សិង្ហបុរី៖ អជ្ញាធរអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសសិង្ហបុរី ហៅកាត់ថា URA នៅក្នុងសប្តាហ៍នេះបានធ្វើការបង្ហាញទិន្នន័យចុងក្រោយមួយស្ដីអំពីតម្លៃលក់ និងអត្រានៃការជួលអគារការិយាល័យសម្រាប់ត្រីមាសទី២ ក្នុងឆ្នាំ២០២១ កន្លងទៅនេះមានកំណើនកើនឡើងវិញបន្តិច។
តាមរយៈលទ្ធផលដែលបង្ហាញជាផ្លូវការបានបញ្ជាក់ថា សន្ទស្សន៍នៃតម្លៃលក់ជាសរុបនៃទីផ្សារអចលនទ្រព្យគឺមានការធ្លាក់ចុះប្រមាណជា ២,៨ ភាគរយធៀបទៅនឹងត្រីមាសដំបូងក្នុងឆ្នាំនេះ ប៉ុន្តែសម្រាប់ទីផ្សារជួលបែបលក់រាយវិញគឺទទួលបានតួលេខកើនឡើងទៅវិញ ខណៈដែលចំនួនផ្គត់ផ្គង់មានកំណើនប្រមាណ ៨,៥ ភាគរយ ហើយទំហំអគារការិយាល័យជួលដែលត្រូវបានប្រកាសដាក់ចូលក្នុងទូផ្សាររួមមានទៅដល់ ១៥៩,៦៩៥ ម៉ែត្រការ៉េ។
ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន CBRE ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Tricia Song បានបញ្ជាក់ថា តម្រូវការជួលបែបការលក់រាយមានការកើនឡើងតិចតួចដោយសារតែក្រុមអ្នកជួលមួយចំនួនដែលកំពុងបន្តជាប់ចិត្តជាមួយនឹងទីតាំងរបស់គេកំពុងប្រើប្រាស់សេវាកម្ម ក៏ដូចជាការកើនឡើងនៃជំនឿចិត្តថាស្ថានភាពទូទៅនៅក្នុងប្រទេសនឹងល្អប្រសើរឡើងវិញ។
ទោះបីជាយ៉ាងណាក្តីលោក Song បានព្រមានដែរថា ដំណាក់កាលត្រឡប់មកវិញនៃការរឹតបន្តឹងរបស់រដ្ឋាភិបាលចំពោះបញ្ហារាតត្បាតកូវីដគឺអាចនឹងធ្វើឲ្យផែនការមួយចំនួនរបស់ក្រុមអ្នកជួលនឹងធ្លាក់ចុះសម្រាប់ត្រីមាសទី ៣ និងត្រីមាសទី៤ ជាបន្តបន្ទាប់ផងដែរ។
គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមទីតាំងជាច្រើនដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺតំបន់កណ្តាលក្រុង ឬ Central Region ដែលកំពុងមើលឃើញពីតួលេខតម្រូវការ និងទីផ្សារធ្លាក់ចុះខ្លាំងក្នុងរយៈពេល ៦ ត្រីមាសជាប់គ្នាមកហើយ ពោលគឺគិតចាប់តាំងតែពីត្រីមាសទី១ ឆ្នាំ២០២០ ខណៈដែលមនុស្សជាច្រើននៅតែបន្តធ្វើការងារពីចំងាយ ឬពីផ្ទះ រួមផ្សំទាំងការហាមប្រាមរាល់ការធ្វើដំណើរមិនចាំបាច់ រាប់ទាំងការចេញទទួលទានអាហារនៅខាងក្រៅផងដែរនោះ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ