ភ្នំពេញ ៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានកំពង់ផែសរុបចំនួន១០៥ទីតាំង ដោយក្នុងនោះកំពង់ផែទន្លេមានចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមានចំនួន២៧ ដោយកំពង់ផែទាំងនោះត្រូវបានបែងចែកមុខងារជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។
នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ បានកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដើម្បីឱ្យការរៀបចំច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយបម្រើឱ្យឧត្ដមប្រយោជន៍ជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃច្បាប់ស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកំពង់ផែប្រកបដោយចីរភាព និងធានាឱ្យបានកាន់តែប្រសើរនូវប្រសិទ្ធភាព និងសមត្ថភាពកំពង់ផែដែលអាចផ្ដល់សេវាដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត មានភាពងាយស្រួល ឆាប់រហ័ស តម្លៃសមស្រប មានសន្តិសុខ និងសុវត្ថិភាពដល់នាវាទំនិញ និងអ្នកដំណើរចូលរួម ចំណែកការពារបរិស្ថានដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនៅក្នុងតំបន់និងអន្តរជាតិ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គប្រជុំបានជំរុញឱ្យក្រុមការងារជំនាញពាក់ព័ន្ធចូលរួមផ្តល់ធាតុចូល គំនិត មតិយោបល់ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាតនៃសេចក្តីព្រាងច្បាប់នេះ និងបានណែនាំឱ្យក្រុមការងារខិតខំពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។
អង្គប្រជុំបានពិភាក្សា កែសម្រួលលើមាត្រា១ វាក្យសព្ទ មាត្រា៨ និងមាត្រា៩ និងបានឯកភាពលើខ្លឹមសារនៃគោលបំណងរបស់ច្បាប់នេះថា៖
“ច្បាប់នេះមានគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ក្នុងគោលដៅរក្សាសណ្ដាប់ធ្នាប់ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើសេវាកំពង់ផែ ផ្ដល់កាលានុវត្តភាពវិនិយោគកំពង់ផែ និងប្រកួតប្រជែងប្រកបដោយសមធម៌ ធានាសុវត្ថិភាព សន្តិសុខកំពង់ផែ រួមចំណែកការពារបរិស្ថានដើម្បីបម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”
គួរកត់សម្គាល់ថា៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពង់ផែទន្លេមានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧។ មុខងារកំពង់ផែទាំងនោះត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះ មានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និង អន្តរជាតិ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ពិតជាមោទនភាពជាតិណាស់! ស៊ីម៉ងត៍អូដ្ឋរបស់ក្រុមហ៊ុនជីបម៉ុង ជាក្រុមហ៊ុនស៊ីម៉ងត៍តែមួយគត់គាំទ្រ«គុនខ្មែរ»ខ្លាំងជាងគេ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2025
ស៊ីម៉ងត៍អូដ្ឋរបស់ក្រុមហ៊ុនជីបម៉ុង និងស្ថានីយទូរទស្សន៍បាយ័ន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការរៀបចំប្រដាល់គុនខ្មែរ «កំពូលអ្នកច្បាំងអូដ្ឋ» នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ជីប ម៉ុង
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/03/2025
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និង មធ្យមជប៉ុន នៅកម្ពុជា
អាម៉េរិក បញ្ចូលក្រុមហ៊ុនចិនជាង ៥០ ចូលក្នុងបញ្ជីខ្មៅ ដើម្បីទប់ស្កាត់សមត្ថភាពទីក្រុងប៉េកាំងពីការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/03/2025
កាលពីថ្ងៃអង្គារ៍ សហរដ្ឋអាម៉េរិកបានបញ្ចូលអង្គភាព ៨០ ចូលក្នុងបញ្ជីខ្មៅនៃការនាំចេញរបស់ខ្លួន ដោយក្នុងនោះមានអង្គភាពចិនជាង ៥០ រួចទៅហើយ ក្នុងគោលបំណងទប់ស្កាត់សមត្ថភាពចិនពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកុំព្យូទ័រកម្រិតខ្ពស់។