គម្រោងសាងសង់ព្រលានយន្ដហោះខេត្តមណ្ឌលគិរីត្រូវបានស្នើសុំពន្យារពេល

គម្រោងសាងសង់អាកាសយានដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរីដែលត្រូវបានទទួលការឯកភាពពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេច​កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនោះ ត្រូវបានក្រុមហ៊ុនវិនិយោគស្នើសុំពន្យារពេលដោយរង់ចាំស្ថានភាពនៃវិបត្តិជំងឺកូវីដមានភាពថមថយបន្តិច។

ស្ថិតនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពជឿនលឿន និងអាចជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចបានយ៉ាងល្អនោះ វិស័យអាកាសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យដទៃទៀតដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនកិច្ចអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្ដែងនៅក្នុងអំឡុងពេល៤-៥ឆ្នាំចុងក្រោយនេះ សន្ទុះនៃគម្រោងអភិវឌ្ឍកើតមានជាបន្តបន្ទាប់ក្រោមការចូលរួមពីសំណាក់វិស័យឯកជន។

ដោយឡែកសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីខេត្តមណ្ឌលគីរី ដែលទទួលបានឯកភាពពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមហ៊ុនវិនិយោគដាក់សំណើសុំធ្វើការពន្យារពេលសាងសង់ ដោយរង់ចាំរហូតដល់ភាពប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩មានភាពថមថយជាងនេះបន្តិច។

បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានលើកឡើងថា កិច្ចពិភាក្សាពីគម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគីរីអាចនឹងត្រូវធ្វើឡើងសាជាថ្មី ដោយបច្ចុប្បន្ននេះក្រុមហ៊ុនបានស្នើពន្យារពេលរហូតដល់ចុងឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ កំពុងរីករាលដាលខ្លាំងនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា ៖

«ប្រហែលជាមានការយឺតយ៉ាវតិចតួចក្នុងការចាប់ផ្ដើម ដោយពីមុនយើងរំពឹងថាពាក់កណ្ដាលឆ្នាំ២០២១ ប៉ុន្តែប្រហែលជាចុងឆ្នាំ ២០២១ ទើបយើងអាចចាប់ផ្ដើមដំណើរការរៀបចំឯកសារផ្សេងៗ និងការចរចារផ្សេងៗបាន»

លោកបន្តលើកឡើងពីមូលហេតុនៃការពន្យារពេលនេះថា កាលពីមុនផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដំណើរការលើគម្រោងសាងសង់ព្រលានយន្ដហោះនានានៅកម្ពុជា គឺមិនមានទទួលរងនូវផលប៉ះពាល់អ្វីទេ ពោលគឺមានដំណើរការទៅយ៉ាងរលូន ប៉ុន្តែបន្ទាប់ពីផ្ទុះព្រឹត្តិការសហគមន៍នេះ ពិតជាមានផលប៉ះពាល់ដល់ដំណើរការនានាក្នុងកម្រិតមួយ។ នោះគឺដោយសារតែការដាក់ចេញនូវវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលដែលធ្វើឲ្យការធ្វើដំណើរមានការយឺតយ៉ាវ រីឯនៅតាមការដ្ឋានអាកាសចរណ៍មួយចំនួន បុគ្គលិកមានការឆ្លងនូវជំងឺកូវីដ១៩ ដែលទាមទារឲ្យបិទកន្លែងធ្វើការមួយរយៈ។

លោកបន្តគូសបញ្ជាក់ទៀតថា ការដ្ឋានអាចគ្រប់គ្រងការឆ្លងបាន ប៉ុន្តែការផ្អាកមួយរយៈនោះបានទាញពេលវេលាដែលបានរំពឹងថានឹងលឿននោះឲ្យទៅជាយឺតទៅវិញ។

គួរបញ្ជាក់ថា គ្រប់គម្រោងសាងសង់ និងធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋានទាំងអស់រាប់ទាំងខ្នាតអន្តរជាតិ និងក្នុងតំបន់ត្រូវបានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចសំខាន់ៗ ក្នុងគោលបំណងសម្រួលការធ្វើដំណើរ ការដឹកជញ្ជូន ព្រមទាំងជាការទាក់ទាញដល់បណ្ដាអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ដោយឡែក អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរី​នឹងត្រូវ​សាងសង់​លើផ្ទៃដីទំហំ ៣០០ ហិកតា ជាមួយ​​ទុនវិនិយោគ​ប្រមាណ ៨០ លាន​ដុល្លារ ស្ថិតនៅ​ចម្ងាយ​ជាង ២០ ​គីឡូម៉ែត្រ​ពី​ក្រុង​សែនមនោរម្យ​​។ ជាមួយគ្នានេះ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសក្នុងការអភិវឌ្ឍគម្រោងសាងសង់ គឺក្រុមហ៊ុន PIG ​ដែលក្រុមហ៊ុននឹងតម្រូវ​ទទួល​រ៉ាប់រង​លើ​ចំណាយ​នៃ​ការសិក្សា​ពីលទ្ធភាព​គម្រោង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិលកម្ពុជា​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ សហការបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

វេទិកាទឹកស្អាតត្រូវផ្តោតលើការពង្រឹង​កិច្ច​សហការរវាងរដ្ឋ វិស័យឯកជននិងស្ថាប័នហិរញ្ញវត្ថuលើកកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង​ប្រទេស​

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/07/2024

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ

រាជរដ្ឋាភិបាល​អាណត្តិថ្មី បាន​ដាក់​ចេញវិធានការជា​បន្តបន្ទាប់​ ​ដើម្បីជំរុញ​ការស្ដារ​វិស័យ​សំណង់ ​និងអចលនទ្រព្យ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/07/2024

រដ្ឋាភបិាលបាល​បានដាក់ចេញនូវ​វិធានការ​ជា​បន្តបន្ទាប់ដើម្បីជំរុញវិស័យ​អចលនទ្រព្យ ​និងសំណង់ឱ្យ​ងើ​បឡើងវិញតាំងពីអាណត្តិ​ចាស់​ដល់អាណត្តិ​ថ្មី

F-16ថ្មីចំនួន២គ្រឿងនៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

F-16 បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពការពារជាតិរបស់ស្លុវ៉ាគី

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ