បរទេស ៖ រដ្ឋ Nevada សហរដ្ឋអាមេរិកចាប់ពីថ្ងៃសុក្រនេះតទៅបានប្រកាសឲ្យពលរដ្ឋទាំងឡាយរបស់ខ្លួនមានកាតព្វកិច្ចត្រូវតែពាក់ម៉ាសឡើងវិញនៅតាមទីសាធារណៈទោះខាងក្នុង ឬក្រៅអគារក្តី ខណៈដែលការរីករាលដាលវីរុសកូវីដពូជ Delta Variant បាន និងកំពុងវាយលុកយ៉ាងខ្លាំងក្លាម្តងទៀត។
គិតត្រឹមថ្ងៃពុធកន្លងទៅនេះចំនួននៃអ្នកឆ្លងនៅក្នុងរដ្ឋបានកើនឡើងថ្មីដល់ទៅ ១ ១៧៩ នាក់ ដែលជាចំនួនឆ្លងថ្មីប្រចាំថ្ងៃមិនធ្លាប់មានគិតចាប់តាំងតែពីខែមករា ខណៈដែលអ្នកស្លាប់មានចំនួន ២០ នាក់ស្ថិតនៅក្នុងអត្រាកើនឡើង ១៤ ភាគរយ។ ដោយឡែកករណីសង្ស័យ និងចំនួនអ្នកដែលត្រូវពិនិត្យយកសំណាកក៏មានការកើនឡើងខ្លាំងដូចគ្នាប្រមាណជា ១ ១៤៣ នាក់ ហើយក្នុងនោះមានរដ្ឋចំនួន ២ ផ្សេងទៀតក៏រកឃើញចំនួនប្រហាក់ប្រហែលគ្នានេះផងដែរ។
ពាក់ព័ន្ធទៅនឹងការចេញសេចក្តីណែនាំថ្មីដោយរដ្ឋ និងអជ្ញាធរទទួលបន្ទុកកិច្ចការងារជំងឺឆ្លងរបស់អាមេរិក(CDC) លើកនេះ វេជ្ជបណ្ឌិតជួរមុខម្នាក់ដែលជាអ្នកជំនាញលើជំងឺឆ្លងមកពីសកលវិទ្យាល័យពេទ្យរបស់រដ្ឋ Nevada គឺ Dr. Luis Medina បានបញ្ជាក់ថា បញ្ហាចម្បងដែលធ្វើឲ្យរដ្ឋ Nevada បានក្លាយទៅជារដ្ឋដែលមានចំនួនឆ្លងច្រើនជាងគេបំផុតនៅអាមេរិកនៅពេលនេះដោយសារតែភាពមិនចាំបាច់នៃការពាក់ម៉ាសនៅកន្លែងការងារ នៅតាមទីសាធារណៈនាពេលកន្លងមក ជាពិសេសគឺអត្រានៃអ្នកបានទទួលវ៉ាក់សាំងនៅទីនេះមានចំនួនតិចជាងធៀបទៅនឹងបណ្តារដ្ឋដទៃទៀត ហើយជឿជាក់ថាស្ថានភាពនឹងកាន់តែអាក្រក់ជាងនេះ។
អ្នកជំនាញរូបនេះបានធ្វើការព្រមានថា ពលរដ្ឋអាមេរិកចាប់ផ្តើមមានភាពភ័យខ្លាចកាន់តែខ្លាំងចំពោះបញ្ហានៃការរីករាលដាលកូវីដពូជថ្មីនេះ ហើយកុំគិតថាអ្នកអាចគេចផុតពីកូវីដឲ្យសោះប្រសិនបើអ្នកមិនព្រមចាក់វ៉ាក់សាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានពន្យល់ថា លោកមិនបានព្យាយាមបន្លាចពលរដ្ឋអាមេរិកនោះទេវាគឺអាស្រ័យទៅលើពេលវេលាប៉ុណ្ណោះដែលមុន និងក្រោយពួកគេនឹងអាចប្រឈមមុខទៅនឹងការឆ្លង ព្រោះអ្នកកំពុងរស់នៅក្នុងរដ្ឋដែលកំពុងមានអត្រាកើនឡើងខ្ពស់ជាមួយនឹងមេរោគដែលមានល្បឿននៃការឆ្លងលឿន ដូចនេះឱកាសនៃការឆ្លងគឺមានច្រើនខ្លាំងមែនទែន។ ឆ្លើយតបបន្ថែមទៅកាន់អ្នកកាសែត MSNBC លោក Luis Medina បានបញ្ជាក់ថា ចំនួននៃអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងគឺមានច្រើនខ្លាំងនៅពេលបច្ចុប្បន្នហើយពួកគេភាគច្រើនមានមូលហេតុរៀងខ្លួនពាក់ព័ន្ធទៅនឹងការមិនព្រមចាក់វ៉ាក់សាំង ដូចជាការភ័យខ្លាច ឬមិនអាចប្រើប្រាស់អារម្មណ៍ឲ្យបានត្រឹមត្រូវជាដើម។ និយាយបែបនេះមិនមែនមានន័យថាចង់បង្ខំឲ្យពលរដ្ឋសមរុកចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែចង់ឲ្យពលរដ្ឋចងចាំថា វីរុសកូវីដថ្មីនេះ គឺជាអាចឆ្លងក្នុងល្បឿនលឿនបំផុត ហើយការចាក់វ៉ាក់សាំងនេះទៀតសោតមិនមែនដើម្បីតែខ្លួនអ្នកនោះទេ វាក៏ដើម្បីមនុស្សនៅជុំវិញខ្លួនរបស់អ្នកផងដែរ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/01/2025
ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប