កម្ពុជាទទួលបានថវិកាជាតិពីចំណូលពន្ធជិត ១ ១៦០លានដុល្លារនៅក្នុងរយៈពេល ៦ខែកន្លងទៅនេះ

ភ្នំពេញ ៖ នៅក្នុងរយៈពេល ៦ខែនៃឆមាសទី១ ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានថវិកាជាតិតាមរយៈចំណូលពន្ធសរុបជិត ១១៦០លានដុល្លារ មានការធ្លាក់ចុះបន្តិចបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅនេះ ដែលបណ្តាលមកពីបញ្ហានៃវិបត្តិកូវីដ និងប៉ះពាល់ដល់វិស័យដឹកជញ្ជូន។

តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២១ ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានបញ្ជាក់ថា ការប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិបានចំនួន ៤ ៦៩៥,៨ ប៊ីលានរៀល ស្មើនឹង ១ ១៥៩,៥ លានដុល្លារ ថយចុះប្រមាណ ៨,៩ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានធ្វើឡើងក្រោយកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២១ បានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលប្រមូលបានដោយ អ.គ.រ មានចំនួន ៤ ៦៩៥,៨ ប៊ីលានរៀល ស្មើនឹង ១ ១៥៩,៥ លានដុល្លារ ថយចុះប្រមាណ ៨,៩ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០ ដែលសម្រេចបាន ៤៩ភាគរយនៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ១ ៧៧៥,០១ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧,៨ភាគរយនៃចំណូលសរុប), អាករពិសេសមាន ១ ៧៦៥,០២ ប៊ីលានរៀល (ត្រូវជា ៣៧,៦ភាគរយនៃចំណូលសរុប), ពន្ធគយមាន ៨៤៧,៦៣ ប៊ីលានរៀល (ត្រូវជា ១៨,១ភាគរយនៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤,៥ភាគរយនៃចំណូលសរុប), ហើយអាករនាំចេញ និងកម្រៃផ្សេងៗមាន ៩៤,១៣ ប៊ីលានរៀល (ត្រូវជា ២ភាគរយនៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១ ៩៨៥,៥ ប៊ីលានរៀល គ្របដណ្តប់ ៤២,៣ភាគរយនៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១ ៣១៦,៣ ប៊ីលានរៀល ត្រូវជា ២៨ភាគរយនៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១ ១០១,៩ ប៊ីលានរៀល ស្មើនឹង ២៣,៥ភាគរយនៃចំណូលសរុប និងសម្ភារៈសំណង់ និងកម្រៃផ្សេងៗ មានចំនួន ២៩២,២ ប៊ីលានរៀល ស្មើនឹង ៦,២ភាគរយនៃចំណូលសរុប។

បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤ ៧២១,៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤០,១ លានដុល្លារអាមេរិក ស្មើនឹង ០,៩ភាគរយ,

* ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ១ ៨៩៩,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៣២,៥ លានដុល្លារអាមេរិក ស្មើនឹង ៤៩,៩ភាគរយ។

កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា។

ដោយឡែកការនាំចេញកសិផលមានចំនួន ១ ៥៨០,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧,៦ លានដុល្លារអាមេរិក ឬ ៦៤,១៣ភាគរយ ក្នុងនោះរួមមាន៖


ទី១៖ ស្រូវនាំចេញមានចំនួន ១,៦៩ លានតោន មានតម្លៃ ៤២៥,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ០១៩,៧ ពាន់តោន (១៥១,៧ភាគរយ) ឬស្មើនឹងប្រមាណជា ២៨៥,១ លានដុល្លារអាមេរិក (២០៣,៥ភាគរយ)


ទី២៖ ការនាំចេញអង្ករសម្រេចបាន ២៩១,១ ពាន់តោន មានតម្លៃ ២០៤,២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨,១ ពាន់តោន (២១,២ភាគរយ) ឬប្រមាណ ៦០,៥ លានដុល្លារអាមេរិក (២២,៩ភាគរយ)


ទី៣៖ កៅស៊ូនាំចេញមានចំនួន ១០២,៨ ពាន់តោន មានតម្លៃ ១៥៧,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥,៦ ពាន់តោន (៧៩,៧ភាគរយ) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣,២ភាគរយ)


ទី៤៖ កសិផលផ្សេងទៀត មានចំនួន ៣ ៥៩២,៧ ពាន់តោន មានតម្លៃ ៧៩៣,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ១៤១,៩ ពាន់តោន (៤៦,៦ភាគរយ) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២,៨ភាគរយ)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/10/2024

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

តស់ ! មកដឹងពីបច្ចេកទេសដាំក្រូចពោធិ៍សាត់ខុសរដូវ ដែលអាចទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 11/10/2024

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីចំណេះសំខាន់ៗក្នុងផលិតកម្មក្រូចពោធិ៍សាត់ខុសរដូវដែលអាចផ្ដល់ទិន្នផល និងកម្រិតជាតិស្ករខ្ពស់។

កម្ពុជានឹងទទួលបានជំនួយឥតសំណងពីចិន ៤២លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

រដ្ឋាភិបាលចិន នឹ​ង​ផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំប្រមាណ៣០០លានយ័ន ឬ​ស្មើ​៤២លានដុល្លារអាមេរិក ដើម្បីឱ្យកម្ពុជាជំរុញអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន

Huawei វ៉ាដាច់ទីផ្សារលក់ស្មាតហ្វូនរបស់ Apple នៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេល៤៦ខែចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/10/2024

Huawei បានកាន់កាប់តំណែងទីផ្សារក្នុងស្រុកវិញហើយ ដោយសារតែការនាំចូលស្មាតហ្វូនពីបរទេសយកមកចែកចាយបន្តមានការធ្លាក់ចុះ

ដំណឹង​ល្អ ! នាយករដ្ឋមន្ត្រី​ចិន​បញ្ជាក់ថានឹង​បន្ត​លើកទឹកចិត្ត​ឱ្យ​វិនិយោគិនរបស់ខ្លួន​មកកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/10/2024

ក្នុងជំនួបជាមួយសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម​ លី ឈាង នាយករដ្ឋមន្ត្រីចិនបានសន្យា​ថា​ នឹង​បន្តលើកទឹកចិត្តឱ្យវិនិយោគិន​ចិនមកកម្ពុជា​បន្ថែមទៀត

តម្លៃមាសបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជាង ២ ៦០០ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

មានការព្យាករណ៍ថា តម្លៃមាសអាចឡើងថ្លៃចន្លោះពី ២ ៦០០ ទៅ ២ ៨០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំនេះ ដែលជំរុញដោយការកើនឡើងតម្រូវការមាសជាទ្រព្យសម្បត្តិមានសុវត្ថិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ លើកទី២៧  ជាមួយចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

កិច្ចប្រជុំអាស៊ានបូក៣ គឺជាកិច្ចប្រជុំមួយដែលធ្វើឡើងរវាងអាស៊ាន​ និងប្រទេសជាដៃគូចំនួន៣​ដទៃទៀត រួមមានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូងដែលផ្តោតទៅ​លើកិច្ចសហប្រតិបត្តិការលើវិស័យថាមពល គមនាគមន៍ ព័ត៌មានវិទ្យា

NBC ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន MSMEs និងបុគ្គលស្វ័យនិយោជន៍

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/10/2024

ធនាគារជាតិនៃកម្ពុជា (NBC) ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងបុគ្គលស្វ័យនិយោជន៍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

តម្លៃប្រេងបានឡើងថ្លៃវិញបន្ទាប់ពីមានការវាយប្រហារគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ​ ១ ភាគរយ ឬ ៧៧,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate បានឡើងថ្លៃ ០,៨ ភាគរយ  ឬ ៧៣,៨៥ ដុល្លារក្នុងមួយបារ៉ែល

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា