទនេះ អាចកាត់បន្ថយពីហានិភ័យនៃការស្លាប់។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមអ្នកវាយតម្លៃរបស់អង្គការសុខភាពពិភពលោក (WHO) ធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ធ្ងរជាមួយនឹងអ្វីដែលគេហៅថា ការគណនាការព្យាបាលទៅលើប្រព័ន្ធការពារដែលរារាំងការហើមរលាក ជួយកាត់បន្ថយភាពប្រឈមនឹងការស្លាប់ និងតម្រូវការខ្យល់ជំនួយជាដើម។
តាមការវិភាគរបស់ WHO ដដែលបានបញ្ជាក់ថា ហានិភ័យនៃការស្លាប់ក្នុងរយៈពេល ២៨ថ្ងៃចំពោះអ្នកជំងឺដែលប្រើថ្នាំព្យាបាលជំងឺរលាកឆ្អឹងសន្លាក់ប្រភេទថ្នាំ Corticosteroids ដូចជាថ្នាំ Dexamethasone មានចំនួន ២១ ភាគរយ បើធៀបនឹងហានិភ័យ ២៥ ភាគរយក្នុងចំណោមអ្នកដែលទទួលការថែទាំធម្មតា។ ដូចនេះវាអាចមានមនុស្សចំនួន ៤ នាក់ក្នុងចំណោមអ្នកជំងឺបែបនេះចំនួន ១០០ នាក់នឹងមានជីវិតរស់។ លើសពីនេះទៀត ហានិភ័យនៃការវិវត្តទៅជាស្លាប់គឺមានប្រមាណ ២៦ ភាគរយសម្រាប់អ្នកដែលទទួលថ្នាំប្រភេទ Corticosteroids បើធៀបនឹង ៣៣ ភាគរយចំពោះអ្នកដែលទទួលបានការថែទាំធម្មតា។
អង្កការសុខភាពពិភពលោក WHO បាននិយាយទៀតថា សម្រាប់អ្នកជំងឺបែបនេះចំនួន ១០០ នាក់ មានចំនួន៧ នាក់អាចនឹងរស់រានដោយមិនដាក់ខ្យល់ជំនួយនោះឡើយ។ យ៉ាងណាមិញ ការធ្វើតេស្តលើប្រភេទថ្នាំ Actemra និង Kevzara សម្រាប់អ្នកជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការសាកល្បង និងកំហុសដោយសារភាពបរាជ័យជាច្រើន បានលេចចេញនៅពេលដែលក្រុមហ៊ុនបានសាកល្បងថ្នាំលើក្រុមអ្នកជំងឺផ្សេងៗគ្នា។
ទន្ទឹមនឹងនេះ WHO ក៏បានអំពាវនាវឱ្យមានការចាត់វិធានការបន្ថែមទៀតដើម្បីជំរុញការទទួលបានថ្នាំបែបនេះនៅក្នុងប្រទេសក្រីក្រ ឬប្រទេសមានប្រាក់ចំណូលទាបបំផុតដែលកំពុងប្រឈមនឹងការកើនឡើងនៃជំងឺកូវីដ-១៩ ដោយសារតែការមិនមានវ៉ាក់សាំងសម្រាប់ចាក់គ្រប់គ្រាន់៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Huawei វ៉ាដាច់ទីផ្សារលក់ស្មាតហ្វូនរបស់ Apple នៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេល៤៦ខែចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/10/2024
Huawei បានកាន់កាប់តំណែងទីផ្សារក្នុងស្រុកវិញហើយ ដោយសារតែការនាំចូលស្មាតហ្វូនពីបរទេសយកមកចែកចាយបន្តមានការធ្លាក់ចុះ