កសិផល ៣ ប្រភេទ ងាយដាំ ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារទូលាយ

ភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជា មានកសិផលជាច្រើនប្រភេទ ដែលត្រូវបានដាំដុះដោយប្រជាកសិករខ្មែរសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបន្តឈានដល់ការនាំចេញទៅកាន់ទីអន្តរជាតិ ប៉ុន្តែចំណោមកសិផលទាំងនោះគេសង្កេតឃើញមានដំណាំ៣ប្រភទេដែលងាយស្រួលដាំ ទទួលបានទិន្នផលច្រើន មានតម្រូវការទីផ្សារខ្ពស់ ហើយតម្លៃថ្លៃ ដែលប្រជាកសិករគួរងាកមកចាប់អារម្មណ៍ រួមមានដំណាំស្រកានាគ, ទំពាំងផ្អែម និងដំណាំមន។

ដំណាំស្រកានាគ ៖ ដំណាំស្រកានាគ ជាដំណាំសម្បូរទៅដោយវីតាមីនផ្តល់អត្ថប្រយោជន៍ដល់អ្នកទទួលទាន ហើយវាក៏ជាប្រភេទដំណាំដែលងាយស្រួលដាំ ងាយស្រួលថែទាំ សូម្បីតែអ្នកដែលមានធ្លាដីតិចតួចនៅជុំវិញផ្ទះក៏អាចដាំបាន ចំណែកឯទិន្នផលវិញគឺទទួលបានច្រើន និងមានទីផ្សារខ្ពស់។

ផ្អែកតាមការបញ្ជាក់ដោយផ្ទាល់ពីអ្នកដាំដុះរស់នៅខេត្តសៀម លោក សោ សុភ័ក្រ បានឲ្យដឹងថា កាលពីមុនលោកធ្លាប់បានដាំដំណាំ ក៏ដូចជាដើមឈើហូបផ្លែមួយចំនួន ប៉ុន្តែហាក់មិនទទួលបាននូវអ្វីដូចការចង់បាននោះទេ ហើយក្រោយមកលោកបានសម្រេចចិត្តផ្លាស់ប្ដូរគម្រោង ហើយងាកមកដាំដំណាំដើមស្រកានាគវិញ ដោយជាលទ្ធផលគឺអាចទទួលបានចំណូលច្រើនគួរសម។

លោក សោ សុភ័ក្រ បានលើកឡើងថា ដំណាំស្រកានាគនេះជាដំណាំធននឹងអាកាសធាតុ មានទីផ្សារល្អ ពិសេសវាជាដំណាំល្អមួយសម្រាប់អ្នកមានដីទំនេរជុំវិញផ្ទះដែលចង់ដាំដំណាំធម្មជាតិលក្ខណៈគ្រួសារ ងាយស្រួលថែទាំដោយគ្រាន់តែឆ្លៀតពេលទំនេរពីការងារមកធ្វើបាន។ ចំពោះវិធីដាំ គេគ្រាន់តែកាត់មែកមកបណ្ដុះ ផ្សាំធ្វើជាកូនរហូតដល់វាបែកខ្នែងល្មម ទើបយកមកដាក់ដាំ។ ចំណែកឯការថែទាំវិញ គេគ្រាន់តែស្រោចទឹកតាមបែបធម្មតា ពិសេសនៅរដូវប្រាំង ជ្រុំដីគល់ ជម្រះស្មៅ និងដាក់ជី នៅមុនពេលចេញផ្កា និងចៀសវាងផ្កាត្រូវទឹកដែលអាចនឹងរលួយ ឬសត្វល្អិតស៊ីជាដើម។

ដំណាំទំពាំងផ្អែម៖ ​ជាដំណាំប្រភេទបន្លែ​ មានគុម្ពធំ និងជាប្រភេទបន្លែដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំងនៅក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ហើយបានផ្តល់នូវចំណូលពីការដាំដុះច្រើនគួរសម ជាពិសេសមិនពិបាកក្នុងការដាំដុះ និងថែទាំដូចបណ្តាមុខដំណាំដទៃនោះឡើយ។

លោក អ៊ឹង ទ្រី ជាម្ចាស់ចំការឫស្សីទំពាំងផ្អែមទន្លេបិទ ស្ថិតនៅខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា៖

«ខ្ញុំបានចាប់ផ្ដើមដាំឫស្សីផ្អែមនេះជាង ៣ឆ្នាំហើយនៅលើផ្ទៃដីប្រមាណ​ ៣ហិចតា ដោយសារវាស្រួលដាំ ងាយស្រួលថែ និងឆាប់បានផល ហើយពេលលក់មានម៉ូយមកយកដល់ៗកន្លែង និងមានតម្លៃថ្លៃជាងទំពាំងធម្មតា»

លោកបន្តឲ្យដឹងថា ដំណាំឫស្សីផ្អែមនេះក្រៅពីអាចលក់ជាទំពាំង គេក៏អាចទុកឱ្យធំលក់ជាឫស្សី ឬក៏ទុកផ្សាំលក់ជាកូនក៏បាន។ ចំពោះតម្លៃទំពាំងបើស្ថិតក្នុងរដូវប្រាំងអាចលក់បានចន្លោះ ៦ ០០០​ – ៧ ០០០រៀលក្នុង១គីឡូក្រាម ចំណែកឯរដូវវស្សាមានតម្លៃ ៣ ០០០ – ៤ ០០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ដោយសារមានទំពាំងព្រៃច្រើន។ ចំណែកឯកូនដែលបានផ្សាំទុកធ្វើពូជឫស្សីផ្អែមវិញគេត្រូវចំណាយពេលយូរជាងទំពាំង ហើយអាចលក់បានមួយដើមមានតម្លៃ ៥ ០០០ រៀលក្នុង១ដើម។

ចំពោះការដាំដុះគេអាចដាំបានពី ៧៥០ – ៨០០គុម្ព លើទំហំដី១ហិចតា ដែលបងប្អូនប្រជាពលរដ្ឋអាចដាំបានជាជាងការទុកដីឱ្យទំនេរចោល។ វិធីដាំដំណាំនេះមាន៣ប្រភេទផ្សេងៗគ្នាគឺ ទី១ វិធីផ្សាំកូន ទី២ វិធីបំបៅ និងទី ៣ គឺ គាស់គល់យកមកដាំតែម្ដង។ បន្ថែមពីលើនេះ វាក៏ងាយស្រួលក្នុងការដាំ និងថែទាំ មិនរើសប្រភេទដី ពោលគឺឱ្យតែមានទឹកគ្រប់គ្រាន់ និងជីធម្មជាតិជាជំនួយគឺជាការស្រេច។

ដំណាំមន ឬគេហៅថា Mulberryដំណាំមួយប្រភេទនេះ ប្រជាជនខ្មែរភាគច្រើនហាក់ពុំសូវបានស្គាល់នោះឡើយ ឯអ្នកខ្លះទៀតស្គាល់វាថាជាផ្លែរុក្ខជាតិដែលមានរសជាតិឆ្ងាញ់ និងអាចធ្វើជាថ្នាំខ្មែរបុរាណ អាចព្យាបាលជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។

អ្នកស្រី ឡី ចាន់នី ជាម្ចាស់ចំការមនទំហំ២ហិកតា ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង មានប្រសាសន៍ថា ដំណាំមននេះងាយស្រួលដាំ និងងាយថែទាំដោយគ្រាន់តែស្រោចទឹកឱ្យបានគ្រប់គ្រាន់ ហើយអាចប្រមូលផលបានពេញមួយឆ្នាំតែម្ដង។

អ្នកស្រីបានបញ្ជាក់ថា សម្រាប់តម្រូវការទីផ្សារគឺមានច្រើន ហើយមានតម្លៃថ្លៃ ដែលគេអាចលក់បានយ៉ាងហោចណាស់ ៨ដុល្លារក្នុង១គីឡូក្រាម ហើយគេអាចរកចំណូលបានដល់ទៅប្រមាណ ៤០០ – ១ ០០០ដុល្លារ ក្នុង១សប្ដាហ៍ ដែលកសិករមួយចំនួនមិនអាចនឹកស្មានដល់។  គួរបញ្ជាក់ដែរថា ដំណាំទាំង៣ប្រភេទខាងលើនេះ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន និងផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពអ្នកទទួលទាន ខណៈដែលការដាំដុះ ការថែទាំ និងការទទួលបានទិន្នផលខ្ពស់ ដែលប្រជាកសិករខ្មែរអាចងាកមកសាកល្បងដាំបានចៀសវាងទុកដីឲ្យនៅទំនេរចោល៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង ៤ នេះ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរស្វែងយល់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/01/2025

កង្វះលំហូរសាច់ប្រាក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលភាគច្រើនដែលអាជីវកម្មបរាជ័យក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ

ច្នៃដីទំនេរក្បែរផ្ទះដាំត្រសក់ អាចរកចំណូលបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 21/01/2025

ដាំត្រសក់ចំណារនៅលើផ្ទៃដីទំហំ ១២ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ សម្រាប់ហូបខ្លួនឯងផង និងសម្រាប់លក់ចេញទៅទីផ្សារខាងក្រៅផង ដោយអាចរកចំ​ណូលបានចន្លោះពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

គម្រោងអគារ​ពាណិជ្ជកម្ម​​ចំនួន៥ ​នៅភ្នំពេញ ​បានបញ្ចប់ការសាងសង់​ក្នុងឆ្នាំ​២០២៤​ និងចាក់បញ្ចូល​ក្នុង​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2025

ទោះបី​ជា​ស្ថានភាពវិស័យអចលនទ្រព្យ​នៅមិនទាន់​បានវិល​ត្រលប់ដូចមុន​ ប៉ុន្តែការអភិវឌ្ឍគម្រោងអគារមួយចំនួននៅតែដំណើរការ​ដោយរលូន និង​បានបញ្ចប់ជា​ហូរហែ​

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនាំចេញជិត២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបាននាំចេញ ជិត២ពាន់លានដុល្លារ ដែលកើនឡើង១៦% ធៀបនឹងឆ្នាំ២០២៣

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា​កាន់តែមានកំណើន​ឡើង​ជា​បន្តបន្ទាប់ ខណៈពល​រដ្ឋ​ចាប់ផ្ដើមទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​កាន់តែច្រើន​

គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2025

ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស

ការចុះឈ្មោះក្នុងថ្នាលឌីជីថល បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានី រៀបចំយុទ្ធ​នា​ការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់