កត្តាធំៗពីរដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចទូទាំងពិភពលោក

បរទេស៖ បណ្តាប្រទេសទាំងអស់​នៅទូទាំងពិភពលោក ត្រូវ​ប្រឈម​នឹង​​​រលក​ថ្មី​នៃ​វិបត្តិកូវីដ-១៩ ដោយ​បាន​និង​កំពុង​​ដាក់​ចេញនូ​វការរឹតបន្តឹង​ថ្មី​ការពារ​នូវ​ការ​រីករាល​ដាល​នៃ​វ៉ារ៉្យង់ Delta ថ្មី​ បន្ទាប់​​ពី​រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​ G20 ព្រមានថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច​ ត្រូវបានគំរាមកំហែង​ដោយ វ៉ារ្យ៉ង់ថ្មី និង​វិសមភាព​នៃ​ការ​ចែក​ចាយ​​វ៉ាក់សាំងទូទាំង​ពិភពលោក​។​

«ការ​ស្ទុះ​ឡើង​នៃ​សេដ្ឋកិច្ច និង​ការវិល​ត្រឡប់​ទៅ​ភាព​ប្រក្រតីវិញ ត្រូវបានកំណត់កម្រិត​នៃ​ការ​ប្រឈម​នឹង​ហានិភ័យ​នៃ​ស្ថានភាព​ឆ្លង​នៅ​ក្នុង​​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក​ ជា​ពិសេសការរីករាលដាល​នៃវ៉ារ្យ៉ង់ថ្មី​ និង​ការ​ចាក់វ៉ាក់សាំងរៀងៗខ្លួន​»​

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃ​ក្រុមប្រទេស​ G20 រៀបរាប់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ចុងក្រោយថា៖

«វ៉ាក់សាំង​ប្រហែល ៥០០ លានដូស នឹង​ត្រូវបានចែកចាយទៅ​គ្រប់តំបន់ទាំងអស់នៅអឺរ៉ុបក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ»​

ប្រធានគណៈកម្មាធិការសហគមន៍អ៊ឺរ៉ុប លោក Ursula von der Leyen បានមានប្រសាសន៍ថា៖

យោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអឺរ៉ុប សមា​មាត្រ​នៃ​អ្នក​ទទួល​បាន​វ៉ាក់សាំង​ទៅតាម​ក្រុម​មនុស្ស​ពេញវ័​យ(មាន​អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប និងនៅអឺរ៉ុប​ មាន​ត្រឹមតែ ៤៤,១ ភាគរយ​ប៉ុណ្ណោះ។

ដោយឡែក បើក្រឡេក​មើល​ប្រជាជា​តិជាច្រើនទូទាំងទ្វីបអាហ្រ្វិក និងអាស៊ី កំពុង​ប្រឈម​នឹង​វិបត្តិ​កង្វះ​វ៉ាក់សាំង​ជាច្រើន​ខែ ​ក្រោយ​ទទួល​បាន​វ៉ាក់សាំង​មួយ​ចំនួន​ពី​​កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង​សកល (COVAX) កន្លងមក​។

តួរយ៉ាង ទ្វីប​អាហ្រ្វិក​ គឺ​ជា​តំបន់​ងាយ​រងគ្រោះបំផុត​ ដោយ​ក្នុង​ចំណោម​ប្រជាជន​ចំនួន ១,៣ ពាន់​លាន​នាក់(ឬស្មើនឹង​ ​​១៨% ​​នៃចំនួនប្រជាជនពិភពលោក) ​ប្រមាណ​​​ ២% ​ប៉ុណ្ណោះ ​នៃ​​ចំនួន​វ៉ាក់សាំង​សម្រាប់​ចែក​ចាយ​នៅ​លើ​ពិភព​លោក​​ ​​ត្រូវបាន​​ចែ​ក​ចាយ​នៅ​ទ្វីប​នេះ​ ខណៈ​បណ្តាប្រទេសអាហ្វ្រិកមួយចំនួន ​នៅ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​មួយ​ដូស​នៅឡើយ​។​

ទីប្រឹក្សារបស់អង្គការសុខភាពពិភពលោក  កាលពីខែ មិថុនា បាន​និយាយថា ក្នុងចំណោមប្រទេស ដែល​មាន​ប្រាក់ចំ​ណូលទាប​ចំនួន ៨០ នៅទូទាំងពិភពលោក ដែលបានទទួលវ៉ាក់សាំង តាមរយៈ​កម្មវិធី​វ៉ាក់សាំង​សកលនេះ ប្រមាណជា ៤០ ប្រទេសត្រូវ​ទទួល​រង​វិបត្តិ​ខ្វះ​វ៉ាក់សាំង ឬ ជិត​នឹង​អស់​វ៉ាក់សាំង​។

អ្នកជំនាញផ្នែកសុខភាព និងអ្នកដឹកនាំពិភពលោក តែង​ព្រមានម្តងហើយម្តងទៀតថា ទោះបី​ប្រទេស​អ្នក​មាន​ចាក់វ៉ាក់សាំងការពារប្រជាជនរបស់ពួកគេក៏ដោយ ក៏​មិន​អាច​បង្រ្កាប​ជំងឺរាតត្បាត​នេះ​បាន​ដែរ ប្រសិន​បើ​វីរុសនេះ​នៅ​តែ​​រីករាលដា​លនៅក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​។

លោក John Nkengasong អ្នកជំនាញខាងរោគសាស្ត្រ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ និងបង្ការ​ជំងឺ​អាហ្វ្រិក​ បានមា​នប្រសាសន៍ថា៖

« យើងតែង​និយាយ​ថា យើងរួម​គ្នា​បញ្ឍប់​ជំងឺ​រាតត្បាត​ទាំង​អស់​គ្នា​ អញ្ចឹង​យើង​នៅ​មិន​ទាន់​ឆ្លង​ផុត​វា​នៅឡើយ​ទេ ប្រសិន​បើ​បណ្ដាប្រទេស​នានា​នៅ​ប្រឈ​ម​នឹង​គ្រោះ​ថ្នាក់​នៅ​ឡើយ​»

ការធ្លាក់ចុះ​នៃ​កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង​  អាចបណ្តាលឱ្យមានវ៉ារ្យ៉ង់ថ្មី ចម្លង​ដល់​មនុស្ស​ ដែល​ចាក់​វ៉ាក់សាំង​រួច​ហើយ​ទៀត​ផង។ បណ្តាប្រទេស ដែលគ្មានថវិកា​សម្រាប់ទិញ​វ៉ាក់សាំង​ ក៏​ត្រូវ​ប្រឈម​នឹង​វិបត្តិ​កង្វះ​ហិរញ្ញវត្ថុក្នុង​កា​រ​ទិញ​វ៉ាក់សាំង​ពី​ទីផ្សារ​ឯក​ជន​ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​វ៉ាក់សាំង​ទូទៅ​។​ ហើយ​ប្រសិន​បើ នៅ​ផលិត​មិនទាន់​វិញ​ទៀត​ ប្រជាជន​ដែលងាយរងគ្រោះ​រួមមាន​ មនុស្សវ័យចំណាស់ និង​បុគ្គលិក​សុខា​​ភិបា​ល​ ក្រោយ​ទទួល​បាន​ដូស​ទី ១ ហើយ​ត្រូវ​រង​ចាំ​ទម្រាំ​បាន​វ៉ាក់សាំង​ដូស​ទី ២ ទៀត​។

ជាមួយគ្នានេះ​ ប្រទេស​ដែល​មាន​ប្រជាជន​ទទួល​បាន​វ៉ាក់សាំង​ច្រើន​ហើយ​រួមមាន​ ចក្រភព​អង់គ្លេស​ជា​ដើម​ ក៏​បាន​ប្រកាស​បន្ថយ​ការ​ររឹតត្បិត​​ក្នុងរយៈពេល ២ សប្តាហ៍ទៀត បង្ក​ជា​ការ​ព្រួ​យ​បារម្ភ​ពី​សំណាក់​បណ្ដា​ប្រទេស​នានា​ ក៏​ដូច​ជា​អង្គការ​សុខ​ភាពពិភព​លោក​ផងដែរ​។

ទោះយ៉ាងណា សមាគមវេជ្ជសាស្រ្តអង់គ្លេស (BMA) បានសម្តែងការព្រួយបារម្ភ​អំពី​ការសម្រេច​របស់​ប្រទេស​នេះថា រដ្ឋាភិបាលគួរតែបន្ត វិធានការណ៍ប្រឆាំងនឹងមេរោគឆ្លង ដែលអាចទទួលយកបាន ហើយ​ចាត់​វិធានការតាម​ទិន្នន័យឆ្លង មិន​មែន​តាម​​កាលបរិច្ឆេទទេ​  នៅពេលធ្វើការ​សម្រេចចិត្ត​លើការ ការពារ​អាយុ​ជីវិតប្រជាជន​។

អង្គការសុខភាពពិភពលោក (WHO) បានព្រមានរដ្ឋាភិបាលនានាជុំវិ​ញពិភពលោកកុំឱ្យ​បន្ធូរ​បន្ថយ​ការ​រឹតបន្តឹង​ឆាប់ៗ​ពេក​  ដោយនិយាយថា ប្រទេសដែលប្រថុយ​ប្រថាន​នឹង​រឿង​នេះ នឹង​ត្រូវ​ទទួល​នូវ​បញ្ហា​ប្រឈម​ទៅ​តាម​សកម្មភាព​របស់​ខ្លួន​។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដំណើររបស់កម្ពុជាចាប់ពីពេលនេះតទៅថ្ងៃមុខនឹងមានភាពងាយស្រួល ល្អប្រសើរ ហើយរលូនទៅមុខ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមានការរួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស និងលើកទឹកចិត្តស្ថាបត្យករ ឬវិស្វករ បើកចិត្តឱ្យទូលាយ ទទួលយកភាពច្នៃប្រឌិត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជាកាន់តែរីកចម្រើន។

គន្លឹះសន្សំប្រាក់ ៤ យ៉ាងសម្រាប់យុវជន ដើម្បីធានាសុខភាពហិរញ្ញវត្ថុល្អនាពេលអនាគត

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/12/2024

ការចាប់ផ្តើមបែងចែកចំណូល និងចំណាយប្រចាំខែឱ្យច្បាស់លាស់ ហើយចាប់ផ្ដើមសន្សំ​លុយទុក ទោះជាមានចំនួន​បន្តិច​បន្តួច​ជា​រៀងរាល់​ខែក៏ដោយ ប៉ុន្តែវា​អាចជួយ​អ្នកបានច្រើននាពេលអនាគត

ត្រឹមអាជីវកម្មលក់ទឹកក្រឡុកតាមរទេះពេលរាត្រី ក៏អាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 06/12/2024

ប្រសិនបើលោកអ្នកបានទៅទឹកដីវប្បធម៌នាខេត្តសៀមរាប ហើយចេញដំណើរដើរលេងកម្សាន្តនាពេលរាត្រីម្ដុំផ្សាររាត្រី តាមបណ្ដោយមាត់ស្ទឹងសៀមរាប នោះនឹងបានឃើញពន្លឺភ្លើងភ្លឹព្រោងព្រាតពីរទេះលក់នំចំណីអាហារ និងភេសជ្ជៈចម្រុះជាច្រើនស្ទើរគ្មានចន្លោះទំនេរ

រយៈពេល​១១ខែ ឆ្នាំ២០២៤ វៀតណាម ​បោះទុនវិនិយោគ​នៅកម្ពុជា​ចំនួន​៥៥៧​លាន​ដុល្លារ​អាមេរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

វៀតណាម បាន និងកំពុង​បោះទុនវិនិយោគនៅកម្ពុជា​ជា​បន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ គម្រោង​វិនិយោគវៀតណាម​មានជាង ​២០០គម្រោង​មានទឹកប្រាក់ ២,៩១ពាន់ដុល្លារ​

សម្រាប់តែខែវិច្ឆិកា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង៤០ មានទុនសរុបជាង៩៤០លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

គ្រាន់តែក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជាង ៤០ ដែលមានទុនសរុបជាង ៩៤០ លានដុល្លារអាម៉េរិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/12/2024

នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ

ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

បច្ចេកវិទ្យាសុខាភិបាល​ឌីជី​ថ​ល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល

ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល

ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ភ្នំពេញ នៅតែ​ជាតំបន់ដែលមានសក្ដានុពលទាក់​ទាញ​ការ​វិនិយោគ​ខ្លាំង​ជាង​គេ​នៅក្នុងប្រទេសកម្ពុជា​ ដោយរយៈពេល១០ខែ ទទួលបានគម្រោងសាងសង់ជាង ៥០០គម្រោង មានទុន​ប្រមាណ ​១ពាន់​លានដុល្លារ

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពី OPEC+ ពន្យារពេលបង្កើនទិន្នផលប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៧២,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ឡើងថ្លៃ ០,៦ ភាគរយ ឬ  ៦៨,៩០ ដុល្លារក្នុងមួយបារ៉ែល