បរទេស៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អង់គ្លេស Jaguar Land Rover បានព្រមានថា បញ្ហាកង្វះខាតបន្ទះឈីបនៅពេលនេះនឹងអាចធ្វើឲ្យផលិតកម្មរបស់ខ្លួនកាត់បន្ថយមកត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៅក្នុងត្រីមាសទី៣នេះក្នុងពេលដែល Volkswagen Group ក៏បានអះអាងដែរថា ផលប៉ះពាល់នេះក៏នឹងធ្វើឲ្យផលិតកម្មរបស់ខ្លួនធ្លាក់ចុះខ្លាំងដូចគ្នានៅក្នុងត្រីមាសទី៣ នេះមានត្រឹមតែចំនួនព្យាករណ៍ប្រហែលជា ៤៥០ ០០០ គ្រឿងប៉ុណ្ណោះ។
បញ្ហាកង្វះខាតបន្ទះឈីបបានក្លាយទៅជាកត្តាសំខាន់បំផុតដែលកំពុងទាញឲ្យផលិតកម្មគ្រឿងអេឡិចត្រូក ជាពិសេសការផលិតរថយន្តទាំងឡាយរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មនៅលើសកលលោកមានភាពយឺតយ៉ាវក្នុងរយៈពេលជាច្រើនខែរួចមកហើយ។
យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា ទោះបីជាក្រុមហ៊ុនផលិតរថយន្តព្រមទាំងក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបបានខិតខំជំនះយ៉ាងខ្លាំងរហូតទទួលបានលទ្ធផលល្អប្រសើរកាលពីពាក់កណ្តាលឆ្នាំកន្លងមកនេះក៏ដោយ ប៉ុន្តែពួកគេនៅតែបានព្រមានខ្លាំងៗផងថា បើបញ្ហាបែបនេះនៅតែបន្តកើតមានឡើងដដែលនោះវានឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែអាក្រក់ជាក់ជាមិនខាននាពេលខាងមុខ។
បន្ទះឈីប គឺជាឧបករណ៍ដ៏ចាំបាច់បំផុតនៅក្នុងការផលិតប្រព័ន្ធបញ្ជាចរន្តអគ្គិសនីនៅពីខាងក្នុងរថយន្ត ជាពិសេសរថយន្តទំនើបៗបច្ចេកវិទ្យាចុងក្រោយ ប៉ុន្តែវាបានទទួលរងនូវបញ្ហាខ្វះខាតនៃការផលិតគិតចាប់តាំងតែពីដើមឆ្នាំ២០២១កន្លងមកម្ល៉េះ ដោយសារតែអ្នកផលិតបានបង្វែរផលិតផលនេះទៅផ្គត់ផ្គង់ជាមួយនឹងក្រុមហ៊ុនអ្នកផលិតឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះដែលកំពុងកើនឡើងនូវតម្រូវការក្នុងអំឡុងពេលកូវីដនោះជំនួសវិញ។
ជាលទ្ធផលនៅពេលដែលក្រុមហ៊ុនអ្នកផលិតរថយន្តអាចត្រឡប់មករកដំណើរការផលិតបន្ទះឈីបវិញក្នុងស្ថានភាពដែលល្អប្រសើរជាងមុនពីកូវីដនោះវាបែរជាបានធ្វើឲ្យបង្អាក់ទៅដល់ផលិតកម្មរថយន្ត ហើយថែមទាំងបានធ្វើឲ្យរោងចក្រមួយចំនួនត្រូវបង្ខំចិត្តបិទទៀតផងដោយសារតែមិនមានបន្ទះឈីបគ្រប់គ្រាន់នៅក្នុងស្តុក ហើយមិនអាចបញ្ជាទិញបន្ថែមបាន។
ជាមួយគ្នានេះ ខណៈដែលក្រុមអ្នកវិភាគ និងក្រុមហ៊ុនអ្នកផលិតរថយន្តកន្លងមកបានបង្ហាញពីភាពទុកចិត្តថា បញ្ហាកង្វះខាតបន្ទះឈីបនេះនឹងអាចធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មរថយន្តតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងមកដល់ពេលនេះពួកគេបានមើលឃើញកាន់តែច្បាស់ថាវានឹងបន្តផលប៉ះពាល់រហូតទៅដល់ចុងឆ្នាំ២០២១ជាក់ជាមិនខាន។
ក្រៅពីនោះក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតសុទ្ធតែបានធ្វើការបង្ហាញនូវក្តីព្រួយបារម្ភដូចគ្នាចំពោះផលិតកម្មនៅក្នុងត្រីមាសទី៣ និងទី៤ ដូចជាក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ព្រមទាំងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត Valeo ផងដែរ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង