បរទេស ៖ ក្រុមហ៊ុន Amazon កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានចេញសេចក្តីប្រកាសមួយដើម្បីបដិសេធទៅនឹងសារព័ត៌មានដែលធ្លាប់បានចេញផ្សាយថាក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ខ្លួនកំពុងពិចារណាក្នុងការទទួលយកលុយអេឡិចត្រូនិក bitcoin ជាការទូទាត់ចាប់ពីចុងឆ្នាំខាងមុខនេះទៅ។
របាយការណ៍ដែលធ្លាប់បានចេញផ្សាយនៅលើកាសែតអង់គ្លេសប្រចាំថ្ងៃមួយដែលមានឈ្មោះថា City A.M. បានសរសេរដោយអះអាងថា បានទទួលព័ត៌មាននេះពីប្រភពពីខាងក្នុងក្រុមហ៊ុនបានធ្វើឲ្យតម្លៃរបស់លុយអេឡិចត្រូនិកនេះកើនឡើងភ្លាមដល់ទៅ ១៤,៥ ភាគរយទាំងដែលការជូញដូរចុងក្រោយមានត្រឹមតែ ៦ ភាគរយប៉ុណ្ណោះជាការកើនឡើង ឬប្រមាណជា ៣៧៦៨៤,០៤ ដុល្លារអាមេរិក។
អ្នកនាំពាក្យរបស់ Amazon បានថ្លែងបែបនេះថា ៖ ខណៈដែលក្រុមហ៊ុនកំពុងតែផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើការងារស្រាវជ្រាវទីអវកាសនោះ ព័ត៌មានទាំងឡាយដែលបានចេញផ្សាយពាក់ព័ន្ធទៅនឹងគម្រោងផែនការរបស់ខ្លួនសម្រាប់លុយអេឡិចត្រូនិកគឺសុទ្ធតែជាព័ត៌មានក្លែងក្លាយទាំងអស់។
ទោះបីយ៉ាងណាក្តីកាលពីថ្ងៃទី២២ ខែកក្កដា កន្លងមកក្រុមហ៊ុនត្រូវបានគេមើលឃើញថាបានប្រកាសស្វែងរកបុគ្គលិកចំណូលថ្មីសម្រាប់តំណែងអ្នកដឹកនាំផលិតផល Product Lead និងរូបិយបណ្ណឌីជីថល Digital Currencyផងដែរ។
ក្នុងពេលជាមួយគ្នាដែរ ក្រុមហ៊ុនធំៗលើពិភពលោកកាន់តែច្រើនក៏បាននាំគ្នាចាប់ផ្តើមទទួលយកលុយអេឡិចត្រូនិកនេះមកធ្វើជាការទូទាត់លុយរបស់ខ្លួនផងដែរ ជាក់ស្តែងដូចជា Tesla កាលពីសប្តាហ៍តាមរយៈប្រធានប្រតិបត្តិលោក Elon Musk ដែលបាននិយាយថាក្រុមហ៊ុនផលិតរថយន្តរបស់គាត់នឹងអាចទទួលយកការទូទាត់លុយនេះសាជាថ្មី។
គួររំលឹកដែរថា BitCoin ត្រូវបានគេបង្កើតឡើងតាំងតែពីឆ្នាំ២០០៨ ដោយបុរសម្នាក់ដែលមានឈ្មោះថា Satoshi Nakamoto ហើយមកដល់ពេលនេះ បុរសដែលជាស្ថាបនិកបែរជាបានបន្តបាត់ខ្លួនគ្មានដំណឹងសោះឡើយ ខណៈដែលតម្លៃរបស់ BitCoin បានចាប់ផ្តើមផ្ទុះឡើងពី ១ សេនដុល្លារអាមេរិកកាលពីមានវត្តមានដំបូងរហូតដល់ទៅរាប់ម៉ឺនដុល្លារអាមេរិកនៅពេលបច្ចុប្បន្ននេះ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការដ្ឋានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ៣០កន្លែង ត្រួសត្រាយផ្លូវចិនទៅជាមហាអំណាចថាមពលនុយក្លេអ៊ែរជំនួសសហរដ្ឋអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
នៅត្រឹមចុងខែមេសានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តកញ្ចប់ថវិកាថ្មីដើម្បីអាចចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០កន្លែងទៀតសម្រាប់ឆ្នាំ២០២៥នេះ
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត