សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

រាជរដ្ឋាភិបាលនឹងបន្តចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ១២-១៧នៅទូទាំប្រទេស

ភ្នំពេញ ៖ ដោយមើលឃើញពីភាពប្រឈម និងចាំបាច់ចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពិភាក្សាជាមួយមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដែលពាក់ព័ន្ធ ដើម្បីឈានទៅដល់ការសម្រេចចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុចាប់ពី ១២ រហូតដល់ ១៧ឆ្នាំ ដែលមានចំនួនសរុបជិត ២ លាននាក់នៅទូទាំងប្រទេស ជាមួយនឹងតម្រូវការវ៉ាក់សាំងបន្ថែមចំនួន ៤ លានដូស។

តាមរយៈសារជាសម្លេងផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ដំណើរការចាក់សាំងចំពោះកុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅដល់អ្នកដែលមានអាយុ ១៧ឆ្នាំនេះ នឹងប្រព្រឹត្តទៅបន្ទាប់ពីការចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យចាប់ពីអាយុ ១៨ឆ្នាំឡើងទៅត្រូវបានបញ្ចប់តាមការគ្រោងទុកដែលមានចំនួនសរុបជាង ១០លាននាក់ ខណៈដែលបច្ចុប្បន្ននេះចាក់បានជាង ៥លាន ៤សែននាក់រួចមកហើយ។

«ដោយមានការគិតគូរយ៉ាងម៉ត់ចត់ទៅលើបរិយាកាសភាពសាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេសគឺផ្តោតការយកចិត្តទុកដាក់ទៅលើសុខមាលភាពពាក់ព័ន្ធទៅនឹងការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់យ៉ាងធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជា គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលសាលាត្រូវបានបិទក្នុងរយៈពេលយូរ ដូច្នេះពិតប្រាកដណាស់ថា យើងមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២-១៧ឆ្នាំ ដែលតាមស្ថិតិឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង ១លាន ៩សែននាក់ ដែលខ្ញុំបញ្ជាក់ថា គឺជុំវិញ ២លាននាក់ ដែលយើងត្រូវការវ៉ាក់សាំងចំនួន ៤លានដូស ឬជាង ៤លានដូសបន្ថែមទៀតសម្រាប់ចាក់ជូនកុមារ និងយុវវ័យរបស់យើង»

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

«ក្នុងស្ថានភាពបែបនេះ ខ្ញុំបានបញ្ជាឲ្យរៀបចំ និងរកវ៉ាក់សាំង ដែលមកដល់ពេលនេះ វ៉ាក់សាំងដែលយើងអាចនឹងទទួលបានគឺប្រមាណ ២២លានដូស ប៉ុន្តែបើគិតទៅតាមជំនួយផងនោះ គឺយើងមានប្រមាណជាង ៣១លានដូស តែទោះបីជាយ៉ាងណាក៏ដោយ ការសន្យាដែលមិនទាន់ឃើញជារូបរាង គឺមិនទាន់ចាត់ទុកថាជារបស់ដែលយើងមាននៅក្នុងដៃនោះទេ ដូច្នេះហើយបានជាខ្ញុំបញ្ជាទៅឯកឧត្តម វង្សី វិស្សុត លោកជំទាវ ឱ វណ្ឌីន គឺខិតខំដើម្បីរក្សាទុកនូវវ៉ាក់សាំងដែលអាចចាក់ព្រមគ្នាជាមួយនឹងពេលវេលានៃការចាក់សម្រាប់ប្រជាពលរដ្ឋរបស់យើងដែលកំពុងតែដំណើរការចាក់នោះនៅត្រង់ថា ការចាក់វ៉ាក់សាំងរបស់យើងកំពុងតែបន្តចាក់ទៅលើមនុស្សប្រមាណជាង ៤លាននាក់ទៀត ដើម្បីឲ្យគ្រប់ ១០លាននាក់»

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ៖

«មានជម្រើសមួយទៀត យើងអាចបើកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យរបស់យើងក្នុងពេលដំណាលគ្នា»

សម្ដេចបានបញ្ជាក់ថា

ប៉ុន្តែត្រូវចាប់ផ្តើមពីទីក្រុងភ្នំពេញ ខេត្តកណ្តាល ដូចដែលយើងធ្វើកន្លងទៅនេះ។ ចំនុចនេះ គឺជាចំណុចងាយស្រួលសម្រាប់យើងនៅក្នុងកិច្ចដំណើរការសម្រាប់ការចាក់វ៉ាក់សាំង។ យើងអាចមានជម្រើស២ ទី១គឺការចាក់វ៉ាក់សាំងឲ្យរួចរាល់សម្រាប់មនុស្សពេញវ័យចាប់ពីអាយុ ១៨ឆ្នាំឡើងក្នុងចំនួន ១០លាននាក់ រួចហើយទើបចាប់ផ្តើមអនុវត្តនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យជាបន្ត ដែលនេះជាជម្រើសទី១ គឺធ្វើរឿងមួយឲ្យចប់ហើយបន្តរឿងមួយទៀត ប៉ុន្តែជាជម្រើសទី២ នៅក្នុងពេលដែលបន្តការចាក់នៅតាមបណ្តាខេត្តសម្រាប់មនុស្សជាង៤លាននាក់បន្តទៀត យើងក៏អាចចាប់ផ្តើមនូវដំណើរការចាក់វ៉ាក់សាំងដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល ដូចដែលធ្លាប់ធ្វើកន្លងទៅ ហើយបន្ទាប់ទៅខេត្តព្រះសីហនុ។ ក្រុមគ្រូពេទ្យទីកន្លែងនោះ នឹងមានលទ្ធភាពក្នុងការចាក់កុមារ និងយុវវ័យរបស់យើងចំនួនមិនច្រើននោះទេ ដូចជានៅទីក្រុងភ្នំពេញ នៅខេត្តកណ្តាល ក្រោយពេលចាក់ចប់ហើយគឺគ្រូពេទ្យនៅទីកន្លែងនោះនឹងលទ្ធភាពក្នុងការចាក់ជូនដោយមិនចាំំបាច់ត្រូវការកម្លាំងអន្តរាគមន៍ពីកងព័ទ ពីកម្លាំងគ្រូពេទ្យស្ម័គ្រចិត្តនោះទេ ដោយទុកឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងកម្លាំងកងទ័ពអាចចាក់ជូននៅកន្លែងផ្សេង។  

នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារ និងយុវវ័យ ត្រៀមខ្លួនដើម្បីនាំកូន នាំចៅទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់។ យើងចង់ឲ្យមានភាពសាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀនដែលយើងបានបិទ ហើយឲ្យរៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ គឺជាការខាតបង់មួយសម្រាប់យើង ប្រសិនបើយើងចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលក្មេងមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ពួកគេអាចស្ថិតក្នុងអនុវិទ្យាល័យ ដូច្នេះពួកគេអាចនឹងមានលទ្ធភាពអាចរក្សានូវគម្លាតនៅក្នុងថ្នាក់រៀន ខុសប្លែកពីថ្នាក់បឋមសិក្សា​ ដែលកុមារនៅមិនទាន់ចេះពាក់ម៉ាស់ ហើយក៏នៅមិនទាន់ចេះវិធីការពារខ្លួនតាមរបៀបរក្សាគម្លាតនោះដែរ ប៉ុន្តែយើងអាចធ្វើបានជាមួយនឹងកុមារដែលមានអាយុចាប់ពី ១២ដល់១៧ឆ្នាំ ដែលពួកគេអាចចេះពាក់ម៉ាស់ អាចរក្សាគម្លាត បន្ថែមនូវភាពសាំនៃវ៉ាក់សាំង ហើយប្រសិនបើមានការវាយលុកពីសំណាក់នៃជំងឺកូវីដ ក៏វាមិនធ្ងន់ធ្ងរដូចមនុស្សដែលមិនបានចាក់វ៉ាក់សាំងនោះដែរ។ ជាបទពិសោធន៍ យើងបានរកឃើញជាបណ្តើរៗ រហូតមកដល់ពេលនេះគឺអ្នកដែលទទួលបាននូវការចាក់វ៉ាក់សាំងគឺជួយទប់ស្កាត់នូវការឆ្លង ហើយប្រសិនបើឆ្លងហើយក៏មិនឈឺធ្ងន់ធ្ងរ ឬមានអត្រាស្លាប់ខ្ពស់ដូចអ្នកដែលមិនបានចាក់វ៉ាក់សាំងនោះទេ។ ដូច្នេះ ខ្ញុំសុំឲ្យសាលារាជធានីភ្នំពេញ ខេត្តកណ្តាល ត្រៀមរៀបចំបម្រុងទុកនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជននៅក្នុងខេត្តទាំង ២នេះ បូករួមទាំងខេត្តព្រះសីហនុផងដែរ ដែលជាតំបន់ឆ្លង ហើយដែលយើងបានផ្តល់អាទិភាពសម្រាប់ការចាក់។

ជាមួយគ្នានេះ សម្ដេចបានបន្តថា គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងត្រូវរៀបចំធ្វើការជាមួយបណ្តាខេត្តគោលដៅសម្រាប់ការចាក់វ៉ាក់សាំងនេះ។ គណៈកម្មការចំពោះកិច្ចអំពីលទ្ធកម្មវ៉ាក់សាំងក៏ត្រូវខិតខំចរចាជាមួយបណ្តាប្រទេស ជាពិសេសសាធារណៈរដ្ឋប្រជាមានិតចិនទៅលើវ៉ាក់សាំងសម្រាប់ការចាក់ចំពោះកុមារ និងយុវវ័យប្រមាណជា ២លាននាក់ដែលយើងត្រូវការវ៉ាក់សាំង ៤លានដូសបន្ថែមទៀតសម្រាប់ចាក់ ហើយម៉្យាងទៀត យើងក៏មិនត្រូវភ្លេចផងដែរថា នៅពេលដែលយើងចាក់ឲ្យកុមារអាយុ ១២ឆ្នាំ ច្បាស់ណាស់ថា ក្នុងតែប៉ុន្មានខែក្រោយនឹងមានកុមារដែលមានអាយុ ១២ឆ្នាំបន្ថែមទៀត ដូច្នេះនៅគ្រប់ទីកន្លែងក៏ត្រូវតែមានវ៉ាក់សាំងបម្រុងទុកសម្រាប់ចាក់ជូនអ្នកដែលដល់អាយុ ហើយការចាក់នេះក៏ជាការចាក់ដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំសម្រាប់ការចាក់នោះទេ។


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យដំបូង​គេនៅកម្ពុជា​ កំពុង​រៀបចំយុទ្ធសាស្ត្រ​ទាក់ទាញអតិថិជនស្រប​នឹងព្រលានយន្តហោះថ្មី​ជិត​ដំណើរការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/05/2025

គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យដំបូង​គេនៅកម្ពុជា​ កំពុង​រៀបចំយុទ្ធសាស្ត្រ​ទាក់ទាញអតិថិជនស្រប​នឹងព្រលានយន្តហោះថ្មី​ជិត​ដំណើរការ​

ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន បានកំណត់ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍នៃប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2025

ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងចិន បានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍នៃប្រទេសទាំងពីរហើយនឹងរៀបចំពិធីបើកជាផ្លូវការនាថ្ងៃទី២៣ ខែឧសភា២០២៥

ការនាំចេញផលិតផលរោងចក្រពីតំន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុប សម្រេចបាន ៤៣១លានដុល្លារអាមេរិក កើនជាង៨%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2025

ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល បានសម្រេចចំនួន ៤៣១លានដុល្លារអាមេរិក កើនជាង៨ភាគរយ

ចិន ក្លាយជាម្ចាស់ជំនួយធំជាងគេសម្រាប់អង្គការសុខភាពពិភពលោកក្រោយប្រកាសផ្តល់ថវិកាថ្មី៥០០លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/05/2025

ប្រទេសចិនបានសន្យាថានឹងផ្តល់ជំនួយជាថវិកាប្រមាណជា៥០០លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំទៅឲ្យអង្គការសុខភាពពិភពលោកហៅកាត់ថា WHO​ (World Health Organization)

រយៈពេលជិត​២០ឆ្នាំ​ កម្ពុជា​ប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ង់ត៏១០០%​​នៃតម្រូវការ​ មក​ជា​ប្រទេស​អាចផ្គត់ផ្គង់ស៊ីម៉ង់ត៍បានដោយខ្លួនឯង​ទាំង​ស្រុង​​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/05/2025

នៅមុនឆ្នាំ២០០៧ កម្ពុជាមិនទាន់មានរោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ទេ ប៉ុន្តែមកដល់​ឆ្នាំ២០២៥​នេះ កម្ពុជា​អាច​មានសមត្ថភាពក្នុងការផលិត​ និងផ្គត់ផ្គង់​ស៊ីម៉ង់ត៍​សម្រាប់​វិស័យ​សំណង់បាន១០០ភាគរយ និងអាច​នាំចេញទៅក្រៅប្រទេស​បានមួយ​ចំណែកផងដែរ

ប៉េកាំង នឹងចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកដែលទប់ស្កាត់ប្រទេសផ្សេងៗពីការប្រើប្រាស់បន្ទះឈីប AI របស់ចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/05/2025

ទីក្រុងប៉េកាំងប្តេជ្ញាចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកលើការប្រើប្រាស់បន្ទះឈីប AI ដែលផលិតនៅក្នុងប្រទេសចិន ហើយចិនចាត់ទុកទង្វើរនេះជាការគំរាមគំហែង ពីសំណាក់សងរដ្ឋអាម៉េរិក

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុង​ពិនិត្យឡើងវិញនូវគម្រោងអាទិភាព​ដើម្បី​ប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/05/2025

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុង​ពិនិត្យឡើងវិញនូវគម្រោងអាទិភាព​ដើម្បី​ប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច

ជប៉ុន ផ្តល់ថវិកាជាង១លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍគ្រូបង្រៀនអប់រំកាយកុមារ និងយុវជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2025

រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង១លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍគ្រូបង្រៀនអប់រំកាយនិងជួយដល់កុមារ និង យុវជន

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគរួមគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគរួមគ្នា

ចិនកាត់បន្ថយអត្រាការប្រាក់កម្ចីគោលដើម្បីជំរុញសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/05/2025

ធនាគារកណ្តាលចិន (PBOC) បានកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីរយៈពេល ១ ឆ្នាំពី ៣,១% មកត្រឹម ៣% និង អត្រាការប្រាក់សម្រាប់កម្ចីរយៈពេល ៥ ឆ្នាំពី ៣,៦% មកត្រឹម ៣,៥% ដែល​ជា​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ជា​លើក​ដំបូង​ចាប់​តាំង​ពី​​ខែ​តុលា។

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)