អ៊ុយក្រែន ៖ ស្លឹកឈើដែលជ្រុះចោលទៅនឹងដីត្រូវបានមនុស្សមិនឲ្យតម្លៃនោះឡើយ ដោយវាបានក្លាយជារឿងធម្មតាទៅហើយសម្រាប់មនុស្សភាគច្រើននៅលើពិភពលោកនេះ ប៉ុន្តែនៅប្រទេសអ៊ុយក្រែនឯណោះវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវាកំពុងត្រូវបានគេធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលស្លឹកឈើដែលជ្រុះចោល បែរជាអាចយកមកកែច្នៃ និងផលិតបានទៅជាក្រដាសសម្រាប់ប្រើប្រាស់ជាប្រយោជន៍ច្រើនមុខទៅវិញ។
គំនិតច្នៃប្រឌិតដែលយើងមិននឹកស្មានដល់បែបនេះ គឺត្រូវបានរកឃើញដោយនិស្សិតជនជាតិអ៊ុយក្រែនម្នាក់កាលពី ៣ឆ្នាំមុន មានឈ្មោះថា Valentyn Frechka ជាមួយនឹងការបង្កើតគម្រោងថ្មីមួយដែលហៅថា Re-leaf Paper តាមរយៈការស្រាវជ្រាវ និងតេស្តបែបវិទ្យាសាស្ត្រ និងកំសាន្តមួយនៅសាលារៀន ហើយក៏បែកចេញជាគំនិតដ៏អស្ចារ្យមួយនេះឡើង។
“គំនិតមួយនេះបើគិតទៅវាជារឿងបែបសាមញ្ញបំផុត។ អ្វីដែលយើងជឿជាក់នោះគឺថារាល់សំរាម និងកាកសំណល់ទាំងអស់គឺសុទ្ធតែអាចប្រើប្រាស់ឡើងវិញបាន ឬយកមកកែច្នៃឡើងវិញបានទាំងអស់។ តួយ៉ាងដូចជាស្លឹកឈើ ដែលជាសំរាមតែងកើតមាននៅតាមទីសាធារណៈត្រូវតែប្រមូលយកមកទាំងអស់ ជាពិសេសនៅក្នុងទីក្រុងទៅចាក់ចោលឲ្យឆ្ងាយ ពីព្រោះថាវានឹងបញ្ចេញសារធាតុកាបូនឌីអុកស៊ីតនៅពេលដែលវារលួយ”
Frechka បាននិយាយថា
លោកបានលើកឡើងឲ្យដឹងទៀតថា គ្រាដំបូងនៅពេលដែលលោកយកវាមកកែច្នៃ លោកបានទទួលរងនូវពាក្យរិះគន់ជាច្រើនដោយសារតែមនុស្សមិនសូវយល់ពីតម្លៃនៃការកែច្នៃ ហើយមានកង្វល់ទៅការបញ្ចេញសារធាតុកាបូនឌីអុកស៊ីត ប៉ុន្តែជាលទ្ធផលនៅពេលដែលលោកយកវាមកកែច្នៃ និងផលិតចេញជាក្រដាសដ៏ស្រស់ស្អាតបានយ៉ាងសមរម្យនោះ គឺទទួលបានការគាំទ្រ និងបញ្ជារទិញពីអតិថិជនជាច្រើន ជាពិសេសពីបណ្តាហាងលក់ទំនិញដែលចូលចិត្តស្រលាញ់ និងថែរក្សាបរិស្ថានតែម្ដង។
គួរឲ្យដឹងដែរថា លោក Valentyn Frechka បច្ចុប្បន្នកំពុងតែប្រើប្រាស់ក្រដាសដែលបានកែច្នៃមកពីស្លឹកឈើទាំងនោះក្នុងការផលិតជាកាបូបផង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទ ដូចជាក្រដាសវេចខ្ចប់ ចាន កែវ ក្រដាសទម្រ ក៏ដូចជាសម្ភារផ្សេងៗទៀត ដែលទីតាំងហាងផ្គត់ផ្គង់របស់លោកស្ថិតនៅក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន និងមានជំនួយពីសិប្បកម្មផលិត និងកាត់ក្រដាសក្នុងស្រុកមួយកន្លែងដើម្បីអាចដំណើរការបណ្តោះអាសន្នក្នុងដំណាក់ដំបូងនេះនៅឡើយ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ស្ថាបនិក Facebook កំពុងប្រើពេលវេលា និងសំងាត់បំផុតរៀបចំក្រុមការងារថ្មីមួយអភិវឌ្ឍ AI ដែលមានសមត្ថភាពគិតដូចទៅនឹងមនុស្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/06/2025
ស្ងាត់មួយរយៈធំ ស្ថាបនិក Facebook និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg កំពុងសម្ងំរៀបចំមន្ទីរពិសោធដ៏សំងាត់មួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យាលើសពី AI នាពេលបច្ចុប្បន្នដែលអាចមានសមត្ថភាពគិត និងមានទំនាក់ទំនងដូចទៅនឹងមនុស្សពិតៗ
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2025
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា