ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លើការងារប្រព័ន្ធទិន្នន័យតាមអ៊ិនធឺណេតដើម្បីតាមដានស្ថានភាពហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Surveillance Database System – MSDS) នឹងត្រូវបានសាកល្បងតាមអ៊ិនធឺណេតក្នុងពេលដ៏ខ្លី។
កិច្ចព្រមព្រៀងរវាងធនាគារជាតិនៃកម្ពុជា(NBC) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានរៀបចំពិធីដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Surveillance Database System – MSDS) តាមរយៈប្រព័ន្ធអនឡាញ ក្រោមវត្តមានរបស់លោក ឃូ វុឌ្ឍី អគ្គនាយករងបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងជាប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិប្រចាំ NBC និងលោក Anthony Robert Gill ប្រធានបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។
លោក ឃូ វុឌ្ឍី បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ប្រព័ន្ធទិន្នន័យនេះនឹងក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់សម្រួលដល់ការវិភាគ និងការតាមដានស្ថានភាពដំណើរការនៃវិស័យម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុ ព្រមទាំងគាំទ្រដល់ការរៀបចំគោលនយោបាយយុទ្ធសាស្រ្តនានា សំដៅធានាឱ្យបាននូវស្ថិរភាពតម្លៃ និងរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លើសពីនេះ ក្រៅពីការរំលេចនូវការវិវឌ្ឍ អ្នកប្រើប្រាស់មូលដ្ឋានទិន្នន័យក៏នឹងអាចតាមដាន និងវាយតម្លៃវឌ្ឍនភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈសូចនាករគន្លឹះទាំង ៧០ ប្រព័ន្ធទិន្នន័យអនឡាញថ្មីនេះក៏ផ្ទុកនូវព័ត៌មាន និងទិន្នន័យសំខាន់ៗផ្សេងទៀត ដូចជាតារាងសូចនាករសង្ខេបក្រាហ្វិក និងទិន្នន័យបែងចែកតាមវិស័យម៉ាក្រូសេដ្ឋកិច្ចប្រមាណ ៣០០មុខ ដែលត្រូវបានចងក្រង ។
លោក ឃូ វុឌ្ឍី បានបញ្ជាក់ថា ៖ ការដាក់ឱ្យដំណើរការទិន្នន័យនេះ គឺជាជំហានមួយទៀតក្នុងដំណើរការផ្សព្វផ្សាយព័ត៌មានដែលមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ស្របតាមបេសកកម្មរបស់ធនាគារ។
លោក Anthony Robert Gill បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា មូលដ្ឋានទិន្នន័យនេះនឹងមានប្រយោជន៍ជាច្រើន ជាពិសេសក្នុងពេលមានជំងឺរាតត្បាត និងរីករាលដាលដូចពេលពេលបច្ចុប្បន្នស្រាប់។
លោកបន្តថា ធនាគារអភិវឌ្ឍន៍អាស៊ី មានកិត្តិយសបំផុតដែលបានចូលរួមជួយដល់ធនាគារជាតិនៃកម្ពុជាក្នុងការបង្កើតប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ចនេះ។ ប្រព័ន្ធដែលត្រូវនឹងលក្ខណៈ និងលក្ខខណ្ឌប្រទេសរបស់ប្រទេសកម្ពុជានឹងជួយដល់ការយល់ដឹង និងវាយតម្លៃផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់ជំនាញបច្ចេកទេសរបស់ខ្លួនជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុន ហើយមូលដ្ឋានទិន្នន័យនឹងរួមបញ្ចូលព័ត៌មានដែលបានចងក្រងជារៀងរាល់ខែ ត្រីមាស និងប្រចាំឆ្នាំ និងចែកជា ៦ ផ្នែកម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗគឺ ៖ ការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទិន្នន័យពីក្រៅវិស័យសារពើពន្ធ វិស័យហិរញ្ញវត្ថុ និងចុងក្រោយប្រៀបធៀបទិន្នន័យជាមួយបណ្តាប្រទេសដែលស្រដៀងគ្នា ព្រមទាំងស្ថានភាពសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/12/2024
នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ
ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
បច្ចេកវិទ្យាសុខាភិបាលឌីជីថល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល
ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល