អ្នកជំនាញសេដ្ឋកិច្ច ៖ បញ្ហាប្រេងឡើងថ្លៃនៅកម្ពុជា នៅមិនទាន់ឈានដល់ចំណុចគួរឲ្យបារម្ភពេកនោះទេ

ភ្នំពេញ ៖ ក្រោមឥទ្ធិពលនៃទីផ្សារប្រេងឆៅអន្តរជាតិដែលកំពុងមានបញ្ហា និងមិនទាន់ដោះស្រាយបាននៅឡើយនោះ តម្លៃប្រេងឆៅបានកើនឡើងខ្ពស់ដោយក្នុងមួយបារ៉ែលឡើងដល់ប្រមាណ ៧៦,៥៣ដុល្លារអាមេរិក ហើយការកើនឡើងថ្លៃនៃតម្លៃប្រេងឆៅនេះ ក៏បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈជាសាកលកើនឡើងខ្ពស់ដូចគ្នា ហើយក្នុងនោះកម្ពុជាក៏ទទួលរងនូវឥទ្ធិពលផងដែរ។​

នៅក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ តម្លៃប្រេងនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដែលគិតរហូតមកដល់ព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២១ តម្លៃប្រេងឡើងជាង៤ ០០០រៀលក្នុង១លីត្រ ឬ ៤ ៥០០រៀលសម្រាប់ប្រេងសាំងស៊ូពែ។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការកើនឡើងនូវតម្លៃប្រេងនៅកម្ពុជានាពេលបច្ចុប្បន្ននេះ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា នៅមិនទាន់ឈានដល់ចំណុចដែលគួរឲ្យព្រួយបារម្ភនៅឡើយនោះទេ ហើយវាអាចនឹងបន្តហក់ឡើងខ្លាំងជាងពេលនេះបន្ថែមទៀត។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ​បណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា អ្វីដែលជំរុញឲ្យតម្លៃប្រេងឡើងថ្លៃនៅកម្ពុជា​ គឺមកពីទីផ្សារប្រេងអន្តរជាតិវាហក់ឡើងជាបន្តបន្ទាប់។ ទិដ្ឋភាពជារួមនៃបញ្ហាប្រេងនេះ គឺដោយសារក្រុមប្រទេសផលិតប្រេងអន្តរជាតិ​នាំមុខនៅលើពិភពលោក OPEC និងឥទ្ធិពលនៃប្រទេសធំៗដែលមានតម្រូវការប្រេងច្រើនឡើងវិញ។

លោកបណ្ឌិតបានពន្យល់ថា ហេតុផលដែលបណ្តាលឲ្យតម្លៃប្រេងឡើងថ្លៃគឺដោយសារកត្តាទី១ បញ្ហាកូវីដបានបង្ខំឲ្យប្រទេសមួយចំនួនដែលជាអ្នកផលិតប្រេង កាត់បន្ថយការផលិតរបស់ខ្លួន។ កត្តាទី២ដោយសារប្រទេសមួយចំនួនទៀតដែលបានស្ងប់ស្ងាត់ពីបញ្ហាកូវីដបន្តិច បានចាប់ផ្តើមបើកទីផ្សារសេដ្ឋកិច្ចឡើងវិញ និងមានតម្រូវការប្រើប្រាស់ប្រេងកើនឡើង។ ដូច្នេះតម្រូវការប្រេងដែលកំណត់ដោយ OPEC និងការផលិតក្នុងចំនួនមានកំណត់ ស្របពេលនៃការកើនឡើងនៃតម្រូវការផងនោះ ទើបធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់រហូតដល់ជាង ៧៦  ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលតម្លៃមុនពេលផ្ទុះជំងឺកូវីដត្រឹមតែជាង៤០-៥០ដុល្លារក្នុងមួយបារ៉ែលប៉ុណ្ណោះ។

នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍កន្លងទៅ OPEC បានដាក់សំណើក្នុងការផលិតឱ្យបាន ៤០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដោយគិតចាប់ពីខែសីហារហូតទៅដល់ខែធ្នូ ឬប្រមាណជា ២ លានបារ៉ែលនៅត្រឹមថ្ងៃចុងឆ្នាំ ហើយសមាជិកក៏បានស្នើសុំបន្តការកាត់បន្ថយបូមប្រេងរហូតទៅដល់ចុងឆ្នាំ២០២២ផងដែរ ខណៈដែលបណ្តាប្រទេសផលិតប្រេងផ្សេងទៀតនឹងនាំគ្នាបង្កើនលទ្ធភាពផលិតរបស់ខ្លួនដើម្បីប្រជែងយកទីផ្សារ ដែលជាហេតុនាំឱ្យតម្លៃអាចនឹងធ្លាក់ចុះខ្លាំងមកវិញអាចត្រឹមតែ ៧០ ដុល្លារក្នុងមួយបារ៉ែល ។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា ការកើនឡើងតម្លៃប្រេងអាស្រ័យមកពីចរន្តអន្តរជាតិនេះដែរ ទើបតម្លៃប្រេងមានការឡើងថ្លៃ ។ សំណួរថា តើធ្វើដូចម្ដេចឱ្យមាននិរន្តរភាព ឬឱ្យមានការចុះតម្លៃប្រេងសម្រាប់កម្ពុជា ដែលបញ្ហានេះប្រជាពលរដ្ឋតែងតែដាក់បន្ទុកទៅលើរដ្ឋាភិបាលពីព្រោះថាការឡើងថ្លៃប្រេងនេះអាស្រ័យទៅលើក្រុមហ៊ុននាំចូលដែលរដ្ឋាភិបាលអាចសម្របសម្រួលបានខ្លះ។ លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងថា ៖ «ខ្ញុំគិតថាទី១ រដ្ឋាភិបាលពុំទាន់បានឧបត្ថម្ភធនទៅលើក្រុមហ៊ុនលក់ប្រេងនៅឡើយទេ ដូច្នេះបើចង់ឱ្យមានការធ្លាក់ចុះថ្លៃប្រេងនៅកម្ពុជា ទាល់តែរដ្ឋាភិបាលធ្វើការឧបត្ថម្ភធនដល់ក្រុមហ៊ុនលក់ប្រេងទាំងនោះទើបអាចមានការទម្លាក់ថ្លៃប្រេងបាន។ ទី២ ការប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងទៅតាមផ្នែកអាជីវកម្មនានា ដូចជាការប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មជាដើមគឺសុទ្ធតែអាចកាត់បន្ថយការប្រើដោយការសន្សំសំចៃបាន។ ដូច្នេះនៅក្នុងស្ថានភាពបែបនេះ គឺមានតែការប្រើប្រាស់ដោយការសន្សំ ដែលជាវិធិសាស្ត្រល្អ»។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកបណ្ឌិត ហុង វណ្ណៈ ក៏បានព្យាករណ៍ផងដែរថា ផ្អែកតាមកិច្ចប្រជុំរបស់ OPEC ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ  យ៉ាងយូរអាចត្រឹមខែកញ្ញា តម្លៃប្រេងអាចនឹងធ្លាក់ចុះមកវិញបន្តិចម្ដងៗជាមិនខានបន្ទាប់ពីបណ្តាប្រទេសផលិតប្រេងដែលជាសមាជិករបស់ OPEC បង្កើនលទ្ធភាពផលិតបន្ថែមរបស់ខ្លួនឡើងវិញ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រមួនឃ្មុំ ជាទិន្នផលទទួលបានពីទឹក និងសម្បុកឃ្មុំ កំពុងមានទីផ្សារល្អ ផ្តល់គុណប្រយោជន៍ច្រើន  

ជំនួញ, ព្រឹត្តិការណ៍

• 15/07/2024

ការចិញ្ចឹមឃ្មុំ ជាអាជីវកម្មមួយដែលអាចទាញយកបានផលច្រើនមុខ ដោយក្រៅពីទទួលបានទិន្នផលជាទឹកឃ្មុំ គេក៏អាចប្រមូលបាននូវលំអងឃ្មុំ និងចម្រាញ់ធ្វើជាក្រមួនឃ្មុំផងដែរ

គម្រោងអភិវឌ្ឍន៍ផ្លូវ​ចំនួន​៣ខ្សែ​រំពឹង​បញ្ចប់​ការដ្ឋាននៅក្នុងឆ្នាំ២០២៤

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/07/2024

គម្រោងអភិវឌ្ឍន៍​ផ្លូវជាតិសំខាន់ៗចំនួន​៣ខ្សែ រំពឹងថា​នឹង​បញ្ចប់ការ​សាងសង់នៅក្នុងឆ្នាំ ២០២៤​នេះ ហើយនឹង​សម្រួលដល់​ការធ្វើដំណើររបស់ពលរដ្ឋ​​

សេដ្ឋកិច្ចថៃបែរជាមានសម្ពាធខ្លាំងដោយសាររោងចក្រចិន និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

សេដ្ឋកិច្ចថៃ កំពុងទទួលរងសំពាធ បន្ទាប់ពីមានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនី និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ក្រុមហ៊ុន SUN WAH សម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

ក្រុមហ៊ុន SUN WAH Cambodia បានសម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ផ្លូវជាតិលេខ៧១C ប្រវែងជាង១១៤គីឡូម៉ែត្រ ភ្ជាប់ខេត្តត្បូងឃ្មុំ​ – ខេត្តកំពង់ចាម​សាងសង់រួចរាល់១០០%

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/07/2024

ផ្លូវជាតិលេខ៧១C ប្រវែងជាង១១៤គីឡូម៉ែត្រ តភ្ជាប់ខេត្តត្បូងឃ្មុំ​ និង ខេត្តកំពង់ចាម​ សាងសង់រួចរាល់១០០%ហើយនៅសល់តែការងារគូសគំនូសចរាចរណ៍ប៉ុណ្ណោះ

រយៈពេល៥ខែ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសញ្ញាណល្អ ខណៈអត្រាអតិផរណាត្រលប់ទៅរកភាពប្រសើរឡើងវិញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/07/2024

រយៈពេល៥ខែ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសញ្ញាណល្អ ខណៈអត្រាអតិផរណាត្រលប់ទៅរកភាពប្រសើរឡើងវិញ

ការនាំចេញរបស់ចិនកើនឡើងក្នុងល្បឿនលឿន ៨,៦ ភាគរយ លើសពីការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

Financial Times បានលើកឡើងថា ការនាំចេញរបស់ប្រទេសចិនកើនឡើងក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បើទោះបីជាមានភាពតានតឹងកើនឡើងជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ

ជប៉ុន គ្រោងវិនិយោគ២៣ពាន់លានដុល្លារសង់ផ្លូវក្រោមដីជាង៥០០គីឡូម៉ែត្រសម្រាប់តែការដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2024

ជប៉ុន គ្រោងវិនិយោគ ២៣ពាន់លានដុល្លារ សម្រាប់ការសាងសង់ផ្លូវក្រោមដីមានប្រវែងជាង៥០០គីឡូម៉ែត្រ សម្រាប់តែការដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល