ភាពមិនច្បាស់លាស់នៃទីផ្សារផលិតផលកសិផល ជាឧបសគ្គនៃការធ្វើពិពិធកម្មវិស័យនេះ

ភ្នំពេញ ៖ ជាប្រទេសកសិកម្ម ប៉ុន្តែកម្ពុជានៅមិនទាន់អាចធ្វើឲ្យវិស័យកសិកម្មរបស់ខ្លួនមានភាពខ្លាំងក្លានៅឡើយ ក៏ព្រោះតែនៅមានភាពកម្សោយក្នុងការគ្រប់គ្រងលើការជូនដំណឹងពីតម្រូវការទីផ្សារជាក់លាក់ណាមួយពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធទៅកាន់ប្រជាកសិករ។

បើតាមអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា វិស័យមួយនេះគួរតែទទួលបានការយកចិត្តទុកដាក់ខ្លាំងជាងនេះក្នុងការផ្ដល់ព័ត៌មានជាក់លាក់ទៅកាន់សាធារណៈជន ដើម្បីរកភាពច្បាស់លាស់មួយនៃទីផ្សារទិញ-លក់ ដែលអាចឈានទៅដល់ការពង្រីកទំហំនៃការផលិត ឬដាំដុះ ដើម្បីអាចបង្កើនការនាំចេញឲ្យបានកាន់តែច្រើន ខណៈដែលសេដ្ឋកិច្ចកម្ពុជាមិនមានអ្វីដើម្បីទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងក្រៅពីវិស័យកសិកម្មនោះឡើយ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ “តើអ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា” កាលពីពេលថ្មីៗនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ដោយរិះគន់ចំៗថា ពេល​កសិក​រដាំដំឡូង ឬដាំស្វាយ តម្លៃចុះថ្លៃ ពេលឈប់ដាំតម្លៃក៏ឡើងថ្លៃ ដែលរូបភាពទាំងនេះគឺដោយសារព័ត៌មាន​ពីវិស័យកសិកម្មមិនច្បាស់លាស់។ មានន័យថា ការគ្រប់គ្រងរបស់ក្រសួងកសិកម្មទៅលើតម្លៃទូទៅនៃទីផ្សារកសិផលក្នុងស្រុកនៅមិនទាន់គ្រប់ជ្រុងជ្រោយ ជាហេតុធ្វើឲ្យប្រជាកសិករជួបប្រទះនូវការខាតបង់ ក៏ដូចជាមានភាពស្រពេចស្រពិលលើដំណាំដែលខ្លួនកំពុងដាំ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ដោយលើកឧទាហរណ៍ជាក់ស្ដែងមួយកាលពីឆ្នាំ២០២០ថា គ្រានោះកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលដំណឹងនេះត្រូវបានគេមើលឃើញថាជាសញ្ញាណល្អមួយនាំឲ្យចិនអាចបញ្ជាទិញស្វាយពីកម្ពុជា។ ដោយហេតុផលនេះ កសិករបាននាំគ្នាបង្កើនការដាំដំណាំស្វាយរបស់ខ្លួន ដោយសង្ឃឹមថានឹងមានទីផ្សារលក់ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺក្រសួងមិនបានជម្រាបជូនជាសាធារណៈទេថា តើប្រភេទស្វាយយ៉ាងដូចម្ដេចទើបជាស្តង់ដារនាំចេញ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺស្វាយដែលអាចនាំទៅចិនបាន ត្រូវបានគេកំណត់យកតែ៦ចម្ការប៉ុណ្ណោះ ធ្វើឲ្យដំណាំស្វាយចំការផ្សេងៗត្រូវចាក់គរចោល ហើយជាលទ្ធផលស្វាយបានធ្លាក់ថ្លៃនៅសល់ត្រឹមតែមួយគីឡូ ៥០-១០០រៀលប៉ុណ្ណោះ ដែលតម្លៃនេះមិនអាចសូម្បីតែស្រោចស្រង់តម្លៃដើមផងនោះ។ ដូច្នេះ រាល់បញ្ហា និងភាពចន្លោះប្រហោងនៃការផ្សព្វផ្សាយព័ត៌មានជាក់លាក់ទាំងអស់នេះ បានក្លាយជាចំណែកមួយនៃឧបសគ្គរារាំងទៅដល់ភាពរីកចម្រើន ក៏ដូចជាការធ្វើពិពិធកម្មរបស់វិស័យកសិកម្មនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម

យល់ដឹងពីគំនិតអាជីវកម្មមួយចំនួននៅក្រៅប្រទេសដែលមានភាពរឹងម៉ាំទៅនឹងវិបត្តិសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2024

នៅក្នុងអំឡុងពេលវិបត្តិសកល មានក្រុមហ៊ុនខ្លះខាតបង់ធ្លាក់ចំណូល និងខ្លះទៀតឈានទៅដល់បិទទ្វារក៏មាន ប៉ុន្តែមានអាជីវកម្មខ្លះនៅតែអាចដំណើរការល្អ និងទាញបានប្រាក់ចំណេញ

វិវាទដីធ្លីជិត ១ម៉ឺន ៤ពាន់ ករណីបានត្រូវដោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ពីឆ្នាំ២០២៣គិតមកដល់ពេលបច្ចុប្បន្ន ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីសម្រេចជាង១៣០០០ករណី ស្មើនឹងជិត៩០​ភាគ​រយនៃជម្លោះ

ក្រសួងដែនដី រៀបចំកិច្ច​ប្រជុំជាមួយ​វិស័យ​ឯកជន​ក្នុងវិស័យ​សំណង់ និង​អច​លនទ្រព្យ​ ដើម្បី​រកបញ្ហា​ និ​ងដំណោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ក្នុងគោលដៅជំរុញការ​អភិវឌ្ឍ​វិស័យ​សំណង់ ​និងអចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​បន្ថែម ក្រសួង​រៀបចំដែន ​និងវិស័យឯកជន ​បានជួ​បពិភាក្សារកដំណោះស្រាយរួមគ្នា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងរឹងមាំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/07/2024

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងភាពរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ប្រាកដប្រជា

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល