ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ បានក្លាយទៅជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រះសីហនុ ៖ ជាប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេស និងជាសួនឧស្សាហក​ម្មអន្តរជាតិដែលប្រមូលផ្ដុំទៅដោយសហគ្រាសតូចធំ និងវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុកនោះ ខេត្តព្រះសីហនុនៅតែបន្តកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ខ្លួនយ៉ាងឆាប់រហ័ស ខុសប្លែកពីខេត្តដទៃ បើទោះជាស្ថិតនៅក្នុងកាលៈទេសៈដែលរំខានដោយបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។

ក្រៅពីការស្ដារ និងអភិវឌ្ឍន៍ផ្លូវនៅទូទាំងក្រុង៣៤ខ្សែ បន្ថែមផ្លូវស្របតាមឆ្នេរសមុទ្រ និងវិថីសំខាន់ៗមួយចំនួនទៀតក្នុងគោលដៅសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍ជាអាទិភាពផងនោះ បច្ចុប្បន្នសោភ័ណ្ឌភាពនៅក្រុងព្រះសីហនុទាំងមូលកំពុងបង្ហាញភាពអស្ចារ្យរបស់ខ្លួន និងត្រៀមស្វាគមន៍វត្តមានទេសចរជាតិ អន្តរជាតិ ព្រមទាំងបណ្តាអ្នកវិនិយោគផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញពីទស្សនៈ និងការយល់ឃើញចំពោះការអភិវឌ្ឍលើខេត្តព្រះសីហនុនេះថា ការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធពីសំនាក់រាជរដ្ឋាភិបាលកម្ពុជា គឺសម្រាប់ផ្គត់ផ្គង់ទៅដល់វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យហិរញ្ញវត្ថុ។ មានន័យថា ការជ្រើសរើសសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តមួយនេះ គឺជាជម្រើសមួយដ៏ល្អដែលអាចជួយទ្រទ្រង់ និងបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជាបានច្រើនផ្នែកក្នុងពេលតែមួយ។ ម្យ៉ាងវិញទៀត ការកសាងនេះក៏ជាការលូកដៃកាន់តែជ្រៅទៅជួយដល់វិស័យទេសចរណ៍នៃខេត្តចំនួន៣ទៀត គឺខេត្ត កែប កំពត និងកោះកុង ដោយហេតុថា ខេត្តព្រះសីហនុជាផ្លូវបំបែកទៅកាន់តំបន់ទេសចរណ៍នៃខេត្តទាំងនោះ។

លោកបណ្ឌិតបានមានប្រសាសន៍បន្តថា  បើទោះជាវិបត្តិកូវីដនៅកម្ពុជាកំពុងអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃក្ដី ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងនៃតំបន់ឆ្នេរនៅតែបន្តមានដំណើរការជាប្រក្រតី ហើយវត្តមាននៃការសាងសង់នេះក៏បានចូលរួមចំណែកធ្វើឲ្យចំណូលនៅក្នុងតំបន់ព្រះសីហនុនេះកើនឡើងដែរ។

លោកបណ្ឌិតបញ្ជាក់ថា ៖

«រំហូរនៃចំណូល គឺធ្វើឡើងដោយផ្ទាល់ និងដោយប្រយោល។  ចំណូលដោយផ្ទាល់គឺបានមកពីថវិការរបស់ក្រុមហ៊ុនដែលចំណាយទៅលើឈ្នូលសាងសង់ ដែលថវិកាទាំងនេះគឺបានទៅដល់ប្រជាពលរដ្ឋខ្មែរដែលជាកម្មករ ឬជាក្រុមហ៊ុនទទួលម៉ៅការសំណង់។ រីឯចំណូលដោយប្រយោលគឺបានមកតាមរយៈកម្មករ និងក្រុមហ៊ុនម៉ៅការសំណង់ចាយវាយកញ្ចប់ថវិការនេះបន្តនៅក្នុងខេត្តនេះតែម្ដង ហើយលុយនេះបានវិលចូលទៅសហគមន៍របស់ខេត្តព្រះសីហនុវិញដដែល»

យ៉ាងណាក៏ដោយ ជាមួយនឹងសកម្មភាពនៃការសាងសង់ក៏ដូចជាជួសជុលកែលម្អនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្អនៅទូទាំងក្រុងនេះត្រូវបានអ្នកជំនាញរំពឹងថានឹងក្លាយទៅជាកម្លាំងចលករបន្ថែមជួយជំរុញកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ មានន័យថា ៤ ទៅ៥ ឆ្នាំក្រោយពីការសាងសង់រួចរាល់ វិបត្តិកូវីដក៏បានស្រាកស្រាន្ដ នោះកំណើនសេដ្ឋកិច្ចក៏វាមានសន្ទុះឡើងលឿន ស្របពេលដែលផ្លូវថ្នល់នានាត្រូវបានបញ្ចប់គម្រោងសាងសង់ជាស្ថាពរ សម្រាប់សម្រួលដល់ការធ្វើដំណើរ ការចរាចរណ៍ទំនិញ កាត់បន្ថយថ្លៃដើម ហើយអ្វីដែលសំខាន់គឺអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរផងដែរ។ គួរបញ្ជាក់ថា ការកសាងផ្លូវ ៣៤ ខ្សែនៅខេត្តព្រះសីហនុមកទល់ពេលនេះ បានបញ្ចប់ការសាងសង់រួចរាល់ទៅលើមួយផ្នែកធំហើយ ពោលគឺនៅសល់តែការកែលម្អសោភ័ណ្ឌភាពក្រុងនៅទីកន្លែងសំខាន់ៗមួយចំនួនទៀតតែប៉ុណ្ណោះ ដូចជាការស្ថាបនាផ្លូវអាទិភាពចំនួនបីខ្សែផ្សេងទៀត ការជួសជុលពង្រីកស្ពានថ្មីចំនួន៨ទីតាំង ការរៀបចំកែលម្អឆ្នេរសមុទ្រ ការរុះរើសំណង់គ្មានសណ្តាប់ធ្នាប់គ្រប់ប្រភេទតាមបណ្ដោយឆ្នេរសមុទ្រ ការស្ដារប្រឡាយ និងកិច្ចការសម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងការពង្រីកផ្លូវជាដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជានៅថ្ងៃដើមសប្ដាហ៍នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល

វេទិកាសេដ្ឋកិច្ចរបស់គណបក្សប្រជាធិបតេយ្យអាចនឹងនៅដដែលបន្ទាប់ពី Joe Biden បញ្ចប់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការប្រកាសដកឈ្មោះរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden ចេញពីគណបក្សប្រជាធិបតេយ្យក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ កំពុងក្លាយជាប្រធានបទជជែកដេញដោលទាក់ទងនឹងវេទិកាសេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយរបស់ចិន នាំចូលរថយន្តអគ្គិសនីទំនើប​ និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2024

ក្រុមហ៊ុនធំមួយរបស់ប្រទេសចិន នាំចូលរថយន្តអគ្គិសនីទំនើប និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តនៅព្រះរាជាណាចក្រកម្ពុជា .

ឆមាសទី១ ​ឆ្នាំ​២​០​២​៤​ ​កម្ពុជា​នាំចេញ​កៅស៊ូ​ស្ងួត​មានតម្លៃ ​២​១​៣​.​៣​លាន​ដុល្លារ ​កើនឡើង ៨.៦%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2024

របាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ទំហំនៃការនាំចេញកៅស៊ូស្ងួតរបស់កម្ពុជាមានទំហំទឹកប្រាក់២១៣.៣លានដុល្លារ

អ្នកជំនាញណែនាំដល់កសិករឱ្យចេះប្រើឱកាសដាំដំណាំតាមរដូវកាល និងក្នុងបរិបទមានបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

កសិករអាចកាត់បន្ថយការប្រើប្រាស់ទឹកបានតាមរយៈការប្រើប្រាស់ប្រព័ន្ធស្រោចស្រពតាមបច្ចេកទេសកសិកម្មទំនើប ដែលអាចជួយសន្សំទឹកបានរហូតដល់៤០ភាគរយ

កូរ៉េផ្តល់ជំនួយឥតសំណង៨លានដុល្លារជួយកម្ពុជា កសាងសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

ប្រទេសកូរ៉េបានផ្តល់ជំនួយឥតសំណងចំនួន៨លានដុល្លារអាមេរិកជួយកម្ពុជាលើការកសាងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សខាង ICT និងបច្ចេកទេសវិជ្ជាជីវៈ