Zoom នឹងចំណាយលុយ ១៥ពាន់លានដុល្លារទិញយក Five9 ជំនាញខាងរក្សាទិន្នន័យ

បរទេស ៖  ក្រុមហ៊ុនអ្នកផ្គត់ផ្គង់សេវាទំនាក់ទំនងធំបំផុត Zoom ត្រូវបានគេជឿជាក់ថាបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការទិញយកក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមួយដែលមានឈ្មោះថា Five9 Inc ក្នុងតម្លៃនៃការទិញលក់គឺអាចមានទំហំដល់ទៅ ១៤,៧ ពាន់លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផ្ទាល់កាលពីថ្ងៃម្សិលមិញបានឲ្យដឹងទៀតថា ក្រោយកិច្ចព្រមព្រៀង Five9 នឹងក្លាយទៅជាផ្នែកមួយនៃការិយាល័យ ឬនាយកដ្ឋានរបស់ Zoom ហើយប្រធានប្រតិបត្តិរបស់ Five9 លោក Rowan Trollope នឹងត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន Zoom ទទួលបន្ទុកកិច្ចការងារប្រតិបត្តិរបស់ Five9 ។

នៅក្នុងកិច្ចព្រមព្រៀងនេះក៏បានបង្ហាញផងដែរថា អ្នកកាន់ភាគហ៊ុនរបស់ Five9 នឹងអាចទទួលបានហ៊ុនចំនួន ០,៥៥៣៣ ពីប្រភេទហ៊ុន Class A របស់​ Zoom លើគ្រប់ហ៊ុនដែល Five9 បានលក់ទៅដល់។

គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ តម្លៃហ៊ុនចុងក្រោយរបស់ហ៊ុន Class A នៃក្រុមហ៊ុន Zoom គឺស្មើទៅនឹងហ៊ុនរបស់ Five9 ឬប្រមាណជា ២០០,២៨ ដុល្លារក្នុងមួយហ៊ុន ដែលវាបានធ្វើឲ្យតម្លៃនៃកុងត្រាទិញលក់ក្រុមហ៊ុនបានកើនទៅដល់ ១៤,៧ ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា Zoom បានក្លាយទៅជាកម្មវិធីដ៏ល្បីល្បាញ និងក្លាយជាគោលដៅដ៏ទាក់ទាញបំផុតរបស់ក្រុមអ្នកវិនិយោគគិតចាប់តាំងតែពីពេលដែលពិភពលោកត្រូវបានទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់វីរុសកូវីដ ជាពិសេសនៅពេលដែលអាជីវកម្ម និងសាលារៀននានាត្រូវបានប្រកាសបិទទ្វារដែលវាបានធ្វើឲ្យ Zoom បានក្លាយជាអ្នកផ្តល់សេវាកម្មប្រជុំការិយាល័យ និងថ្នាក់រៀនអនឡាញដ៏ពេញនិយមបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។

កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការហើយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ដែលផ្តួចផ្តើមផលិតឡើងដោយក្រុមហ៊ុន អប្សរា មេឌា សឺវីស AMS ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការ

កម្ពុជា​-​សិង្ហបុរី ​ផ្តួចផ្តើម​ដាក់​ឱ្យ​ដំណើរការថ្នាល​ច្រក​របៀង​តម្លា​ភាព​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

កម្ពុជានិងសិង្ហបុរី បានដាក់ដំណើរការថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុដែលគំនិតផ្តួចផ្តើមនេះជំរុញកំណើនពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធ

លំអងឃ្មុំ ជាទិន្នផលបានពីការចិញ្ចឹមឃ្មុំមានគុណតម្លៃច្រើនសម្រាប់សុខភាព

ជំនួញ, ព្រឹត្តិការណ៍

• 20/06/2024

លំអងឃ្មុំ ជាទិន្នផលមួយបានពីការចិញ្ចឹមឃ្មុំ ក៏មិនខុសពីផលិតផលពីឃ្មុំដទៃទៀតដែរ ដែលមានតម្លៃថ្លៃ និងមានគុណប្រយោជន៍ច្រើនចំពោះសុខភាពអ្នកទទួលទាន។

អាកាស​យានដ្ឋានអន្តរជាតិតេជោ​ចាយអស់​ ១,១ពាន់លានដុល្លារ​អាមេរិកហើយ ខណៈ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/06/2024

អាកាស​យានដ្ឋានអន្តរជាតិមរតកតេជោ​ចាយអស់​ ១,១ពាន់លានដុល្លារ​អាមេរិកហើយ ខណៈ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បន្ថែម

ធនាគារពិភពលោកលើកឡើងពីបញ្ហាកំពុងកើតឡើង ៣ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា កំណើនសេដ្ឋកិច្ចសកលហាក់ដូចជាកំពុងនៅលើផ្លូវឆ្ពោះទៅរកស្ថិរភាព ប៉ុន្តែពិភពលោកកំពុងប្រឈមនឹងហានិភ័យមួយចំនួន

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/06/2024

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះចតនៅទីក្រុងហាណូយ ហើយវៀតណាមគឺជាគោលដៅចុងក្រោយរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី

វេទិកា​ធុរកិច្ច​ កម្ពុជា​-​សិង្ហបុរី​​ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​នៅ​សណ្ឋាគារ​ ​Co​nr​a​d​ ​Cent​e​nn​i​a​l​ ​Singapore

អាហារសម្រន់ប្រភេទថ្មី មានទាំងរសជាតិឆ្ងាញ់ ផ្តល់គុណតម្លៃដល់សុខភាព និងរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2024

ថ្មីៗនេះ Sabara Best Food បានចេញលក់នូវផលិតផលអាហារសម្រន់ថ្មីបីមុខ ដែលមានរសជាតិថ្មី ប្លែកមាត់ខុសពីគេ និងចូលរួមជួយដល់ជីវភាពកសិករកាន់តែច្រើន។

រដ្ឋមន្រ្តីកសិកម្ម កៀរគរកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

ឯកឧត្តម ឌិតទីណា បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែនៅខេត្តតាកែវ ក្នុងបំណងកៀរគរកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប»