សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

អូស្ត្រាលីជីកកំណាយឃើញហ្វូស៊ីលមឹកយក្សមានអាយុកាលជាង៤៦០លានឆ្នាំ

អូស្ត្រាលី៖ Endoceras ជាសត្វមឹកយក្សម្យ៉ាងស្ថិតនៅក្នុងអំបូរស្រដៀងទៅនឹងសត្វមឹកយក្សដែលមានជីវិតរស់នៅក្នុងសំបកដូចជាខ្យង ឬហៅថា Nautilusប៉ុន្តែរូបរាងសំបករបស់ Endoceras មានភាពខុសគ្នាស្រឡះពីគេគឺមានលក្ខណៈវែងស្តួចត្រង់តែម្តង ហើយអំបូរទាំងនោះគឺមានវត្តមាននៅលើភពផែនដីជាច្រើនលានឆ្នាំកន្លងមកហើយ។

នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ប្រទេសអូស្ត្រាលីបានប្រកាសថាខ្លួនទើបតែបានជីកកំណាយរកឃើញហ្វូស៊ីលរបស់ Endoceras នេះនៅក្នុងសារមន្ទីរមួយរបស់ខ្លួន ហើយអះអាងថាវាអាចមានអាយុប្រហែលជា ៤៦០លានឆ្នាំកន្លងមកហើយ និងត្រូវបានគេចាត់ទុកថាជាបិសាចនៅក្រោមសមុទ្រផងដែរ ពីព្រោះថាវាគឺជាសត្វមឹកយក្សដែលស៊ីសាច់ជាអាហារ ហើយទំហំរបស់វាត្រូវបានគេប៉ាន់ប្រមាណថាធំ និងមានប្រវែងរហូតទៅដល់ ៨ ហ្វីត ឬជាង ២ ម៉ែត្រ។

ក្រុមអ្នកជំនាញកំណាយម្នាក់ដែលមានឈ្មោះថា Yates បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា តួខ្លួនដែលរកឃើញគ្រាន់តែជាផ្នែកមួយនៃតួខ្លួនរបស់ Endoceras ប៉ុណ្ណោះ ហើយទំហំវាជាក់ស្តែងអាចនឹងធំខ្លាំងជាងនេះ។ តាមពិតពាក្យ Endoceras នេះត្រូវបានយកមកប្រើប្រាស់ពីពាក្យរបស់ប្រទេសក្រិចបុរាណ ហើយកាកសំណល់របស់វាត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនឆ្នាំមុនពេលដែលវាត្រូវបានប្តូរមកកាន់ទីតាំងថ្មី ហើយវាត្រូវបានគេជីកកំណាយរកឃើញហ្វូស៊ីលនេះតែម្តង។

ក្រុមអ្នកស្រាវជ្រាវបានអះអាងដែរថា Endoceras នេះបានរស់នៅពាសពេញដែនទឹករបស់អាមេរិកខាងជើង និងអឺរ៉ុប ប៉ុន្តែក្នុងនោះក៏មានអំបូរមួយដែលរស់នៅក្នុងតំបន់អូស្ត្រាលីកណ្តាលផងដែរ ប៉ុន្តែក្នុងតំបន់ដែលជាទីកន្លែងសមុទ្រទឹករាក់ប៉ុណ្ណោះ ដែលមកដល់បច្ចុប្បន្នវាមានអាយុ ៦៥លានឆ្នាំ ហើយវាបានក្លាយទៅជាទីរហោស្ថានក្តៅហួតហែងនៅក្នុងប្រទេសអូស្ត្រាលី។

វាលខ្សាច់ទាំងឡាយនៅក្នុងប្រទេសអូស្ត្រាលីត្រូវបានអ្នកវិទ្យាសាស្ត្រជឿជាក់ថាគឺជាវាលខ្សាច់ដែលមានអាយុកាលតិចជាងគេបំផុតក្នុងលោកធៀបទៅនឹងវាលខ្សាច់ផ្សេងទៀតចន្លោះពី ៦៥លានឆ្នាំ មកត្រឹមតែ ១,៥លានឆ្នាំប៉ុណ្ណោះ ហើយវាបានក្លាយទៅជាទីកន្លែងប្រមូលផ្តុំទៅដោយសាកសព និងហ្វូស៊ីលសត្វសមុទ្រដែលរស់នៅក្នុងទឹករាក់ៗច្រើនបំផុត៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Manulife និង AUPP រួមគ្នាលើកកម្ពស់ការអប់រំ និងសុវត្ថិភាពហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/05/2025

ក្រុមហ៊ុន Manulife Cambodia និង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះ MOU ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសដ៏មានតម្លៃសម្រាប់និស្សិត អ្នកជំនាញ និងសហគមន៍កាន់តែទូលំទូលាយ

អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2025

អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%

អបអរសាទរ ! ស្ពានខ្ពស់ជាងគេ​នៅកម្ពុជា ត្រូវបានប្រកាស​បើកឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ជា​អចិន្ត្រៃយ៍ហើយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/05/2025

ស្ពានខ្ពស់ជាង​គេនៅកម្ពុជា ដែលស្ថិតនៅ​តាមបណ្ដោយផ្លូវ​ជាតិលេខ១០​ ក្នុង​ស្រុកវាលវែង ខេត្ត​ពោ​ធិ៍​សាត់ ត្រូវ​បាន​ប្រកាស​ឱ្យ​ពលរដ្ឋឆ្លងកាត់​ជា​អចិន្ត្រៃយ៍ហើយ ។ នេះ​បើតាម​ការ​បញ្ជាក់​ពីក្រសួង​សាធារណ​ និង​ដឹកជញ្ជូន នៅថ្ងៃទី​១៦ ឆ្នាំឧសភា ឆ្នាំ២០២៥

ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2025

ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លៀតពីការចរចាលើកិច្ចព្រមព្រៀងបដិការ ទៅជួបមន្ត្រីអាមេរិកដើម្បីជំរុញការវិនិយោគ និងពង្រីកពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2025

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លៀតពីការចរចាលើកិច្ចព្រមព្រៀងបដិការ ទៅជួបមន្ត្រីអាមេរិកដើម្បីជំរុញការវិនិយោគ និងពង្រីកពាណិជ្ជកម្មទ្វេភាគី

ច្រត់ព្រះនង្គ័ល៖ ក្នុងចំណោមអាហារទាំង៧មុខ គោឧសភរាជស៊ី«ស្រូវ,ពោត៩៥% និងសណ្តែក៨០%» ប្រផ្នូលថាបានទិន្នផលខ្ពស់ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2025

ព្រះរាជពិធីច្រត់ព្រះនង្គ័ល៖ក្នុងចំណោមអាហារទាំង៧មុខ គោឧសភរាជស៊ី «ស្រូវ,ពោត៩៥% និងសណ្តែក៨០% » ប្រផ្នូលលពីបរមបុរាណថាបានទិន្នផលខ្ពស់ឆ្នាំនេះ។

ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2025

BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង

រដ្ឋមន្ត្រីក្រសួងដែនដីប្រកាសពន្លឿនការដោះស្រាយ និងអភិវឌ្ឍន៍ភូមិដ្ឋានពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/05/2025

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំ​ណង់ បានប្រកាសថា នឹងពន្លឿនការអភិវឌ្ឍន៍ភូមិដ្ឋានជូនពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដើម្បីឱ្យពួកគាត់មានលំនៅដ្ឋានក៏ដូចជាជីវភាពរស់នៅបានសមរម្យ។

ក្រសួងទេសចរណ៍ ចាត់ទុកការចូលរួមពីវិស័យជាឯកជនកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2025

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានចាត់ទុកថា ការចូលរួមពីវិស័យឯកជនតាមរយៈការបង្កើតសេវាកម្ម និងផលិតផលទេសចរណ៍ថ្មីៗគឺជាឃ្នាស់ ឬជាចលករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែង និងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក នឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗ ឬ “de minimis” ដែលនាំចូលពីចិន ពី ១២០% មកត្រឹម ៥៤%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2025

អាម៉េរិកនឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗពី ១២០% មកត្រឹម ៥៤% ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែឧសភាតទៅ (ថ្ងៃទី ១៤ នៅអាស៊ី) ដោយតម្លៃដឹកជញ្ជូនថយចុះនៅសល់ត្រឹម ១០០ ដុល្លារក្នុងមួយជើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)