អាមេរិកដាក់ក្រុមហ៊ុនចិនចំនួន ១៤ ចូលបញ្ជីខ្មៅ

បរទេស៖ កាល​ពីសប្តាហ៍កន្លងទៅ​របស់​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន បាន​ដាក់​ក្រុមហ៊ុន​ និង​នីតិបុគ្គល​ចិន​ចំនួន​ ១៤ រូប​ ចូល​បញ្ជី​ខ្មៅ​សេដ្ឋកិច្ច​ ជុំវិញ​ការ​ចោទ​ប្រកាន់​រំលោភ​សិទ្ធ​មនុស្ស​ និង​ការ​ឃ្លាំមើល​នៅ​តំបន់​ស៊ីនជាំង​។

«មាន​ជាប់​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​បំពាន​នានា​ក្នុង​ការ​អនុវត្ត​យុទ្ធនា​របស់​ចិន​ដែល​រួមមាន​ការ​បង្ក្រាប ការ​ឃុំឃាំង​មនុស្ស​ទ្រង់​ទ្រាយ​ធំ និង​ការ​ឃ្លាំមើល​ទំនើប​ ប្រឆាំង​នឹង​ជនជាតិ​អ៊ុយហ្គ័រ កាហ្សាក់ និង​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​ជនជាតិ​ភាគតិច​មូស្លីម នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​អ៊ុយហ្គ័រ​»

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​និយាយ​ថា​ក្រុមហ៊ុន​ទាំង​នោះ

កាល​ពី​ខែ​មុន​ អាមេរិក​បាន​ដាក់​ក្រុមហ៊ុន​ និង​នីតិបុគ្គល​ចិនចំនួន​​ ៥រូប​ ផ្សេង​ទៀត​ក្នុង​បញ្ជី​ខ្មៅ​ជុំវិញ​ការ​ចោទ​ប្រកាន់​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​។

ប្រទេស​ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ការ​រំលោភ​សិទ្ធ​មនុស្ស និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​តំបន់​ស៊ីនជាំង ហើយ​បាន​និយាយ​ថា​គោលនយោបាយ​របស់​ខ្លួន គឺ​ចាំបាច់​ដើម្បី​លុប​បំបាត់​ក្រុម​បំបែក​ខ្លួន និង​ក្រុម​ជ្រុល​និយម​សាសនា ដែល​បាន​ឃុបឃិត​ធ្វើ​ការ​វាយ​ប្រហារ និង​បង្ក​ភាព​តាន​តឹង​រវាង​ជនជាតិ​ភាគតិច​ និង​រដ្ឋាភិបាល​ចិន​។

«ភាគី​ចិន​នឹង​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់​ដើម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ចិន និង​ច្រាន​ចោល​រាល់​ការ​ប៉ុនប៉ង​របស់​សហរដ្ឋអាមេរិក​ដើម្បី​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​»​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក​ Wang Wenbin បាន​និយាយ​ថា​៖

រួម​ជា​មួយ​ក្រុមហ៊ុន​ទាំង​១៤​នេះ​ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយ​ថា​ពួកគេ​នឹង​ដាក់​នីតិបុគ្គល​សរុបចំនួន​​ ៣៤នាក់​ ទៅ​ក្នុង​បញ្ជី​ខ្មៅ​នេះ​ ដែល​រួម​មាន​ស្ថាប័ន​អ៊ីរ៉ង់​ និង​រុស្សី​មួយ​ចំនួន​ ហើយ​នីតិបុគ្គល​ចំនួន​៥​ នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ទំនើប​កម្ម​យោធា​ចិន​ ក្នុង​វិស័យ​អាវុធ​កាំរស្មី​ឡាស៊ែរ​ និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ប្រយុទ្ធ​។ នីតិបុគ្គល​ចំនួន ៨ ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​សម្រប​សម្រួល​ដល់​ការ​នាំ​ចេញ​ទំនិញ​របស់​អាមេរិក​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ និង​នីតិបុគ្គល​ ៥នាក់​ទៀត​ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​ទិញ​គ្រឿង​អេឡិចត្រូនិក​អាមេរិក​ ដើម្បី​ជួយ​ដល់​ទំនើបកម្ម​យោធា​រុស្សី​។ ជាទូទៅ​ក្រុមហ៊ុន ឬ​នីតិ​បុគ្គល​ ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​សេដ្ឋកិច្ច ត្រូវ​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ និង​ប្រឈម​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ នៅ​ពេល​ដែល​ពួក​គេ​ចង់​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ក្រុមហ៊ុន ឬ​នីតិ​បុគ្គល​អាមេរិក​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម