ចំណេះដឹង ៖ ស្វែងយល់ពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)

ភ្នំពេញ ៖ ក្នុងគោលបំណងសម្រេចឲ្យបាន​នូវ​ទស្សនៈ​វិស័យ​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​គិត​នៅត្រឹម​ឆ្នាំ២០៣០ រាជរដ្ឋាភិបាល​កម្ពុជា​បាន និងកំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ ដើម្បី​កែលម្អ​បន្ថែម​នូវ​ភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​ធ្វើ​ពិពិធកម្ម​ប្រភព​នៃ​វឌ្ឍនភាព​ផ្សេងៗទៀត ​​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​អតិពលកម្ម​ទៅជា​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ជំនាញ។

ក្នុងនោះយុវជនពេញវ័យ​កម្ពុជា​រាប់ម៉ឺន​នាក់​បានចូល​ជា​កម្លាំង​ពលកម្ម​ជា​រៀងរាល់ឆ្នាំ។ ក្នុងចំណោមកម្លាំង​ពលកម្ម​ទាំងអស់ កម្លាំង​ពលកម្ម​ដែលមាន​អាយុ​ពី១៥-៦៤ឆ្នាំ មានចំនួន ៨,៣ លាន​នាក់​ក្នុង​ឆ្នាំ២០១៥។ ​ប្រទេស​កម្ពុជា​មានលទ្ធភាព​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ក៏ប៉ុន្តែ​កម្លាំង​ពលកម្ម​ទាំងនោះ នៅមានកម្រិត​ទាប​ទាំង​ការអប់រំ និង​ជំនាញ។ ការអប់រំ​ជាមធ្យម​របស់​ពលករ​យើង​​បានបញ្ចប់​ត្រឹម​ថ្នាក់បឋមសិក្សា (ថ្នាក់​ទី ៦) ឬ​ទាប​ជាង​នេះ ​ជា​ឧបសគ្គ​ចម្បង​មួយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម និង​ការផ្លាស់ប្តូរ​ខ្សែសង្វាក់​ផលិតកម្ម​នាពេល​បច្ចុប្បន្ន។ យោងតាមការស្ទង់មតិ​ផ្នែក​សេដ្ឋកិច្ចសង្គមទូទាំង​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ២០១៥ បានរកឃើញថា ជិត​ពាក់កណ្តាល​នៃ​ពលករមិនបាន​បញ្ចប់​ការសិក្សា​ថ្នាក់បឋមសិក្សា ឬ​មិនបាន​ចូលរៀន​សោះ ហើយ​កម្មករ និយោជិត​តិចជាង ៧ភាគរយ បានបញ្ចប់​​ថ្នាក់​វិទ្យាល័យ (ថ្នាក់​ទី ១២)។

ប្រទេស​កម្ពុជា​យើងកំពុងតែ​មាន​តម្រូវការ​ជាបន្ទាន់ ដើម្បី​ឆ្លើយតបទៅនឹងការកើនឡើង​ជាលំដាប់​នៃកម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ និង​មាន​ឥរិយាបថ​សមរម្យ។ ជាការ​ឆ្លើយតប រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ដើម្បី​កែទម្រង់ និង​ពង្រឹង​ប្រព័ន្ធ​អប់រំ និង​បណ្តុះបណ្តាល រួមទាំង​បង្កើនតួនាទី​របស់​វិស័យឯកជន​ឱ្យមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ក្នុងការ​អភិវឌ្ឍ​ជំនាញ និង​ផ្តល់​ការលើកទឹកចិត្ត​ដល់​សហគ្រាស​នានា​ក្នុងការ​បណ្តុះបណ្តាល​ពលករ​របស់ខ្លួន។

បន្ថែមលើនេះ ដើម្បី​បំពេញដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ក្នុងការ​ពន្លឿន​ការកសាង​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ខ្ពស់​ឆ្លើយតបទៅនឹង​តម្រូវការ​វិស័យ​ឯកជន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ផ្តួចផ្តើម​គម្រោង​មូលនិធិ​បណ្តុះបណ្តាល​មួយ​ហៅថា គម្រោង​មូលនិធិ​​អភិវឌ្ឍន៍​ជំនាញ (SDF)។

គម្រោង​​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) គឺជា​កម្មវិធី​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​រោងចក្រ​សហគ្រាស។ គោលដៅ​រួម​របស់​គម្រោងនេះ គឺ​ដើម្បី​កសាង​ការជឿ​ទុកចិត្ត​ក្នុង​ភាពជា​ដៃគូ​ផ្នែក​ឧស្សាហកម្ម និង​លើកទឹកចិត្ត​ឱ្យមានការចូលរួម​កាន់តែខ្លាំង​ថែមទៀត​របស់វិស័យឯកជន និងរកដំណោះស្រាយ​ចំពោះ​តម្រូវការវគ្គបណ្តុះបណ្តាល​។ ក្រុមហ៊ុន​ដែលមាន​ឆន្ទៈ ប៉ុន្តែ​ពេលខ្លះ មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​អភិវឌ្ឍ​បន្ថែមទៀត​នូវ​កម្លាំង​ពលកម្ម​របស់​ខ្លួន គឺអាចទទួលបាន​ការគាំទ្រ​ពី​គម្រោង​​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) ដើម្បី​វិនិយោគ​បន្ថែមទៀត​។ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) មានបេសកកម្មក្នុងជំរុញការកៀរគរធនធានសម្រាប់ការអភិវឌ្ឍជំនាញដែលជម្រុញដោយតម្រូវការនិងបង្កើតកម្លាំងពលកម្មជំនាញដែលមានតម្លៃ​និងត្រូវការដោយទីផ្សារ។ បន្ថែមពីនេះ គម្រោង SDF ក៏​ទទួលបាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​ដែល​មានឈ្មោះ​បោះ​សម្លេង​ជា​អន្តរជាតិ ដូចជា​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD)ផងដែរ។

ប្រភព៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ជួយជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន» បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍

រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីកសិករ ខណៈផលស្រូវដើមរដូវមានតម្លៃប្រសើរឡើង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

មន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ទីផ្សារតម្លៃស្រូវបានត្រឡប់មករកស្ថានភាពល្អប្រសើរវិញ ហើយ ខណៈដែលបណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកកំពុងសម្រុកចុះទិញ

ការ​វិនិយោគលើ​លំនៅឋាន​ក្នុងឆ្នាំ២០២៤ ​នៅតែមាន​ចំណែក​ខ្ពស់​ក្នុងវិស័យ​សំណង់ទាំងមូល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2024

ការអភិវឌ្ឍលើ​លំនៅឋានក្នុង​ឆ្នាំ២០២៤​នេះ នៅតែមានកំណើ​នវិជ្ជាមាន​ ដោយបានរួមចំណែក​ខ្ពស់​​ក្នុងវិស័យសំណង់ទាំង​មូល​​របស់កម្ពុជា​

ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការដាំពោតយកស្នៀត ដែលកសិករគួរដឹង

ជំនួញ, ព្រឹត្តិការណ៍

• 08/10/2024

ពោត ជាដំណាំមានសក្ដានុពលមួយប្រភេទ ដែលប្រជាកសិករយើងនិយមដាំ ក្នុងនោះគេក៏អាចដឹងពីបច្ចេកទេសងាយៗ ក្នុងការដាំពោតយកស្នៀតលក់ និងរកចំណូលក្នុងគ្រួសារ។

អត្រាមានការងារធ្វើកើនឡើង, អត្រាការប្រាក់ធ្លាក់ចុះ, តម្លៃមាសកើនឡើង កំពុងជំរុញតម្លៃ Bitcoin កើនឡើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ទំហំទីផ្សារលុយគ្រីបតូបានទទួលកំណើនប្រមាណជា ២,៥៨ភាគរយ ធ្វើឲ្យទំហំសរុបនៅទូទាំងសកលលោកមានទៅដល់ ២,២១ទ្រីលានដុល្លារគិតត្រឹមថ្ងៃចន្ទដដែលនេះ

ស្វែងយល់ពីបទល្មើសក្លែងបន្លំឆបោកតាមរយៈគម្រោងមូលនិធិ និងវិធីសាស្ត្រការពារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

ការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ គឺជាអំពើឆបោកផ្នែកហិរញ្ញវត្ថុ ( financial crime) ពីសប្បុរសជនតាមរយៈការស្នើសុំជំនួយ ក្រោមរូបភាពធ្វើអំពើសប្បុរសជួយជនរងគ្រោះ

ខែកញ្ញា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន២៨ ជាមួយទុន​វិនិ​យោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក

ធនាគារពិភពលោក ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

ធនាគារពិភពលោកបាននិយាយថា ក្នុងឆ្នាំ២០២៤នេះ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោក

ចិនកំពុងជ្រៀតចូលទីផ្សារលក់យន្តហោះចម្បាំង ខណៈដែលអាមេរិក និងរុស្ស៊ី ហាក់កំពុងភ្លេចខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ប៉ាគីស្ថានបានប្រកាសកាលពីសប្តាហ៍មុននេះថា ការទិញយន្តហោះចម្បាំង JF-17 ពីចិនគឺជាផ្នែកមួយនៃការបញ្ជាទិញសរុបដែលមានតម្លៃដល់ទៅ១,៦ពាន់លានដុល្លាររបស់ខ្លួន

សហគមន៍ស្វាយចន្ទីចំនួន៣ ទិញជី ៣៥០តោនក្នុងពេលតែមួយ ចំណេញលុយជាង១០០លានរៀល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2024

សហគមន៍ទំនើបស្វាយចន្ទីចំនួន៣នៅក្នុងខេត្តកំពង់ធំ ទិញជីចំនួន ៣៥០តោនក្នុងពេលតែមួយ ដែលនាំឱ្យចំណេញលុយពី១០០ទៅ១៥០លានរៀល