បរទេស៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃពុធនេះបានបង្ហាញថា សេដ្ឋកិច្ចរបស់ខ្លួនបានស្ទុះងើបឡើងខ្លាំងដល់ទៅ ១៤,៣ ភាគរយធៀបទៅនឹងកម្រិតសេដ្ឋកិច្ចដែលបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំ២០២០កន្លងទៅដោយសារបញ្ហាវិបត្តិកូវីដ។
កំណើនផលិតផលក្នុងស្រុកសរុប GDP ដ៏ខ្លាំងក្លារបស់សិង្ហបុរីនៅដើមឆ្នាំ២០២១នេះត្រូវបានគេរំពឹង និងព្យាករណ៍ទុករួចជាមុនទៅហើយថា នឹងជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាសម្រាប់ត្រីមាសទី២ នៃឆ្នាំជាមួយគ្នានេះ ធៀបទៅនឹងតួលេខដ៏អាក្រក់បំផុតកាលពីឆ្នាំ២០២០កន្លងទៅ ដែលសិង្ហបុរីបានទទួល ពោលគឺថយចុះដល់ទៅ ១៣,៣ ភាគរយ។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានធ្វើឡើងដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរីបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី២ នេះនឹងមិនអាចសម្រេចបានក្នុងអត្រាខ្ពស់ ឬស្មើទៅនឹងកំណើនសេដ្ឋកិច្ចដែលធ្លាប់ទទួលបានកាលពីមុនពេលវិបត្តិកូវីដ ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ នោះនៅឡើយ។
តាមរយៈតួលេខដែលបានបង្ហាញជាផ្លូវការនេះ ក៏នៅតែមានកម្រិតទាបជាងការព្យាករណ៍ដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិដែលធ្វើឡើងកាលពីពេលកន្លងទៅដែលអាចសម្រេចបានរហូតដល់ប្រមាណ១៥ភាគរយនៅក្នុងត្រីមាស២ នៃឆ្នាំ២០២១នេះ។ សរុបជារួម នៅក្នុងឆ្នាំ២០២១នេះតែម្ដង សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីត្រូវបានគេព្យាករណ៍ថានឹងទទួលបានកំណើនឡើងវិញចន្លោះពី ៤ – ៦ ភាគរយ ហើយនៅឆ្នាំបន្ទាប់អាចសម្រេចបានប្រមាណ ៥,៤ភាគរយ ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ប៉ូឡូញ ផ្តើមចរចាទិញឧបករណ៍បាញ់គ្រាប់រ៉ូក្កែតទំនើបរបស់អាមេរិក HIMARS ជាង១០០គ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2024
ក្រុមហ៊ុនជំនាញផលិតអាវុធក្នុងស្រុក WB របស់ប៉ូឡូញ កំពុងសហការគ្នាជាមួយក្រុមហ៊ុនជំនាញផលិតអាវុធរបស់កូរ៉េខាងត្បូង Hanwha Aerospace ដើម្បីផលិតឧបករណ៍បាញ់គ្រាប់រ៉ូក្កែត
តាមដានព្រឹត្តិការណ៍ ៖ តើតម្លៃទំនិញ និងការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកអាចមានភាពធូរស្រាលកម្រិតណា ក្រោយជ័យជម្នះរវាងលោក Trump និង លោកស្រី Harris
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2024
លោក Trump ធ្លាប់បានសន្យាថា នឹងដាក់ពន្ធឲ្យបានតឹងរឹងចាប់ពី១០ទៅ២០ភាគរយទៅលើការនាំចូលទំនិញទាំងអស់ ដែលអាចជួយបង្កើនតម្លៃទំនិញផលិតនៅក្នុងស្រុក