ក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាដ៏សំខាន់មួយទៀតពីអង្គការណាសា

បរទេស ៖ បេសសកម្ម​របស់​អង្គការ​ណាសា​ក្នុង​ការ​រុក​រក​ព្រះ​ចន្ទ​ធំ​បំ​ផុត​របស់​ភព​ព្រហស្បតិ៍​បាន​សម្រេច​ជា​ផ្លូវ​ការ​នូវ​ការជ្រើសរើសយាន​របស់​ខ្លួន​ទៅ​កាន់ទីអវកាស​។

តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ Aljazeera​ បានឲ្យដឹងថា មន្រ្តី​អង្គការ​ណាសា​បានបញ្ជាក់ពីយាន​អវកាស​ Europer​ Clipper​ តម្លៃ​ ៤,២៥​ ប៊ីលាន​ដុល្លារ​អាមេរិក​នឹង​បាញ់​បង្ហោះ​រ៉ុក្កែត​ SpaceX​ Falcon​ ធុនធ្ងន់​ទៅ​កាន់​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​ដែល​មាន​ឈ្មោះ​ថា​ Europa​ ដែលជា​ផ្នែក​មួយនៃ​កិច្ច​សន្យា​មាន​តម្លៃ​ប្រហែល​ ១៧៨​ លាន​ដុល្លារ​អាមេរិក​។

ប្រសិន​បើ​អ្វីៗ​ទាំង​អស់​ត្រូវ​បានធ្វើឡើងដូចការ​គ្រោង​ទុក​នោះ ​យាន​ Clipper​ នឹង​ដំណើរការ​បេសកកម្ម​របស់​ខ្លួន​នៅ​ខែ​តុលា​ឆ្នាំ​២០២៤​ ពី​មជ្ឈមណ្ឌល​អវកាស​ Kennedy​ របស់​ណាសា​នៅ​រដ្ឋ​ Florida​ និង​ទៅ​ដល់​ភព​ព្រហស្បតិ៍​ក្នុង​ខែ​មេសា​ឆ្នាំ​២០៣០​ ។

Europa​ Clipper​ ត្រូវ​បាន​អង្គការ​ណាសា​អនុញ្ញាត​ជា​ផ្លូវ​ការ​ក្នុង​បេសសកម្ម​ទៅ​កាន់​ភព​ព្រហស្បតិ៍​កាលពី​ឆ្នាំ​២០១៥​។ នៅ​ក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្លួន​នេះ​នឹ​ង​រួម​បញ្ជូល​ការ​អង្កេត​ និង​ឆ្លង​កាត់​ព្រះ​ចន្ទ​ច្រើន​ដង​ដែល​ផ្តល់​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ការ​ស្រាវ​ជ្រាវ​ភព​នេះ​​។ អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​ជឿ​ថា​ ភព​នេះ​អាច​មាន​ មហាសមុទ្រ​នៅ​ក្រោម​សំបក​ទឹកកក​របស់​ភពផងដែរ​។

នៅក្នុងសេចក្តី​ប្រកាស​ព័ត៌មានដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍មុននេះ​បាន​បង្ហាញ​ពី​ជ័យ​ជម្នះ​សម្រាប់​យាន​អវកាស​ ខណៈ​បេសកកម្ម​ Europa​ Clipper​ ដែល​ត្រូវ​បាន​ជ្រើស​យក​យាន​នេះ​ដើម្បី​បំពេញ​បេសកកម្ម​ទៅ​កាន់ព្រះ​​ចន្ទ​របស់​ភព​ព្រហស្បតិ៍​។

ចាប់​​តាំង​ពី​ការ​ចាប់​ផ្តើម​បេស​សកកម្ម​ Europa​​ Clipper​ ​មាន​កាតព្វកិច្ច​ស្រប​ច្បាប់​ក្នុង​ការ​បាញ់​បង្ហោះ​យាន​អវកាស​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​បង្ហោះ​អវកាស​របស់​អង្គការណាសា​ (SLS) ។ ប៉ុន្តែ​រឿង​នោះ​បាន​ផ្លាស់​ប្តូរ​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​សារ​ភាព​យឺត​យ៉ាវ​ និង​ការ​ចំណាយ​ហួស​ប្រមាណ​ជា​មួយ​នឹង​យាន​ប្រភេទ​នេះ​។

ដើម្បី​សំរេច​គោលដៅ​នេះ​អង្គការ​ណាសា​បាន​ជម្រុញ​ឱ្យ​សភា​ពិចារណា​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​អនុញ្ញាត​ឱ្យ​បេសកកម្ម​ Europa​ Clipper​ ប្រើ​ប្រាស់​យាន​អវកាស​ពាណិជ្ជកម្ម​។ ការ​​ផ្លាស់​ប្តូរ​ទៅ​យាន​ជំនិះ​មួយ​ផ្សេង​ទៀត​អាច​ជួយ​សន្សំ​សំចៃ​បេសកម្ម​នេះ​រហូត​ដល់​ ១​ ប៊ីលាន​ដុល្លារ​អាមេរិក​។

បេសកកម្ម​ Europa​ Clipper​ ពេល​ទៅ​ដល់​ភព​ព្រហស្បតិ៍​អ្នក​វិទ្យាសាស្រ្ត​នឹង​ធ្វើការ​ស្ទង់​មតិ​លម្អិត​អំពី​ព្រះចន្ទ​ Europa​ ​និង​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ​ដើម្បី​អង្កេត​ពី​លទ្ធភាព​ដែល​អាច​សម​ស្រប​សម្រាប់​ជីវិត​រស់​នៅ​ក្នុង​ឋាន​ព្រះចន្ទ​នោះ​។ គោល​បំណង​នៃ​បេសកកម្ម​សំខាន់​គឺ​ផ្តិត​រូបភាព​លើ​ផ្ទៃ​ព្រះចន្ទ​ដើម្បី​ជួយ​អ្នក​វិទ្យាសាស្រ្ត​កំណត់​សមាសភាព​របស់​ខ្លួន​រក​មើល​សញ្ញា​នៃ​សកម្មភាព​ភូគព្ភវិទ្យា​ និង​វាស់​កម្រាស់​សម្បក​របស់​ព្រះចន្ទ​។ ការ​ស៊ើប​អង្កេត​នេះ​ក៏​នឹង​ស្រាវជ្រាវ​រក​ផ្ទៃ​បឹង​ និង​កំណត់​ជម្រៅ​ផ្ទៃ​សមុទ្រ​នៃ​ឋាន​ព្រះចន្ទ​ Europa​ នោះ​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម

យល់ដឹងពីគំនិតអាជីវកម្មមួយចំនួននៅក្រៅប្រទេសដែលមានភាពរឹងម៉ាំទៅនឹងវិបត្តិសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2024

នៅក្នុងអំឡុងពេលវិបត្តិសកល មានក្រុមហ៊ុនខ្លះខាតបង់ធ្លាក់ចំណូល និងខ្លះទៀតឈានទៅដល់បិទទ្វារក៏មាន ប៉ុន្តែមានអាជីវកម្មខ្លះនៅតែអាចដំណើរការល្អ និងទាញបានប្រាក់ចំណេញ

វិវាទដីធ្លីជិត ១ម៉ឺន ៤ពាន់ ករណីបានត្រូវដោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ពីឆ្នាំ២០២៣គិតមកដល់ពេលបច្ចុប្បន្ន ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីសម្រេចជាង១៣០០០ករណី ស្មើនឹងជិត៩០​ភាគ​រយនៃជម្លោះ

ក្រសួងដែនដី រៀបចំកិច្ច​ប្រជុំជាមួយ​វិស័យ​ឯកជន​ក្នុងវិស័យ​សំណង់ និង​អច​លនទ្រព្យ​ ដើម្បី​រកបញ្ហា​ និ​ងដំណោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ក្នុងគោលដៅជំរុញការ​អភិវឌ្ឍ​វិស័យ​សំណង់ ​និងអចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​បន្ថែម ក្រសួង​រៀបចំដែន ​និងវិស័យឯកជន ​បានជួ​បពិភាក្សារកដំណោះស្រាយរួមគ្នា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងរឹងមាំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/07/2024

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងភាពរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ប្រាកដប្រជា

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល