សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ម្នាស់ទឹកឃ្មុំខ្មែរ មានរសជាតិផ្អែមឆ្ងាញ់កំពុងមានប្រជាប្រិយភាពទាំងទីផ្សារក្នុងស្រុក និងបរទេស

បើនិយាយពីដំណាំម្នាស់ គេមិនអាចមើលរំលងបានទេនូវរសជាតិម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងដែលត្រូវបានដាំដុះលើផ្ទៃដីធំល្វឹងល្វើយ និងថែទាំយ៉ាងហ្មត់ចត់តាមស្តង់ដាកសិកម្មបែបទំនើបបានយ៉ាងត្រឹមត្រូវ។

ស្ថិតនៅទីតាំងដ៏ល្អ ដីមានជីវជាតិ និងមានវិសាលភាពធំទូលាយនៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលអនុញ្ញាតដល់ការដាំម្នាស់ទឹកឃ្មុំបានប្រមាណ ២០ម៉ឺនដើមក្នុងរូបភាពជាកសិដ្ឋាន Royal Sweet Pineapple អាចមានលទ្ធភាពប្រមូលផលប្រចាំថ្ងៃបានយ៉ាងហោចណាស់ ២-៣តោនក្នុង១ថ្ងៃ។

ម្ចាស់កសិដ្ឋានដាំម្នាស់ Royal Sweet Pineapple លោក សាយ ពន្លឺចិត្តៈ ករុណា បានមានប្រសាសន៍ប្រាប់ AMS ថា ៖

«ខ្ញុំដាំម្នាស់ទឹកឃ្មុំដោយសារវាមានសក្ដានុពលខ្ពស់ រសជាតិឆ្ងាញ់ គេពេញនិយមច្រើនដែលកសិករខ្មែរនៅមិនអាចបំពេញតម្រូវការទីផ្សារបាននៅឡើយ។ ខ្ញុំបានចាប់ផ្តើមការដាំដុះតាំងពីឆ្នាំ២០០៨ នៅលើផ្ទៃដីទំហំប្រមាណ៥០ម៉ែត្រការ៉េតែប៉ុណ្ណោះ»

លោកថា បច្ចុប្ប​ន្នកសិដ្ឋានេះមានម្នាស់ទឹកឃ្មុំប្រមាណ ២០ម៉ឺនដើម ដែលអាចប្រមូលផលបាន ២-៣ តោនក្នុង១ថ្ងៃ ដោយគម្រោងបន្ទាប់នឹងបង្កើនការដាំដុះឲ្យបាន៤៥ម៉ឺនដើមនៅត្រឹមចុងឆ្នាំ២០២១ ហើយឆ្ពោះទៅរកលទ្ធភាពសម្រាប់ឆ្នាំ២០២២ ដែលអាចដាំបានចន្លោះពី ៥០ម៉ឺនទៅ ១លានដើម។ 

ផ្លែម្នាស់ស្រស់របស់កសិដ្ឋានស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងនេះ ទទួលបានការគាំទ្រច្រើនមិនថាទីផ្សារនៅរាជធានីភ្នំពេញ តាមបណ្ដាខេត្តផ្សេងៗ ក៏ដូចជាទីផ្សារក្រៅប្រទេសផងដែរ។ តួយ៉ាងបច្ចុប្បន្ននេះ មានក្រុមហ៊ុនពីប្រទេសអ៊ីស្រាអែល និងឌូបៃក៏ពេញចិត្តរសជាតិរបស់ម្នាស់ទឹកឃ្មុំនៅដែនដីឦសាននេះដែរ ហើយគ្រោងនាំចេញថែមទៀតផង ប៉ុន្តែត្រូវបានរាំងស្ទះដោយបញ្ហាជំងឺកូវីដ-១៩។ 

ចំពោះទីផ្សារម្នាស់ទឹកឃ្មុំនេះ ត្រូវបានលោក ករុណា បញ្ជាក់ថា គេអាចលក់បានក្នុងតម្លៃ ៥,០០០-១០,០០០រៀលក្នុង១ផ្លៃអាស្រ័យតាមទំហំផ្លែ ឬមានតម្លៃ ៥,០០០-៦,០០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយនឹងភាពល្អប្រសើរនៃតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង ក្រៅពីលក់ជាផ្លៃស្រស់នោះ ម្ចាស់កសិដ្ឋានក៏មានការកែច្នៃជាទឹកម្នាស់មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងមានប្រយោជន៍ចំពោះសុខភាព។ ក្រៅពីនេះ កសិដ្ឋានក៏មានលក់ជាកូនម្នាស់សម្រាប់អ្នកចង់យកទៅដាំបន្តផងដែរ។

ទាក់ទងទៅនឹងរយៈពេលនៃការដាំម្នាស់ទឹកឃ្មុំប្រភេទនេះ គឺត្រូវការពេល១៤ខែ ទើបអាចប្រមូលផលពេញលេញបាន។ ចំណែកឯពាក់ព័ន្ធទៅនឹងបច្ចេកទេសលើករាដាំដុះវិញ ត្រូវបានលោកបញ្ជាក់ថា វិធីសាស្ត្រថែទាំ និងក្បួនដាំដុះប្រមាណ​ ៩០ភាគរយគឺលោកប្រើប្រាស់ជំនាញដែលទទួលបានពីការបណ្តុះបណ្តាល សិក្សាលម្អិតពីកសិឧស្សាហកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។

ចំពោះបញ្ហាប្រឈម លោកក៏បានលើកឡើងដែរថា ៖

«ដំបូងឡើយយើងជួបបញ្ហាច្រើនទាក់ទងនឹងទីផ្សារតែក៏ត្រូវបានដោះស្រាយ ដោយសារបងប្អូនប្រជាពលរដ្ឋយើងមានការនិយមគាំទ្រច្រើនទាំងផ្លែស្រស់ និងទឹកម្នាស់។ នៅថ្ងៃមុខ ម្ចាស់កសិដ្ឋានខាងលើមានចក្ខុវិស័យវែងឆ្ងាយ ចង់ដាំដំណាំចំរុះបន្ថែម ជាពិសេសពពួកផ្លែឈើដែលមានគុណប្រយោជន៍ចំពោះសុខភាព គ្មានជាតិគីមី និងមានតម្លៃសមរម្យដែលប្រជាជនខ្មែរអាចមានទទួលទានបានយ៉ាងរីករាយ។ ជាមួយគ្នានេះ លោកក៏កំពុងស្វះស្វែងរកដៃគូសហការដើម្បីផលិតទឹកម្នាស់ឱ្យបានច្រើន និងមានតម្លៃសមរម្យជាងមុន»

​សម្រាប់អ្នកដែលចង់ធ្វើអាជីវកម្មប្រភេទនេះ លោក សាយ ពន្លឺចិត្តៈ ករុណា​ បានជូនជាមតិខ្លីៗថា គួរសិក្សាបន្ថែមពីជំនាញ និងចំណេះដឹងពាក់ព័ន្ធទៅនឹងការដាំដុះ ការធានាឱ្យបាននូវគុណភាព និងសុវត្ថិភាពនៃផ្លៃម្នាស់ ដែលមិនប៉ះពាល់ចំពោះសុខភាពអតិថិជន ពោលគឺឈរលើគោលការណ៍គុណភាពជាចម្បងមិនត្រូវគិតតែផលចំណេញរហូតប្រើប្រាស់ប្រភេទជីគីមីថែទាំនោះទេ។

ជាចុងក្រោយក្នុងនាមរូបលោកជាម្ចាស់កសិដ្ឋានចំការម្នាស់ទឹកឃ្មុំក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងទីជិតទីឆ្ងាយដែលបានគាំទ្រម្នាស់ដែលជាកសិផលក្នុងស្រុក ហើយលោកនឹងខិតខំបង្កើននូវផលិតផលឱ្យកាន់តែល្អ និងច្រើនបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទិន្នផលដែលចេញពីទឹកដៃកសិករខ្មែរផ្គត់ផ្គង់ទីផ្សារក្រៅស្រុកនៅពេលខាងមុខនេះ។


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិនសម្លឹងឃើញពីសក្តានុពលវិនិយោគបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2025

លោក ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូប្រទេសចិន បានថ្លែងថា ប្រតិភូខេត្តជាំងស៊ូ (ចិន) មានបំណងពង្រីកការវិនិយោគមកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ខណៈប្រជាជនក្នុងខេត្តនៃប្រទេសចិនមួយនេះមានរហូតដល់ ៨៥លាននាក់

គួរតាមដាន ៖ ប្រព័ន្ធការពារដែនអាកាសពិសេសថ្មី Golden Dome តម្លៃ១៧៥ពាន់លានដុល្លាររបស់លោក Trump

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2025

ថ្មីៗនេះ អាមេរិកបានប្រកាសព័ត៌មានអំពីការសម្រេចចិត្តជ្រើសយករូបរាងដែលរចនាសម្រាប់ប្រព័ន្ធការពារដែនអាកាសថ្មី ដើរដោយបច្ចេកវិទ្យាកាន់តែទំនើបអស្ចារ្យមួយដែលមានឈ្មោះថា Golden Dome

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ រំពឹង​ទទួលបាន​ក្រុមហ៊ុនចន្លោះពី ៣០០ ទៅ ៤០០​ ក្រុម​ហ៊ុន​នៅពេ​ល​ឆាប់​ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2025

គិតត្រឹមខែឧសភា ២០២៥​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មាន​ក្រុម​ហ៊ុ​ន​កំពុងវិនិយោគចំនួន​២០០ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៣ម៉ឺននាក់ និង​រំពឹងថា​អាច​កើនឡើងដល់​ ៣០០ ទៅ ៤០០​ ក្រុមហ៊ុន នៅពេល​ឆាប់​ៗ​ខាង​មុខ​នេះ

សហភាពអឺរ៉ុប និងអាម៉េរិក សម្រេចដកទណ្ឌកម្មចេញពីប្រទេសស៊ីរី ដើម្បីផ្តល់ឱកាសឲ្យស្តារប្រទេសឡើងវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2025

ការដកទណ្ឌកម្មរបស់សហភាពអឺរ៉ុបកើតឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដកទណ្ឌកម្មលើស៊ីរីកាលពីសប្តាហ៍មុន។ ទាំងសហភាអឺរ៉ុប និងអាម៉េរិកចង់ផ្តល់ឱកាសឲ្យមេដឹកនាំថ្មី ស៊ីរី ស្តារប្រទេសឡើងវិញ បន្ទាប់ពីមានការដួលរលំរបរបមេដឹកនាំចាស់ ឬ របប​អាល់​អាសាដ

ផ្លូវជាតិលេខ១០ កំពុងបង្អួតសម្រស់ដ៏ទាក់ទាញ និងជួយសម្រួលដល់ការដឹកជញ្ជូន ទេសចរណ៍ និងការវិនិយោគ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2025

ដំណឹងល្អ ! ផ្លូវសំឡូត ខេត្តបាត់ដំបង កាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង សាងសង់រួចរាល់១០០% ហើយបងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ផ្លូវនេះបានទាំងស្រុង ។

សហភាពអារ៉ាប់រួមសម្លឹងឃើញសក្តានុពលកម្ពុជា ជាគោលដៅវិនិយោគ និងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2025

សហភាពអារ៉ាប់រួមសម្លឹងឃើញកម្ពុជាជាគោលដៅវិនិយោគ និងសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ករណីឆបោកប្រាក់តាមប្រព័ន្ធឌីជីថលនឹងបន្តកើនឡើងប្រសិនបើអ្នកប្រើប្រាស់មិនមានមូលដ្ឋាន​ចំណេះ​ដឹងឌីជីថល

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2025

បច្ចុប្បន្ន ការទូទាត់តាមប្រព័ន្ធឌីជីថលនេះកាន់តែមានភាពទូលំទូលាយ និងត្រូវបាន​ប្រើប្រាស់​ស្ទើរតែគ្រាប់ទីកន្លែង ប៉ុន្តែជាមួយគ្នានេះ វាក៏ជាឱកាសដែលបើកផ្លូវដល់ជនខឹលខូចក្នុង ការលួចប្រាក់ចេញពីគណនីធនាគារតាមប្រព័ន្ធឌីជីថលផងដែរ

រដ្ឋមន្ត្រីកសិកម្មជប៉ុនសុំលាលែងពីតំណែងបន្ទាប់ពីបាននិយាយថា «មិនដែលទិញអង្ករនោះទេ»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2025

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីកសិកម្មជប៉ុនលោក Taku Eto និយាយថា គាត់មិនដែលទិញអង្កនោះទេ ដោយសារគាត់ទទួលបានអំណោយភាគច្រើនជាគ្រាប់ធញ្ញជាតិពីអ្នកគាំទ្ររបស់គាត់។ ការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្មរូបនេះបានធ្វើឱ្យពលរដ្ឋមានការខឹងសម្បារ ខណៈដែលពួកគេកំពុងជួបការលំបាកនឹងតម្លៃអង្ករឡើងថ្លៃខ្ពស់។

គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យដំបូង​គេនៅកម្ពុជា​ កំពុង​រៀបចំយុទ្ធសាស្ត្រ​ទាក់ទាញអតិថិជនស្រប​នឹងព្រលានយន្តហោះថ្មី​ជិត​ដំណើរការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/05/2025

គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យដំបូង​គេនៅកម្ពុជា​ កំពុង​រៀបចំយុទ្ធសាស្ត្រ​ទាក់ទាញអតិថិជនស្រប​នឹងព្រលានយន្តហោះថ្មី​ជិត​ដំណើរការ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language