អាហ្គានីស្ថាន៖ ជាតិជាស្ត្រីជនជាតិអាហ្គានីស្ថានត្រូវបានគេដឹងថារស់នៅក្នុងពិភពមួយដែលមានឱកាសតិចតួចក្នុងការបង្ហាញស្នាដៃ និងសូម្បីតែសិទ្ធិរស់នៅនិងការទទួលបានអប់រំក្តី។
ជាទម្លាប់ និងប្រពៃណីជាយូរណាស់មកហើយ មានស្ត្រីជាច្រើនដែលមានជំនាញ និងសមត្ថភាព តែមិនអាចស្វែងរកចំណូលបានសម្រាប់ជីវភាពប្រចាំថ្ងៃនោះឡើយ ប៉ុន្តែទើបតែកាលពីពេលថ្មីៗនេះ ក្រោយមានការបង្កើតកម្មវិធីលក់ទំនិញមួយដែលមានឈ្មោះថា Click.af កំពុងជួយជំរុញឲ្យស្ត្រីឆ្នើមៗខាងផ្នែកឌីសាញម៉ូតសម្លៀកបំពាក់ និងកាត់ដេរសម្លៀកបំពាក់អាចលក់ផលិតផលរបស់ខ្លួនទៅកាន់តំបន់នានានៅលើពិភពលោក។
ជាមូលដ្ឋានកម្មវិធីនេះនឹងទាក់ទាញឲ្យស្ត្រីដែលចេះគូរម៉ូតសម្លៀកបំពាក់ និងច្នៃអាចបង្កើតជំនួញមួយដោយខ្លួនឯង ហើយដាក់ទំនិញទាំងនោះលក់នៅលើវេបសាយព្រមទាំងអាចភ្ជាប់ទំនាក់ទំនងទៅកាន់ក្រុមអ្នកទិញជាច្រើននៅលើពិភពលោកដោយមិនគិតថ្លៃនោះទេ។ ក្រៅតែពីសម្លៀកបំពាក់ក្នុងចំណោមស្ត្រីទាំងនោះក៏មានអ្នកជំនាញខាងផ្នែកច្នៃម៉ូត និងផលិតគ្រឿងអលង្ការផងដែរ។
នាង Maryam Yousufi ជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីជាច្រើនដែលបានដាក់លក់ស្នាដៃរបស់ខ្លួនតាមរយៈកម្មវិធីខាងលើនេះបាននិយាយថា ៖
«ខ្ញុំមិនដែលគិតទេថា ខ្ញុំអាចមានអាជីវកម្មដោយខ្លួនឯង ប៉ុន្តែពេលនេះខ្ញុំបានបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដែលបង្កើតចេញពីទេពកោសល្យរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា អាចសម្រេចចិត្តបានដោយខ្លួនឯងក្នុងនាមជាមនុស្សស្រីម្នាក់ដែលស្ថិតនៅក្នុងប្រទេសប្រកាន់ប្រពៃណីដ៏តឹងតែង ដែលសូម្បីតែការស្លៀកពាក់ក្នុងនាមជាក្មេងស្រីក៏មានអ្នកសម្រេចចិត្តជំនួស ពោលគឺមនុស្សស្រី ជាពិសេសក្មេងស្រីមិនអាចសម្រេចចិត្តបានដោយខ្លួនឯងនោះដែរ»
តាមរយៈកម្មវិធី Click.af បច្ចុប្បន្ន បានជួលរំដោះជីវិតស្ត្រីជនជាតិអាហ្គានីស្ថានមួយចំនួនឲ្យផុតពីគំនៀបប្រពៃណី ហើយអាចរកបានចំណូលតាមរយៈការដាក់លក់ម៉ូតសម្លៀកបំពាក់ ម៉ូតគ្រឿងអលង្ការ ដែលចេញពីទេពកោសល្យរបស់ខ្លួន។
គួរឲ្យដឹងដែរថា ពលរដ្ឋអាហ្គានីស្ថានបច្ចុប្បន្នស្ទើរតែពាក់កណ្តាលនៃប្រទេសត្រូវបានគេរកឃើញថាកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប៉ុន្តែអ្នកជំនាញអាចមើលឃើញថាអាជីវកម្មអនឡាញនឹងអាចក្លាយទៅជាឧបករណ៍ដ៏មានថាមពល និងកម្លាំងដ៏ខ្លាំងក្លាមួយដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគេបាន៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អាម៉េរិក គ្រោងហាមឃាត់បច្ចេកវិទ្យាចិនដែលរួមបញ្ចូលក្នុងខ្សែកាបក្រោមបាតសមុទ្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2025
គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាម៉េរិក (FCC) គ្រោងនឹងអនុម័តច្បាប់ ដើម្បីរារាំងក្រុមហ៊ុននានាពីការភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រមកកាន់សហរដ្ឋអាម៉េរិកដែលមានរួមបញ្ចូលបច្ចេកវិទ្យារបស់ចិន