ចិនចុះឈ្មោះសហគ្រាសកើតថ្មីវិនិយោគដោយបរទេសប្រមាណ ២៣ ០០០ ក្នុងឆមាសដំបូង

បរទេស៖ យោងតាមការបង្ហាញតួលេខជាផ្លូវការដោយក្រសួងពាណិជ្ជកម្មចិន (MOFCOM) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថានៅក្នុងឆមាសទី ១ ឆ្នាំ២០២១នេះ ប្រទេសចិនបានស្វាគមន៍ក្រុមហ៊ុនសហគ្រាសកើតថ្មីដែលវិនិយោគដោយបរទេសសរុបចំនួន ២៣ ០០០ កន្លែង មានអត្រាកំណើន ៤៧,៩ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ចំនួនកើនឡើងនៃសហគ្រាសថ្មីទាំងនេះបានធ្វើឲ្យចំនួនសរុបនៃក្រុមហ៊ុនសហគ្រាសដែលមានការវិនិយោគពីសំណាក់បរទេសនៅក្នុងប្រទេសចិនបានកើនឡើងទៅដល់ ១,០៦លានទីតាំងគិតត្រឹមចុងខែមិថុនា។ ក្រសួងក៏បានបញ្ជាក់ដែរថា នៅក្នុងឆមាសដំបូងនេះផងដែរ ទំហំដើមទុនសរុបដែលវិនិយោគដោយបរទេសគឺមានចំនួនដល់ទៅប្រមាណ ៦០៧ពាន់លានយ័ន ឬត្រូវជា៩៣ពាន់លានដុល្លារស្ថិតនៅក្នុងអត្រាកំណើនប្រមាណជា ២៨,៧ ភាគរយធៀបទៅនឹងឆ្នាំចាស់។

លោក Guo Tingting ប្រធាននាយកដ្ឋានកិច្ចការងារនៃក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ៖ ជាទូទៅប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិននៅពេលនេះកំពុងកើនឡើងខ្លាំងដោយសារស្ថិរភាពនៃសេដ្ឋកិច្ចសង្គមសម្រាប់ឆមាសដំបូង ហើយក្រុមហ៊ុនអាជីវកម្មទាំងនោះសុទ្ធតែជាមានគុណភាពខ្ពស់សម្រាប់កិច្ចការងារអភិវឌ្ឍន៍ ដែលជាចំណែកថ្មីមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកនៅក្នុងផែនការអភិវឌ្ឍន៍ដោយនិរន្តរភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនក៏បានបញ្ចេញខ្ទង់វិនិយោគរបស់ខ្លួនទៅក្រៅប្រទេសផងដែរក្នុងទំហំប្រមាណជា ៤៧ពាន់លានដុល្លារ ដោយផ្តោតសំខាន់ទៅលើតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មពិសេស ដោយក្នុងនោះចិនក៏បានក្លាយទៅជាអ្នករួមចំណែកម្នាក់ក្នុងការបង្កើនពន្ធទៅដល់គោលដៅរបស់ខ្លួនឲ្យបានប្រមាណ ៦ពាន់លានដុល្លារ​ ព្រមទាំងបានបង្កើតការងារជូនពលរដ្ឋក្នុងតំបន់ ព្រមទាំងសហគមន៍ដល់ទៅ ៣៨០ ០០០ កន្លែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រមួនឃ្មុំ ជាទិន្នផលទទួលបានពីទឹក និងសម្បុកឃ្មុំ កំពុងមានទីផ្សារល្អ ផ្តល់គុណប្រយោជន៍ច្រើន  

ជំនួញ, ព្រឹត្តិការណ៍

• 15/07/2024

ការចិញ្ចឹមឃ្មុំ ជាអាជីវកម្មមួយដែលអាចទាញយកបានផលច្រើនមុខ ដោយក្រៅពីទទួលបានទិន្នផលជាទឹកឃ្មុំ គេក៏អាចប្រមូលបាននូវលំអងឃ្មុំ និងចម្រាញ់ធ្វើជាក្រមួនឃ្មុំផងដែរ

គម្រោងអភិវឌ្ឍន៍ផ្លូវ​ចំនួន​៣ខ្សែ​រំពឹង​បញ្ចប់​ការដ្ឋាននៅក្នុងឆ្នាំ២០២៤

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/07/2024

គម្រោងអភិវឌ្ឍន៍​ផ្លូវជាតិសំខាន់ៗចំនួន​៣ខ្សែ រំពឹងថា​នឹង​បញ្ចប់ការ​សាងសង់នៅក្នុងឆ្នាំ ២០២៤​នេះ ហើយនឹង​សម្រួលដល់​ការធ្វើដំណើររបស់ពលរដ្ឋ​​

សេដ្ឋកិច្ចថៃបែរជាមានសម្ពាធខ្លាំងដោយសាររោងចក្រចិន និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

សេដ្ឋកិច្ចថៃ កំពុងទទួលរងសំពាធ បន្ទាប់ពីមានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនី និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ក្រុមហ៊ុន SUN WAH សម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

ក្រុមហ៊ុន SUN WAH Cambodia បានសម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ផ្លូវជាតិលេខ៧១C ប្រវែងជាង១១៤គីឡូម៉ែត្រ ភ្ជាប់ខេត្តត្បូងឃ្មុំ​ – ខេត្តកំពង់ចាម​សាងសង់រួចរាល់១០០%

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/07/2024

ផ្លូវជាតិលេខ៧១C ប្រវែងជាង១១៤គីឡូម៉ែត្រ តភ្ជាប់ខេត្តត្បូងឃ្មុំ​ និង ខេត្តកំពង់ចាម​ សាងសង់រួចរាល់១០០%ហើយនៅសល់តែការងារគូសគំនូសចរាចរណ៍ប៉ុណ្ណោះ

រយៈពេល៥ខែ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសញ្ញាណល្អ ខណៈអត្រាអតិផរណាត្រលប់ទៅរកភាពប្រសើរឡើងវិញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/07/2024

រយៈពេល៥ខែ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសញ្ញាណល្អ ខណៈអត្រាអតិផរណាត្រលប់ទៅរកភាពប្រសើរឡើងវិញ

ការនាំចេញរបស់ចិនកើនឡើងក្នុងល្បឿនលឿន ៨,៦ ភាគរយ លើសពីការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

Financial Times បានលើកឡើងថា ការនាំចេញរបស់ប្រទេសចិនកើនឡើងក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បើទោះបីជាមានភាពតានតឹងកើនឡើងជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ

ជប៉ុន គ្រោងវិនិយោគ២៣ពាន់លានដុល្លារសង់ផ្លូវក្រោមដីជាង៥០០គីឡូម៉ែត្រសម្រាប់តែការដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2024

ជប៉ុន គ្រោងវិនិយោគ ២៣ពាន់លានដុល្លារ សម្រាប់ការសាងសង់ផ្លូវក្រោមដីមានប្រវែងជាង៥០០គីឡូម៉ែត្រ សម្រាប់តែការដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល