បរទេស៖ យោងតាមតួលេខចុងក្រោយមួយដោយក្រុមហ៊ុនជំនាញវិភាគទីផ្សាររថយន្តរបស់អាមេរិក J.D. Power បានបង្ហាញថា ឧបសគ្គនៃសង្វាក់ផលិតកម្មរួមជាមួយនឹងការកើនឡើងនៃតម្រូវការ កំពុងរុញឲ្យតម្លៃរថយន្តថ្មីៗជាមធ្យមនៅលើទីផ្សារអាមេរិកកើនឡើងដល់ចំណុចកំណត់ត្រាមួយដែលមិនធ្លាប់មានពីមុនមក ដោយរថយន្តមួយគ្រឿងមានតម្លៃរហូតដល់ ៤១ ០៤៤ ដុល្លារសម្រាប់ខែកក្កដា ឆ្នាំ២០២១នេះ។
អនុប្រធាន J.D. Power លោក Tyson Jominy បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ៖ តម្លៃនេះគឺមិនអាចកើនឡើងទៅដល់ ៤១ ០០០ ដុល្លារនោះទេប្រសិនបើមិនមានឧបសគ្គនៃការផ្គត់ផ្គង់ ដូចជាបញ្ហាខ្វះខាតបន្ទះឈីបដែលនៅលើលោកនាពេលបច្ចុប្បន្នកំពុងជួបប្រទះ និងប្រឈមខ្លាំង ខណៈដែលចំនួនរថយន្តដែលមានស្រាប់នៅលើទីផ្សារមិនអាចឆ្លើយតបនឹងតម្រូវការគ្រប់គ្រាន់ផងនោះ។ នេះជាមូលហេតុដែលជំរុញឲ្យតម្លៃរថយន្តថ្មីកម្រិតមធ្យមមានការឡើងថ្លៃដល់ ៤១ ០០០ដុល្លារក្នុងមួយគ្រឿង ខណៈដែលកាលពីខែមិថុនាកន្លងទៅគឺមានតម្លៃត្រឹមតែ ៣៩ ៩៤២ ដុល្លារប៉ុណ្ណោះ ។
លោកបន្តថា ចំនួនរថយន្តដែលសល់នៅក្នុងស្តុកមិនមានន័យថាតម្លៃរថយន្តនឹងធ្លាក់ចុះជាងកាលពីដើមឆ្នាំនោះទេ ប៉ុន្តែវាបែរទៅជាមានការកើនឡើងនូវតម្លៃទៅវិញ ហើយក្រុមអ្នកលក់រាយក៏មិនចាំបាច់ប្រើប្រាស់វិធីបញ្ចុះតម្លៃ ឬកម្មវិធីលើកទឹកចិត្តអតិថិជននោះដែរ ហេតុនេះហើយក្រុមអ្នកជួញដូររថយន្តកំពុងបង្ខំធ្វើយ៉ាងណាឲ្យរថយន្តថ្មីរបស់ពួកគេប្រមាណជា ៩៣២ ០០០ គ្រឿង អាចលក់ចេញឲ្យបានច្រើនបំផុតនៅត្រឹមចុងខែកក្កដានេះ ខណៈដែលតួលេខដែលធ្លាប់ធ្វើបានកាលពី ២ឆ្នាំមុនក្នុងពេលដូចគ្នានេះលក់បានរហូតដល់ដល់ទៅ ៣,១ លានគ្រឿង ។
J.D. Power ក៏បានទស្សន៍ទាយផងដែរថា រថយន្តថ្មីដែលនឹងអាចលក់ចេញនៅក្នុងទីផ្សារអាមេរិកសម្រាប់ខែកក្កដានេះនឹងមានចំនួនរហូតទៅដល់ ១ ១៨៧ ៣០០ គ្រឿង ឬស្ថិតនៅក្នុងអត្រាកំណើន ៣,៧ ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២០ ប៉ុន្តែនៅតិចជាងចំនួនដែលធ្វើបានកាលពីឆ្នាំ២០១៩ ក្នុងខែកក្កដាដល់ទៅ ៨,៧ ភាគរយ។ យ៉ាងណាក៏ដោយ អ្នកជំនាញប្រចាំក្រុមហ៊ុន J.D. Power បានព្យាករណ៍ថា សម្រាប់ឆ្នាំ២០២១នេះ រថយន្តថ្មីដែលនឹងអាចលក់ចេញទៅក្នុងទីផ្សារអាមេរិក នឹងកើនឡើងដល់ ១៥ លានគ្រឿង ខណៈដែលកាលពីឆ្នាំ២០១៩ ការលក់ត្រូវបានធ្វើឡើងរហូតទៅដល់ ១៦,៩ លានគ្រឿងឯណោះ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា
គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍