ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ (JCI PHNOM PENH) បានរៀបចំនូវកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន ENTREPRENEUR SQUARE លើកទី៣ តាមរយៈសន្និសីទសហគ្រិនកសិកម្មកម្ពុជាក្រោមប្រធានបទ «គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព» កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ តាមប្រព័ន្ធអនឡាញ ZOOM CONFERENCE។
កម្មវិធីនេះមានការចូលរួមសហការណ៍ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមន៍អ្នកផលិតចំណីអាហារកម្ពុជា ព្រមទាំងទទួលបានការគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម សហគ្រិនខ្មែរ (KHMER ENTERPRISE) , FEED THE FUTURE, USAID, AUSTRALIAN AID និង CAMBODIA-AUSTRALIA AGRICULTURAL VALUE CHAIN PROGRAM (CAVAC)។
តាមរយៈសន្និសីទនេះ បានឆ្លើយតបទៅនឹងបេសកកម្មរបស់ Junior Chamber International ហៅកាត់ថា JCI ក្រោមយុទ្ធនាការ JCI RISE ក្នុងការចូលរួមលើកស្ទួយ និងស្តារឡើងវិញនៃអាជីវកម្មនានាក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩ និងជាជំនួយនូវផ្នែកបច្ចេកទេស និងចំណេះដឹង ដើម្បីជំរុញអាជីវកម្មរបស់សមាជិករបស់ខ្លួន និងសហគ្រិនទូទៅ ដើម្បីបន្តឲ្យមានការអភិវឌ្ឍទៅមុខប្រកបដោយចីរភាព។
ជាមួយគ្នានេះ នៅក្នុងរយៈពេល៣ម៉ោងកន្លះ អ្នកចូលរួមបានទទួលចំណេះដឹងថ្មីៗជាច្រើនដែលអាចយកទុកជាទុនសម្រាប់អនុវត្តភាពជាសហគ្រិននៅថ្ងៃខាងមុខបាន ជាពិសេសពាក់ព័ន្ធទៅនឹងផ្នែកកសិកម្មរួមមាន ការផ្លាស់ប្ដូរគំនិតថ្មីៗ ទាក់ទងនឹងព័ត៌មានគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ត ឆ្នាំ២០២០-២០៣០ និន្នាការនៃទីផ្សារ ហើយក៏បានផ្ដល់ឱកាស ដើម្បីគាំទ្រកម្មវិធីនានាទាំងរបស់រដ្ឋ និងឯកជនរួមមានការជួយផ្នែកបច្ចេកទេស ដើម្បីពន្លឿនអាជីវកម្មរបស់សហគ្រិនកសិកម្ម។
គួរជម្រាបផងដែរថា សន្និសីទសហគ្រិនកសិកម្មកម្ពុជានេះ មានការចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ប៉ាក ចន្ទលីណូ ប្រធានថ្នាក់ជាតិ JCI CAMBODIA ឆ្នាំ ២០២១ កញ្ញា សែ សម្ផស្ស ប្រធានសាខា JCI PHNOM PENH ឆ្នាំ ២០២១ វាគ្មិនកិត្តិយស ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងវាគ្មិនកិត្តិយសជាច្រើនរូបទៀតផងដែរ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ស្វែងយល់ពីប្រភេទអាជីវកម្ម និងសេវាកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/01/2025
ត្បិតថា ឱកាសទទួលបានភាគចំណេញតិចនៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែដោយសារវាជាទីផ្សារដែលមានទំហំធំខ្លាំង ដូច្នេះ ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសចិនមិនមែនជារឿងងាយពេកនោះទេ