បរទេស៖ យោងតាមការចេញផ្សាយរបស់វិទ្យាស្ថានចិនទទួលបន្ទុកកិច្ចការងារព័ត៌មាន និងទំនាក់ទំនងដែលហៅកាត់ថា CAICT នៅដើមសប្តាហ៍នេះបានបង្ហាញថា តួលេខនៃការនាំចេញស្មាតហ្វូន 5G នៅក្នុងប្រទេសចិនបានស្ទុះកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅប្រមាណ ១០០,៩ ភាគរយធៀបទៅនឹងតួលេខឆ្នាំចាស់ ពោលគឺប្រមាណជា ១២៨ លានគ្រឿងគិតត្រឹមពាក់កណ្តាលឆ្នាំ២០២១ នេះ។
ទំហំដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានគេមើលឃើញដែរថា គឺស្មើទៅនឹងប្រមាណ ៧៣,៤ ភាគរយនៃទំហំនាំចេញស្មាតហ្វូនទាំងអស់របស់ប្រទេសចិនក្នុងរយៈពេល៦ខែកន្លងទៅនេះ។ ជាទូទៅតួលេខដែលត្រូវបានបង្ហាញដោយ CAICT បានរកឃើញថាការនាំចេញស្មាតហ្វូនរបស់ចិនក្នុងរយៈពេល ៦ខែនេះមានការកើនឡើងដល់ទៅ ១៣,៧ ភាគរយធៀបទៅនឹងឆ្នាំចាស់ ឬប្រមាណជា ១៧៤ លានគ្រឿង។
ទោះបីជាយ៉ាងណាក្តី គិតត្រឹមតែខែមិថុនាប៉ុណ្ណោះការនាំចេញស្មាតហ្វូននៅក្នុងទីផ្សារប្រទេសចិនមានប្រមាណជា ២៥,៦៦លានគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ១០,៤ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំទៅ ប៉ុន្តែធៀបទៅនឹងខែឧសភាទំហំនេះមានការកើនឡើងប្រមាណជា ១១,៧ ភាគរយ។
តាមរយៈទិន្នន័យដែលបង្ហាញដោយ CAICT ដដែលបានបញ្ជាក់ថា នៅក្នុងចំណោមទូរស័ព្ទស្មាតហ្វូន 5G ដែលត្រូវបាននាំចេញនោះ ម៉ាកនៃស្លាកសញ្ញាក្នុងស្រុកគឺជាអ្នកក្តោបក្តាប់ទីផ្សារបានចំណែកធំបំផុតនៅក្នុងខែមិថុនានេះ ដែលមានប្រមាណ ២៤,៥៩ លានគ្រឿង ឬត្រូវជា ៩៥,៨ ភាគរយនៃទីផ្សារសរុប៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/07/2025
នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន