ចំណេះដឹង ៖ លោក Warren Buffett និងលោក Charlie Munger គឺជាមិត្តភ័ក្តដ៏ជិតស្និទ្ធជាមួយគ្នាអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះក៏បានក្លាយជាកំពូលមហាសដ្ឋីដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដូចគ្នា។
ក្នុងនាមជាដៃគូអាជីវកម្មដ៏ស្មោះត្រង់គិតចាប់តាំងតែពីឆ្នាំ១៩៧៨ រហូតមក បុរសទាំង២នាក់នេះបានកសាងនូវក្រុមហ៊ុនធំៗលំដាប់ពិភពលោកផ្នែកវិនិយោគដ៏រឹងម៉ាំបំផុតគឺ Berkshire Hathaway ដែលបច្ចុប្បន្នមានទំហំទុនសរុបរហូតទៅដល់ ៦៣០ ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយ បើទោះជាស្ថិតក្នុងវ័យ ៩០ឆ្នាំទៅហើយក្ដី និងក្លាយជាកំពូលមហាសេដ្ឋីក៏ដោយ ក៏បុរសទាំង២នេះ បានលើកឡើងថាលុយដែលពួកគេរកបានទាំងនោះគឺមិនមែនជាអ្វីដែលពួកគាត់ចង់បានពិតប្រាកដនោះទេ។
«ពួកយើងបានបង្កើតលុយជាច្រើនរួចមកហើយ ប៉ុន្តែទ្រព្យទាំងអស់នោះគឺមិនមែនជាអ្វីដែលយើងចង់បាននោះទេ។ គោលបំណងដ៏ធំបំផុតដែលពួកយើងចង់បានពិតប្រាកដនោះគឺពាក្យថា”ឯករាជ្យភាព»
លោក Buffett បានថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ CNBC កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះថា៖
លោកបន្តពន្យល់ពាក្យថា “ឯករាជ្យ” ដែលលោក និងមិត្តភ័ក្តរបស់ខ្លួនគឺលោក Munger តែងតែប្រាថ្នាចង់បាននោះ គឺជាសេរីភាពនៃការជ្រើសរើសដៃគូណាមួយសម្រាប់កិច្ចការងារប្រចាំថ្ងៃ មិនថាទាំងអាជីវកម្ម ឬជីវិតឯកជនរស់នៅនោះទេ។ នេះគឺជារឿងដ៏អស្ចារ្យមួយប្រសិនបើអ្នកអាចធ្វើនូវអ្វីដែលចង់ធ្វើនៅក្នុងជីវិតខ្លួនឯងដោយមានការដៃគូជីវិតម្នាក់ក្នុងការសហការគ្នា និងមានចិត្តគំនិតដូចគ្នា ទាំងការប្តេជ្ញាចិត្ត និងគំនិត ដែលគហៅថា Luxuries of life ឬជីវិតរស់នៅដ៏មានក្ដីសុខ និងពេញលេញបំផុត។
ភាពជោគជ័យរបស់ក្រុមហ៊ុន Berkshire បានឆ្លុះបញ្ចាំងទៅនឹងអ្វីដែលលោក Buffett និងលោក Munger បានចំណាយពេលរួមគ្នាអស់ជាច្រើនទសវត្សរ៍ ទាំងគោលការណ៍វិនិយោគដូចគ្នា ការជ្រើសរើសបុគ្គលិក ការជ្រើសរើសម្ចាស់ភាគហ៊ុន ហើយបានបន្តធ្វើការងារបែបនេះជាមួយគ្នាយ៉ាងជិតស្និទ្ធបំផុតរហូតមកដល់ពេលបច្ចុប្បន្ន។
«ប្រសិនបើអ្នករាប់អានមិត្តអាក្រក់ម្នាក់នោះវានឹងបង្កឲ្យអ្នកទៅជាបញ្ហាជាមិនខាន ប៉ុន្តែជាសំណាងល្អណាស់សម្រាប់លោក និងលោក Munger ដែលមានមិត្តភាពជាង ៦០ឆ្នាំកន្លងមកនេះ គឺជាមិត្តភាពដ៏អស្ចារ្យបំផុត Luxury Friend ។ សេរីភាពគឺជារឿងសំខាន់ជាងទ្រព្យសម្បត្តិទាំងអស់ ទោះបីជាផ្ទះដែលតម្លៃថ្លៃ មានរថយន្តទំនើបជាច្រើនគ្រឿងយ៉ាងណាក៏ដោយក៏មិនអាចប្រៀបតម្លៃស្មើបានឡើយ»
លោក Buffett បាននិយាយបន្ថែមទៀតថា ៖
នៅក្នុងបទសម្ភាសន៍ដដែលបុរសទាំង២នាក់នេះបានធ្វើការលើកសរសើរនូវភាពស្មោះត្រង់ និងភាពយល់ចិត្តគ្នាទៅលើការងារជាច្រើនដែលខ្លួនបានធ្វើរួមគ្នា ដោយក្នុងនោះសូម្បីតែការសម្រេចចិត្តបរិច្ចាគជូនអង្គការសប្បុរសធម៌ផងដែរ ដែលមានទំហំលុយរហូតដល់ទៅរាប់ពាន់ដុល្លារកាលពីពេលកន្លងទៅ ហើយការបរិច្ចាកនឹងនៅតែមានជាបន្តបន្ទាប់ទៀតនៅថ្ងៃខាងមុខនេះ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China's People's Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញវឌ្ឍនភាពរបៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ចាប់ដៃជាមួយ AMS ផ្សព្វផ្សាយចំណេះដឹងផ្នែកអាជីវកម្មថ្មី និងបច្ចេកវិទ្យា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (Techo Start Up Center) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) ដើម្បីជំរុញកិច្ចសហការផ្សព្វផ្សាយ និងបង្កើតកម្មវិធីផ្សព្វផ្សាយឱ្យកាន់តែមានសក្តានុពលទៅកាន់សាធារណជន
ជីប ម៉ុង អ៊ិនស៊ី ជប់លៀងជូនមហាគ្រួសារដៃគូអាជីវកម្ម ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ទូទាំងប្រទេសនៅក្នុងរោងចក្រលំដាប់ពិភពលោកនៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/05/2025
ជីប ម៉ុង អ៊ិនស៊ី ជប់លៀងជូនមហាគ្រួសារដៃគូអាជីវកម្ម ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ទូទាំងប្រទេសនៅក្នុងរោងចក្រលំដាប់ពិភពលោកនៅខេត្តកំពត