នំខ្មែរនៅតែមានប្រជាប្រិយភាព និងមានអ្នកចូលចិត្តទទួលទានច្រើន ជាពិសេសយុវវ័យ

ភ្នំពេញ ៖ នៅក្នុងអំបូរនំខ្មែរមានច្រើនប្រភេទ និងច្រើនរសជាតិប្រកបដោយភាពទាក់ទាញ ឈ្ងុយឆ្ងាញ់ ក្រអូបជាប់មាត់ ដែលសុទ្ធតែត្រូវបានធ្វើឡើងដោយដៃ មានសោភ័ណភាពល្អស្រស់ស្អាតខុសប្លែកពីនំរបស់ជាតិសាសន៍ដទៃ និងបានបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយ៉ាងប្រាកដ។

ដោយមើលឃើញពីការនិយមគាំទ្រភាពនំខ្មែរពីសំណាក់ប្រជាជនទូទៅ ជាពិសេសយុវវ័យ ខណៈដែលការផ្គត់ផ្គង់នំដែលមានរសជាតិ គុណភាព និងអនាម័យនៅមានកម្រិត យុវតីពីររូបបានចាប់ដៃគ្នាបើកហាងលក់ និងផលិតនំខ្មែរជាច្រើនមុខ ដោយឈរនៅលើគោលការណ៍អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយផលិតផលនំខ្មែរផងដែរ ក្រោមស្លាកយីហោ «មិគសិរ» ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

កញ្ញា រ៉ុន  រ៉េតសាវីន ជាសហស្ថាបនិកហាងនំខ្មែរ «មិគសិរ» បានប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ននេះ​នៅក្នុងហាងដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃនេះមានការផលិត និងផ្គត់ផ្គង់នំខ្មែរចំនួន៩មុខ ដោយប្រភេទនំនីមួយៗមានការកៃច្នៃយ៉ាងមានសោភ័ណភាព រសជាតិឆ្ងាញ់ មិនផ្អែមខ្លាំង ក្រអូប ឆ្ងុយ និងរៀបចំនៅក្នុងប្រអប់ក្រដាស់ ឬស្មុគឫស្សីដ៏មានរបៀប រក្សាអនាម័យខ្ពស់ និងត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦ ០០០-៨ ០០០រៀល ក្នុងមួយប្រអប់។

ដោយឡែកពាក់ព័ន្ធទៅនឹងការផលិត កញ្ញា រ៉េតសាវីន បានប្រាប់ឲ្យដឹងទៀតថា ហាងមួយនេះមានផលិតនំលក់ថ្មីៗរៀងរាល់ថ្ងៃក្នុងបរិមាណប្រមាណ ១០០-១៥០ ប្រអប់ក្នុងមួយថ្ងៃ ហើយបរិមាណនេះគឺអាចផ្គត់ផ្គង់តម្រូវការរបស់អតិថជនប្រចាំថ្ងៃបានគ្រប់គ្រាន់ ប៉ុន្តែមានពេលខ្លះក៏នៅសល់ដែរ ហើយនំដែលនៅសល់ពីការលក់ កញ្ញាបានយកទៅចែកដល់កុមារកំព្រា ឬជនក្រីក្រមួយចំនួនដែលមិនមានលំនៅឋានត្រឹមត្រូវស្នាក់នៅតាមទីសាធារណៈ។

ចំពោះការចាប់ផ្ដើមដំបូងកញ្ញាបានប្រើដើមទុនប្រមាណ ៧ ០០០ដុល្លារក្នុងការរៀបចំឲ្យមានសោភ័ណភាព និងទិញសម្ភារៈចាំបាច់មួយចំនួនសម្រាប់ដំណើរការហាងឲ្យមានភាពទាក់ទាញ។

ដោយឡែកសម្រាប់ការវេចខ្ចប់ ចម្អិននំគ្រប់ប្រភេទគឺជាស្នាដៃរបស់អ្នកម្តាយរបស់កញ្ញាដោយផ្ទាល់ រួមជាមួយនឹងបងប្អូនសាច់ញាតិដែលចេះតជំនាន់ពីជីដូន រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្រាប់វត្ថុធាតុដើម និងគ្រឿងផ្សំធ្វើនំគ្រប់ប្រភេទទាំងអស់ រាប់តាំងពីស្លឹកចេក អង្ករខ្សាយ អង្ករដំណើបខ្មៅ ដំណើបស សណ្តែក ល្ង ចេក និងគ្រឿងផ្សំដទៃទៀតសុទ្ធតែជាផលិតផល កសិផល ដែលជាទំនិញក្នុងស្រុក ទិញយកមកពីផ្សារក្រុងតាខ្មៅ ។ លុះក្រោយពេលចម្អិនរួចរាល់ដើមធ្វើការដឹកជញ្ជូនមកដាក់លក់ក្នុងហាងដែលមានអាសយដ្ឋានដូចបានបង្ហាញជូននៅខាងលើនេះ។

នៅក្នុងការប្រកបអាជីវកម្មខ្នាតតូចបែបសាមញ្ញមួយនេះ កញ្ញា រ៉េតសាវីន បានរៀបរាប់ប្រាប់ថា វាមានកត្តាប្រឈមខ្លះដែរ ប៉ុន្តែចាំបាច់ត្រូវតែជម្នះឲ្យបាន និងត្រូវតែធ្វើឲ្យល្អបំផុត ទី១គឺយើងត្រូវស្វែងរកទីតាំងណាដែលសមរម្យសម្រាប់បើកហាង, ទី២គឺការផ្សព្វផ្សាយឱ្យអតិថិជនបានស្គាល់ និងចាប់អារម្មណ៍ ហើយអ្វីដែលសំខាន់គឺការធានារក្សាឲ្យបាននូវគុណភាព សោភ័ណភាព ជាពិសេសរសជាតិនៃនំតែម្ដង។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ អ្វីដែលជាឧបសគ្គនៃការលក់គឺបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឱ្យការលក់មានការធ្លាក់ចុះ ប៉ុន្តែរំពឹងថា ភាពល្អប្រសើរនឹងវិលមកវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមការចូលអនុវត្តវិធានការក្រសួងសុខាភិបាលពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា។ សម្រាប់ថ្ងៃអនាគត ម្ចាស់ហាងរូបនេះចង់បង្កើនប្រភេទនំក្នុងហាងឱ្យកាន់តែច្រើនថែមទៀត និងធ្វើការផ្សាព្វផ្សាយឱ្យកាន់តែទូលំទូលាយដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងនិយមគាំទ្រប្រភេទនំខ្មែរជាងនំបរទេស។ ជាមួយគ្នានេះដែរ ចំពោះអ្នកដែលចង់បើកអាជីវកម្មបែបនេះ កញ្ញាបានផ្ដល់ជាមតិថាគួរស្រាវជ្រាវទៅលើផលិតផលឱ្យបានច្បាស់លាស់ ពិសេសត្រូវរិះរកចំណុចដែលត្រូវអភិវឌ្ឍ និងច្នៃប្រឌិតបន្ថែមឱ្យសមនឹងសម័យកាលបច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានភាពបំណុលនៅកម្ពុជា ៖ ពលរដ្ឋ​​ប្រមាណ ៥លាន​នាក់ប្រើប្រាស់ឥណទាន​ជាមួយទំហំរហូតដល់ជាង ៥៧ពាន់ លានដុល្លារ​អាមេរិក

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ឯកឧត្តមបណ្ឌិត​ គី សេរីវឌ្ឍន៍ បានឱ្យដឹងថា​ បំណុល​ដែល​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ បាន និងកំពុងជំពាក់​ធនាគារ និងមី​ក្រូ​ហិរ​ញ្ញ​វត្ថុ​​ សរុប​ចំនួន៥៧​ពាន់លានដុល្លារអាមេរិក

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច បង្កើតការងារ និងជំរុញវិស័យឧស្សាហកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 05/12/2024

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ចតាមរយៈបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និងពង្រឹងសមត្ថភាពវិស័យឧស្សាហកម្ម

អ្នកទិញលំនៅឋាន​ដោយបង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ កំពុង​ជាប់បំណុល​សរុប​ជិត១ពាន់លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

បច្ចុប្បន្ន​នេះ ពលរដ្ឋ​កំពុងទិញផ្ទះ​បង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​មានចំនួន​ច្រើន ហើយបើតាម​និយ័តករ​បានបញ្ជាក់ថា​គិតជា​ទឹកប្រាក់ប្រមាណជិត​ ១ពាន់លានដុល្លារអាមេរិក

ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2024

ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon និងបង្កើតផែនការសហប្រតិបត្តិការលើការអភិវឌ្ឍន៍ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ

ចាប់ផ្ដើមការសន្សំពីវ័យក្មេង ស្មើនឹងការបណ្ដុះគំនិតកុមារឱ្យមានភាពអត់ធ្មត់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ទម្លាប់ក្នុងការសន្សំ កាលណាត្រូវបានបណ្ដុះតាំងពីវ័យក្មេង គឺកាន់តែល្អ ដូចដែលពាក្យចាស់មួយដែលពោលថា «ពត់ឈើទាន់នៅខ្ចី ប្រដៅកូនប្រុស ស្រីទាន់នៅក្មេង»

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2024

អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន

ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពី​ផ្លូវជាតិលេខ​៤ទៅ​លេខ៣ នឹង​ក្លាយជា​ខ្សែផ្លូវ​យុទ្ធសាស្ត្រ​ និង​ផ្សារ​​ភ្ជាប់​​ជា​មួយ​ប្រវត្តិ​សាស្ត្រ​ដ៏ផូរផងរបស់កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

ផ្លូវជាតិលេខ​៤១ ត្រូវបាន​បើកការដ្ឋាន​ស្ដារ និងលើកកម្រិតគុណភាព​នៅចុង​ខែធ្នូ ឆ្នាំ ២០២២​ ហើយរហូតមកដល់ពេលនេះសម្រេចជិត​រួចរាល់ទាំងស្រុង​ហើយ

អាជីវកម្មខ្នាតតូច គួរស្វែងយល់ពីគន្លឹះទាំង ៤ នេះ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/12/2024

ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនត្រូវប្រឈមមុខនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយចំនួននៅក្នុងដំណាក់កាលដំបូងនៃការរីកលូតលាស់អាជីវកម្ម ឬក្រុមហ៊ុន ជាពិសេសនៅពេលនិយាយអំពីការស្វែងរកមូលនិធិ និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

គម្រោងវិនិយោគ និង ធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះ​សីហ​នុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/12/2024

ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម