ផលិតផលកសិកម្មកម្ពុជាកំពុងរត់តាមរបត់ទីផ្សារសេរី

ភ្នំពេញ ៖ ប្រទេសកម្ពុជាជាប្រទេសកសិកម្មដែលមានសេដ្ឋកិច្ចទីផ្សារសេរី និងបើកឱ្យមានការនាំចេញ-នាំចូលទំនិញផ្សេងៗ ដែលក្នុងនោះផលិតផលកសិកម្មក៏មានភាពទូលំទូលាយ ដែលទីផ្សារប្រភេទនេះបានធ្វើឱ្យកម្ពុជាខំប្រឹងរត់តាមទាំងលំបាក ខណៈដែលផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនៅពុំទាន់បានគ្រប់គ្រាន់ផងនោះ ហើយត្រូវបង្កើនលទ្ធភាពឲ្យបានខ្ពស់ក្នុងខំប្រឹងផលិតសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រកបដោយគុណភាព។

ស្ថិតនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ការធ្វើពិពិធកម្មលើវិស័យកសិកម្មគឺជាក្តីសង្ឃឹមថ្មីមួយទៀតរបស់បណ្ដាផលិតករក្នុងស្រុក ហើយក៏ជាការបើកឱកាសក្នុងការប្រកួតប្រជែងជាមួយកសិផលនៃបណ្តាប្រទេសជិតខាង ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ប្រជាកសិករភាគច្រើននៅមិនទាន់មានចំណេះដឹងពីជំនាញផលិតកម្មដាំដុះប្រកបគុណភាពស្តង់ដារ បញ្ហាតម្លៃវត្ថុធាតុដើមថ្លៃ ខណៈដែលការផ្សព្វផ្សាយពីសំណាក់ស្ថាប័នពាក់ព័ន្ធនៅមានកម្រិត។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញផ្នែកសេដ្ឋកិច្ច ទីផ្សារ និងកសិកម្ម។ 

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីបញ្ហាដែលកំពុងកើតមាននៅក្នុងវិស័យកសិកម្មចំៗថា កសិកម្មមានតួនាទីសំខាន់ ព្រោះកម្ពុជាជាប្រទេសកសិកម្ម ហើយអ្វីដែលជាចំណុចសំខាន់នោះ គឺត្រូវតែបង្កើតជាសហគមន៍កសិករ ដែលអាចឱ្យកសិករមានឱកាសទទួលបានចំណេះដឹងបន្ថែមពីការចែករំលែកបទពិសោធន៍ពីសមាជិក និងអាចក្លាយជាកសិករដែលអនុវត្តកសិកម្មតាមបែបទំនើបបាន។

ឯកឧត្តមបណ្ឌិត សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា ៖

«ការចងក្រងបង្កើតជាសហគមន៍មានសារសំខាន់ ដូចជា ទី១ការបង្កើតបានផលិតផលសរុបអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន។ ទី២ ងាយស្រួលក្នុងការទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីសំណាក់អ្នកជំនាញដែលពាក់ព័ន្ធ ដោយក្រសួងជាអ្នកមានសមត្ថកិច្ច ព្រោះការចងជាសហគមន៍ ត្រូវធ្វើកិច្ចសន្យាជាមួយនឹងដៃគូ ការសិក្សាពីតំបន់សក្តានុពលនៃតំបន់គួរដាំអ្វីឲ្យចំគោលដៅ និងត្រូវមានការរៀបចំកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបញ្ជាទិញដោយត្រូវយកប្រាក់មកតម្កល់។ ទី៣ អ្នកដឹកនាំ និងតំណាងសហគមន៍អាចចូលរួមទទួលយកការបណ្តុះបណ្តាលនានា ក៏ដូចជាព័ត៌មានពីទីផ្សារសំខាន់ពីមន្ត្រីជំនាញ ឬអង្គការសង្គមស៊ីវិញដែលពាក់ព័ន្ធ ហើយនាំយកទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍»

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ច្បាប់ស្ដីពីការបង្កើតសហគមន៍ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ហើយក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ក៏បានបង្កើតនាយកដ្ឋានសហគមន៍ផងដែរ ដោយរហូតមកដល់ពេលបច្ចុប្បន្ននេះ គ្រាន់តែផ្នែកកសិកម្មមានសហគមន៍ជាង ១ ២០០។ ជាមួយគ្នានេះ ក្រសួងតែងតែបានយកចិត្តទុកដាក់តាមរយៈមន្ត្រីកសិកម្ម និងមន្ទីរបានចុះទៅអប់រំ បង្រៀន ជួយឲ្យសហគមន៍មានការរីកចម្រើន តាមរយៈការណែនាំនៅតាមតំបន់។

លោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យ ខេត្តកំពង់ចាមបានប្រាប់ AMS ពីសហគមន៍របស់លោកថា លោកបានបង្កើតតាំងពីឆ្នាំ២០១១ ដែលមានត្រឹមតែ ៨៨ គ្រួសារ​ ប៉ុន្តែបច្ចុប្បន្នមានកំណើនដល់ទៅ ៦៣៤ គ្រួសារ ហើយការបង្កើតសហគមន៍គឺមានផលវិបាកជាច្រើន ដែលទាក់ទងទៅនឹងកសិករដែលមិនសូវបានយល់ដឹងពីគោលដៅរបស់សហគមន៍ ខណៈដែលកសិករទាំងនោះមានមុខរបរ និងដាំដំណាំដោយឡែកៗពីគ្នា។

លោក ឆេង ថុង បានមានប្រសាសន៍ថា ៖

« អ្វីដែលយើងអាចនិយាយបានថា ភាពខ្លាំង ដែលយើងអាចឈរជើងបានរឹងមាំ និងមានភាពរីកចម្រើននៅពេលនេះ គឺយើងគិតទៅលើតម្រូវទីផ្សារ ព្រោះការបង្កើតសហគមន៍ ត្រូវរកវិធីសាស្ត្រ រកដំណោះស្រាយ ទៅលើរាល់បញ្ហាផ្សេងៗដែលកើតមាន ជាពិសេសជួយរកដំណោះស្រាយរាល់ទុក្ខលំបាករបស់សមាជិកសហគមន៍ដែលកើតមាន ដើម្បីធ្វើយ៉ាងណាអាចមានភាពរលូនរួមគ្នានៅក្នុងសហគមន៍តែមួយ»

លោកបញ្ជាក់ថា ៖

«យើងបានបង្កើនគំនិតយល់ដឹងឱ្យគាត់យល់ពីបញ្ហា ពេលគាត់ចូលសហគមន៍ និងអភិវឌ្ឍខ្លួនរបស់គាត់ ពេលគាត់បានឱ្យយល់ពីទីផ្សារ គាត់អាចធ្វើទីផ្សារដោយខ្លួនឯង និងដឹងពីការលក់ដូរផលិតផលរបស់គាត់។ នោះហើយជាភាពមិនងាប់ក្រឡាដូចនៅជាមួយឈ្មួញកណ្តាលដែលពីដើមគេបង្វិលស្រេចចិត្ត។ ពេលយើងមានការយល់ដឹងជាងមុន ផលិតផលក្នុងសហគមន៍ដូចគ្នា មានគុណភាពដូចគ្នា និងមានតម្លៃស្មើគ្នា ដូច្នេះ ឈ្មួញកណ្តាលក៏ពិបាកក្នុងការក្រឡុកទីផ្សារដែរ»

និយាយជារួម ការបង្កើតសហគមន៍ ដែលមានភាពត្រឹមត្រូវ មានការចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករដែលសមាជិកសហគមន៍ ដែលវាគឺជាចំណុចសំខាន់មួយក្នុងការជួយជំរុញ និងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឲ្យមានភាពរីកចម្រើន និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC និង Ant International ប្រកាសដាក់ឱ្យដំណើរគម្រោងទូទាត់ឆ្លងដែនតាម QR Code

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2024

ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code ) តាមរយៈ ប្រព័ន្ធបាគង និងកម្មវិធីទូទាត់ Alipay+ ដើម្បីជួយសម្រួលដល់ការទូទាត់

អ្នកឧកញ៉ា លឹម ហេង ៖ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក រំពឹងនឹងកើនឡើងថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2024

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក រំពឹងនឹងកើនឡើងថែមទៀត ដោយសារទំនាក់ទំនងល្អ

សម្ដេចធិបតី ជំរុញឱ្យក្រសួង​សាធារណការ និង​ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប ​បញ្ចប់​កិច្ចចរចាគម្រោងផ្លូវ​ដែក​​យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំ២០២៤នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2024

សម្ដេច​មហា​បវរធិបតី​ហ៊ុន ម៉ាណែត បាន​ជំរុញឱ្យក្រសួង​សាធារណការ​ និងក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប​បញ្ចប់ការ​ចរចា​គម្រោង​ផ្លូវដែក​នៅឆ្នាំនេះ​យ៉ាង​យូរ​

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2024

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅលើការអនុវត្ត និងការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។

ស្មុគស្លឹកត្នោតកាន់តែមានការគាំទ្រច្រើន ជាពិសេសស្មុគសម្រាប់ដាក់កែវកាហ្វេជំនួសការប្រើប្លាស្ទិក

ជំនួញ, ព្រឹត្តិការណ៍

• 14/10/2024

ស្មុគស្លឹកត្នោត កាន់តែមានទីផ្សារ ដោយសារគេអាចច្នៃមកដាក់កែវកាហ្វេ ដែលជាការផ្សព្វផ្សាយមួយដ៏ឆ្លាតវៃ ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពអ្នកផលិត។

7-Eleven ជាង ៤០០ កន្លែងកំពុងបិទទ្វារជាបណ្តើរៗនៅអាម៉េរិកខាងជើង ដោយសារធ្លាក់ចុះអតិថិជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2024

Seven & I Holdings ដែលជាក្រុមហ៊ុនមេរបស់ 7-Eleven មានមូលដ្ឋាននៅប្រទេសជប៉ុន បានបង្ហាញនៅក្នុងរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនថា ទីតាំងចំនួន ៤៤៤ កន្លែងរបស់ 7-Eleven កំពុងត្រូវបានបិទដោយសារតែបញ្ហាជាច្រើនរួមមាន ការលក់យឺត ការធ្លាក់ចុះប្រាក់ចំណូល សម្ពាធអតិផរណា និងការលក់បារីធ្លាក់ចុះ

សម្ដេចធិបតីនាយករដ្ឋមន្ត្រី រំលេចសកម្មភាពសំខាន់ៗ៥ចំណុច ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2024

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលេចសកម្មភាពសំខាន់ៗ៥ចំណុច ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ឱ្យកាន់តែរីកចំរើន

សហគមន៍អេកូទេសចរណ៍ធម្មជាតិ ជីផាត បង្ហាញសម្រស់យ៉ាងស្រស់ស្អាត ខណៈអ្នកចូលទៅលេងកម្សាន្តនៅមានកម្រិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2024

លោក អន សុវណ្ណ ដែលជាប្រជាសហគមន៍អេកូទេសចរណ៍ជីផាត បានបន្តឱ្យដឹងថា ចំនួននៃអ្នកទេសចរទៅលេងតំបន់របស់លោកនៅមានកម្រិតនៅឡើយ ជាហេតុនាំឱ្យលោកខិតខំប្រឹងប្រែង បន្ថែមទៀតនៅក្នុងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងខេត្តក្រចេះឱ្យរីកចម្រើន ត្រូវសហការជាមួយភូមិភាគឦសាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2024

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងច្បាស់ៗថា ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀត

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់កសាងខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនទៅមុខ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2024

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់កសាងខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនទៅមុខដោយរក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច