បរទេស ៖ រដ្ឋបាលលោក Joe Biden បានបញ្ជាក់សាជាថ្មីជាមួយនឹងការព្រមានធ្ងន់ៗដល់បណ្តាក្រុមហ៊ុនអាមេរិកទាំងឡាយណាដែលនៅតែបន្តមានខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគនៅតំបន់ Xinjiang ប្រទេសចិនទាំងអស់ថា ពួកគេអាចប្រឈមនឹងផលវិបាកផ្នែកច្បាប់ ដោយសំអាងពីភស្តុតាងជាច្រើនដែលបង្ហាញអំពីអំពើប្រល័យពូជសាសន៍ និងការរំលោភសិទ្ធិមនុស្សដទៃទៀតនៅតំបន់មួយនេះកាលពីអតីតកាល។
ជាការព្រមានចេញពីទីប្រឹក្សាអាជីវកម្មខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ខេត្ត Xinjiang ដែលបោះពុម្ពផ្សាយរួមគ្នាដោយក្រសួងការបរទេស ក្រសួងរតនាគារពាណិជ្ជកម្ម និងក្រសួងសន្តិសុខមាតុភូមិការងារ រួមទាំងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា ៖
«ក្រុមហ៊ុន និងបុគ្គលណា ដែលនៅតែបន្តខ្សែសង្វាក់ផ្គត់ផ្គង់ ការបណ្តាក់ទុនវិនិយោគជាមួយនឹងតំបន់ Xinjiang ប្រទេសចិន អាចមានហានិភ័យខ្ពស់ចំពោះផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងការរំលោភលើច្បាប់របស់សហរដ្ឋអាមេរិក»
ការព្រមានលើកនេះគឺជាការពង្រឹងបន្ថែមលើការប្រតិបត្តិរបស់ក្រុមហ៊ុននានា ដោយគូសបញ្ជាក់ពីការអនុវត្តលើវិធានការចាំបាច់ស្ដីអំពីការរំលោភច្បាប់សហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនេះនៅតែបន្តប្រតិបត្តិការពួកគេ ឬសូម្បីតែមានទំនាក់ទំនង ដោយប្រយោលជាមួយរដ្ឋាភិបាលចិននៅតំបន់ Xinjiang ក៏ដោយ។
«ប្រទេសចិននៅតែ បន្តការរំលោភបំពានដ៏គួរឱ្យរន្ធត់របស់ខ្លួននៅក្នុងតំបន់ស្វយ័ត Xinjiang Uyghur និងកន្លែងផ្សេងមួយចំនួនទៀតនៅក្នុងប្រទេសចិន ដែលសំដៅលើជនជាតិភាគតិច Uyghurs ជនជាតិ Kazakhs និងជនជាតិ Kyrgyz ហើយភាគច្រើនជាជនជាតិមូស្លីម និងសមាជិកនៃក្រុមជនជាតិភាគតិច រួមជាមួយអ្នកកាន់សាសនាដទៃទៀត»
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ៖
« ការរំលោភបំពានទាំងនេះ រួមមានការជំរុញឱ្យធ្វើការដោយបង្ខំ និងការឃ្លាំមើលដោយរំលោភបំពានពីសំណាក់រដ្ឋបាល ការរឹតត្បិតលើការគ្រប់គ្រងចំនួនប្រជាជន និងការបំបែកកុមារចេញពីគ្រួសារ ការឃុំឃាំងមនុស្សធំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀតក្នុងពេលមានអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»
លោកបានបន្ថែមថា ៖
យ៉ាងណាមិញ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មាន CNBC ដែលបានចោទសួរនោះទេ។
កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ រដ្ឋបាលលោក Joe Biden បានបន្ថែមក្រុមហ៊ុនចិនចំនួន ១៤ និងអង្គភាពផ្សេងទៀតទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ចរបស់ខ្លួន ជុំវិញការរំលោភសិទ្ធិមនុស្ស និងការឃ្លាំមើលបច្ចេកវិទ្យាខ្ពស់នៅ Xinjiang ។
ដោយឡែក កាលពីខែមីនាកន្លងទៅ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើមន្ត្រីចិនចំនួន ២រូប ដោយអះអាងថា ពួកគេចូលរួមក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិភាគតិចនៅ Xinjiang ។ ការដាក់ទណ្ឌកម្មរបស់រដ្ឋបាល Biden ជាសកម្មភាពបំពេញបន្ថែមលើសកម្មភាពដែលបានធ្វើឡើងដោយសហគមន៍អឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដា ផងដែរ។
កន្លងមក ទីក្រុងប៉េកាំង តែងច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិ Uyghur ដែលជាប្រជាជនមូស្លីមមានដើមកំណើតនៅតំបន់ស្វយ័ត Xinjiang Uyghur នៃភាគពាយព្យប្រទេសចិន។ ក្រសួងការបរទេសចិនបានឆ្លើយតបនឹងការចោទប្រកាន់របស់អាមេរិកថា «ជាការភូតកុហកបង្កអន្តរាយ» ដែលបង្កើតឡើងដើម្បីធ្វើឱ្យមានការស្អប់ខ្ពើមប្រទេសចិន និងធ្វើឱ្យរំខានដល់ការអភិវឌ្ឍរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានចំអកឡកឡឺយដល់សហរដ្ឋអាមេរិក ដែលថាប្រទេសចិនបានប្រព្រត្តិអំពើប្រល័យពូជសាសន៍ថា៖ «ជារឿងកំប្លែង … រាប់សតវត្សរ៍!»។
ជាការឆ្លើយតបទៅនឹងការព្រមានដាក់ទណ្ឌកម្មផ្លូវច្បាប់របស់រដ្ឋបាលលោក Joe Biden ខាងលើ ដើម្បីការពារសិទ្ធិមូលដ្ឋានរបស់កម្មករនិយោជិក រដ្ឋាភិបាលតំបន់ Xinjiang បន្តបង្កើនការត្រួតពិនិត្យសន្តិសុខការងារ និងការអនុវត្តច្បាប់ការពារ និងប្រយុទ្ធប្រឆាំងនឹងការបំពានច្បាប់ បំពានបទប្បញ្ញត្តិសន្តិសុខការងារប្រកបដោយប្រសិទ្ធភាព និងពង្រឹងការសម្របសម្រួលវិវាទការងារ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនប្រចាំតំបន់។ រដ្ឋាភិបាលក្នុងតំបន់បានបន្ថែមទៀតថា តំបន់ Xinjiang គឺជាទីតាំងសំខាន់មួយនៅក្នុងឧស្សាហកម្មផលិតវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់វិស័យឧស្សាហកម្មចំរុះនៅតាមបណ្តាប្រទេសនានាជាច្រើននៅលើសាកលលោក ដែលមានមូលដ្ឋានគ្រឹះលើការផលិត silicon ដ៏ធំបំផុត៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/04/2025
ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥