ប្រធានGRA៖ តម្លៃអចលនវត្ថុនៅខេត្តសៀមរាបនាពេលបច្ចុប្បន្នស្មើនឹងខេត្តព្រះសីហនុកាលពី៥ឆ្នាំមុន

សៀមរាប ៖ ជាខេត្តប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេសដែលមានលទ្ធភាពក្នុងការស្រូបយកចំណូលបានយ៉ាងច្រើនពីវិស័យទេសចរណ៍ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ដែលមានតម្លៃរាប់ពាន់លានដុល្លារ សៀមរាប ប្រៀបដូចជាកូនក្រមុំដ៏ស្រស់ស្អាតស្ថិតនៅក្នុងក្រសែភ្នែកបណ្តាអ្នកវិនិយោគជាតិ-អន្តរជាតិមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។

អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យបានលើកឡើងថា វិស័យទេសចរណ៍តែមួយផ្នែកប៉ុណ្ណោះ អាចជំរុញសេដ្ឋកិច្ចរបស់ខេត្តមួយនេះឲ្យងើបឡើងខ្ពស់មិនចាញ់ខេត្តពាណិជ្ជកម្មដទៃនោះឡើយ។ ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩ ដែលនៅបន្តរាលដាលក្នុងរយៈពេលប្រមាណជិត២ឆ្នាំមកនេះ វិស័យស្នូលនៃខេត្តសៀមរាបបានធ្លាក់ដល់ស្ទើរដល់ចំណុចសូន្យ ពោលគឺវិស័យទេសចរណ៍ស្ទើរតែមិនបានរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិនោះឡើយ។

ទោះជាយ៉ាងណា សៀមរាបដនៅតែជាខេត្តគោលដៅវិនិយោគរបស់អ្នកជំនួញ អ្នកវិនិយោគ រួមទាំងអ្នកអភិវឌ្ឍន៍ផងដែរ។

« ខេត្តសៀមរាបនៅពេលបច្ចុប្បន្ន គឺជាគោលដៅដែលគួរតែវិនិយោគបន្ទាប់ពីខេត្តព្រះសីហនុ។ វិនិយោគពេលនេះអាចមានឱកាសទទួលបានផលចំណេញខ្ពស់ ទាន់តម្លៃនៅទាប គម្រោងអភិវឌ្ឍន៍ធំនៅមិនទាន់បានបញ្ចប់ និងបង្ហាញជារូបរាង ហើយបើរង់ចាំបន្តិចទៀតអាចនឹងហួសពេល ព្រោះតម្លៃអចលនវត្ថុនឹងឡើងថ្លៃ។ និយាយជារួមគឺខេត្តសៀមរាបនាពេលបច្ចុប្បន្នប្រៀបបីដូចជាខេត្តព្រះសីហនុ កាលពី៥ -៦ឆ្នាំមុនយ៉ាងដូច្នោះ»

ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោក សំ សុខនឿន បានមានប្រសាសន៍ថា ៖

លោក សំ សុខនឿន បានបន្តឲ្យដឹងថា បើទោះជាខេត្តសៀមរាបមិនស្ថិតនៅជាប់សមុទ្រ និងមិនអំណោយផលខាងផ្នែកដឹកជញ្ជូន ប៉ុន្តែខេត្តនេះជាខេត្តទេសចរណ៍លេខមួយរបស់ប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់គឺស្ថានភាពអចលនវត្ថុនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ ដែលអាចនិយាយបានថាជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងស្រុកមុនពេលខេត្តនេះឈានដល់កម្រិតអភិវឌ្ឍន៍ខ្លាំងក្លាដូចខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។

ជាការគួឲ្យកត់សម្គាល់នៅពេលបច្ចុប្ប​ន្ននេះ បើទោះជាស្ថិតនៅក្នុងការគំរាមកំហែងពីជំងឺឆ្លងកូវីដ-១៩យ៉ាងណាក៏ដោយ ប៉ុន្តែសកម្មភាពសាងសង់ និងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារ បាន និងកំពុងបន្តដំណើរការដដែល ដោយក្នុងនោះរួមមានគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែទូទាំងក្រុងសៀមរាប គម្រោងស្ដារស្ទឹងសៀមរាប ដែលបោះទុនវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះនៅមានគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលដំណើរការសាងសង់បានប្រមាណ៤៥ភាគរយ, គម្រោងបង្កើតមណ្ឌលកម្សាន្ត និងទេសចរណ៍លំដាប់អន្តរជាតិរបស់ក្រុមហ៊ុន NAGA CORP នៅលើផ្ទៃដីប្រមាណ៧៥ហិកតា ដែលមានតម្លៃទុន៣៥០លានដុល្លារ។

បន្ថែមពីនេះនៅ ព័ទ្ធជុំវិញក្រុងសៀមរាប មានគម្រោងសាងសង់បុរីលំនៅឋានជាច្រើនគម្រោងទៀត ដែលទាំងអស់នេះសុទ្ធតែជាកម្លាំងដ៏ខ្លាំងក្លាក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ខណៈដែលរាជរដ្ឋាភិបាលបានខិតខំព្យាយាមជួយសម្របសម្រួលដល់ដំណើរការគ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់។ គួរបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តមួយក្នុងចំណោមខេត្ត២ផ្សេងទៀតដែលត្រូវបានរដ្ឋាភិបាលចិនស្នើសុំចងមេត្រីភាពជាមួយខេត្ត ហ៊ូប៉ៃ របស់ខ្លួនក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាពឲ្យកាន់តែស៊ីជម្រៅ និងបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជំរុញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរួមគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តចំនួន៦ ទាក់ទាញបានគម្រោងវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ខេត្តចំនួន៦ទាក់ទាញបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងផ្សេងៗដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិក

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗ៤ ខណៈផលិតផលក្នុងស្រុកសរុបមានជិត៤ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាព

ចិន ដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ចិនបានសងសឹកទៅលើសហភាពអឺរ៉ុបតាមរយៈការកំណត់ និងដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុបបន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់ និងដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន។

ធនាគារពិភពលោកព្រមានអំពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងឥទ្ធិពលអវិជ្ជមានមកលើតំបន់អាស៊ីខាងកើត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចមហាយក្សចិន នឹងមិនអាចសម្រេចបានតាមផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយបន្តជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រទេសអភិវឌ្ឍផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ ជាពិសេសគឺអាស៊ីខាងកើត

រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីកសិករ ខណៈផលស្រូវដើមរដូវមានតម្លៃប្រសើរឡើង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

មន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ទីផ្សារតម្លៃស្រូវបានត្រឡប់មករកស្ថានភាពល្អប្រសើរវិញ ហើយ ខណៈដែលបណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកកំពុងសម្រុកចុះទិញ

ខែកញ្ញា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន២៨ ជាមួយទុន​វិនិ​យោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក

ធនាគារពិភពលោក ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

ធនាគារពិភពលោកបាននិយាយថា ក្នុងឆ្នាំ២០២៤នេះ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោក

សហគមន៍ស្វាយចន្ទីចំនួន៣ ទិញជី ៣៥០តោនក្នុងពេលតែមួយ ចំណេញលុយជាង១០០លានរៀល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2024

សហគមន៍ទំនើបស្វាយចន្ទីចំនួន៣នៅក្នុងខេត្តកំពង់ធំ ទិញជីចំនួន ៣៥០តោនក្នុងពេលតែមួយ ដែលនាំឱ្យចំណេញលុយពី១០០ទៅ១៥០លានរៀល

ទោះបីរងគ្រោះពីខ្យល់ព្យុះ ប៉ុន្តែកំណើនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី៣ បានកើនឡើង ៧,៤ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2024

បើទោះបីជាជួបវិបត្តិដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បណ្តាលឱ្យខាតបង់រាប់ពាន់លានដុល្លារ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមបានកើនឡើង ៧,៤ ភាគរយនៅក្នុងត្រីមាសទី ៣ ធៀបនឹងឆ្នាំមុន

កម្ពុជា-ចិន ពិភាក្សាលើវឌ្ឍនភាពនៃការចុះសិក្សាលម្អិតដើម្បីជំរុញគម្រោងព្រែកជីកហ្វូណនតេជោ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/10/2024

អ្នកជំនាញនៃប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ពិភាក្សាគ្នាលើវឌ្ឍនភាពនៃការចុះសិក្សាលម្អិតដើម្បីជំរុញគម្រោងព្រែក​ជីក​ហ្វូណនតេជោឱ្យដំណើរការរលូន