បរទេស៖ កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមកនេះ ប្រទេសចិនបានបង្ហាញវត្តមានរថភ្លើងប្រើបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ដែលដើរដោយថាមពលម៉ាញ៉េទិច ឬហៅថាប្រព័ន្ធ maglev ហើយត្រូវបានជាប់កំណត់ត្រាភ្លាមៗក្នុងនាមជារថភ្លើងដែលមានល្បឿនលឿនជាងគេបំផុតលើពិភពលោក។
ជាមួយនឹងល្បឿនយ៉ាងលឿនបំផុតដល់ទៅ ៦០០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងដែលបំបែកកំណត់ត្រាពិភពលោកមួយនេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងខេត្ត Shandong ហើយវាមានសមត្ថភាពបំពាក់ទូររថភ្លើងពី ២ ទៅ ១០ ដោយក្នុងទូនីមួយៗអាចផ្ទុកក្រុមអ្នកធ្វើដំណើរទៅដល់ជាង ១០០នាក់។
គុណប្រយោជន៍ដ៏សំខាន់របស់រថភ្លើងបច្ចេកវិទ្យាល្បឿនលឿននេះត្រូវបានថ្នាក់ដឹកកនាំកំពូលរបស់ចិនមានបំណងប្រើប្រាស់វាឲ្យក្លាយទៅជាមធ្យោបាយធ្វើដំណើរឆ្ងាយជំនួសឲ្យយន្តហោះ ឬរថភ្លើងដែលមានល្បឿនធម្មតា។ យោងតាមការបញ្ជាក់ដោយសាជីវកម្មផ្លូវដែករបស់ចិន ឬហៅកាត់ CRRC បានឲ្យដឹងថា បច្ចេកវិទ្យារថភ្លើងថ្មីមួយនេះត្រូវបានអភិវឌ្ឍឡើងដោយផ្ទាល់ពីក្រុមអ្នកជំនាញរបស់ប្រទេសចិន និងត្រូវបានចាត់ទុកថាជាផលិតផលចុងក្រោយបង្អស់នៃកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពូលរបស់ប្រទេសចិន៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/01/2025
ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស