បរទេស ៖ កម្មវិធីលក់ទំនិញអនឡាញដ៏ធំមួយរបស់ប្រទេសឥណ្ឌាដែលមានឈ្មោះថា Flipkart កាលពីថ្ងៃអង្គារបានប្រកាសថា ទើបតែទទួលបានប្រាក់វិនិយោគបន្ថែមរហូតទៅដល់ ៣,៦ពាន់លានដុល្លារនៅមុនពេលដែលក្រុមហ៊ុនបានត្រៀមខ្លួនបង្ហាញវត្តមានដំបូងនៅលើទីផ្សារភាគហ៊ុន។

ក្រុមហ៊ុនដែលកំពុងទទួលបានការគាំទ្រពីក្រោយដោយក្រុមហ៊ុនយក្សពិភពលោក Walmart មួយនេះបានបញ្ជាក់ថានឹងប្រើប្រាស់កញ្ចប់ប្រាក់នេះទៅលើការបង្កើនប្រតិបត្តិការ ព្រមទាំងបន្តធ្វើការវិនិយោគទៅលើសេវាកម្មលក់ទំនិញគ្រឿងទេស សម្លៀកបំពាក់ ក៏ដូចជាការដឹកជញ្ជូនផងដែរ។ តាមរយៈការទទួលបានទំហំវិនិយោគថ្មីមួយនេះត្រូវបានគេមើលឃើញដែរថា មានចំនួនច្រើនជាងទ្វេដងពីប្រាក់វិនិយោគដែល Walmart ធ្លាប់បានចំណាយជាមួយនឹង Flipkart កាលពី ៣ ឆ្នាំមុន ហើយគិតមកត្រឹមពេលនេះតម្លៃរបស់ Flipkart នៅក្នុងទីផ្សារគឺមានរហូតទៅដល់ ៣៧,៦ពាន់លានដុល្លារមកហើយ។
«កញ្ចប់ថវិកាវិនិយោគលើកនេះនឹងអាចជួយដល់ក្រុមហ៊ុនសម្រាប់ផែនការពង្រីកអាជីវកម្ម ជាពិសេសដើម្បីផ្តោតយកចិត្តទុកដាក់សំខាន់ទៅលើការពន្លឿនប្រតិបត្តិការ ខណៈដែលបច្ចុប្បន្នអាជីវកម្មខ្នាតតូច និងខ្នាតមធ្យមរបស់ឥណ្ឌាគឺមានចំនួនទៅដល់រាប់សិបលានរួចមកហើយ»
តាមការគូសបញ្ជាក់របស់ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន លោក Kalyan Krishnamurthy បានឲ្យដឹងថា ៖
«យើងនឹងបន្តវិនិយោគទៅលើប្រភេទទំនិញថ្មីៗទៀតព្រមទាំងបង្កើនអនុភាពនៃបច្ចេកវិទ្យាដែលជាផលិតផលក្នុងស្រុករបស់ឥណ្ឌា ហើយធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនទទួលបានបទពិសោធន៍កម្រិតលំដាប់ថ្នាក់ពិភពលោកតែម្តង»
លោកបន្តដែរថា ៖
គួរឲ្យដឹងដែរថា កញ្ចប់ប្រាក់វិនិយោគចុងក្រោយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនធំៗចំនួន ៣ ដូចជាក្រុមហ៊ុនរបស់សិង្ហបុរី GIC ក្រុមហ៊ុនប្រទេសកាណាដា Canada Pension Plan Investment Board និងធនាគារជប៉ុន Softbank ហើយមួយចំណែកទៀតជាប្រាក់វិនិយោគរបស់ Walmart ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2025
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content