តម្លៃដីនៅតំបន់អរិយក្សត្រឡើងខ្ពស់ខណៈមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅឡើយ

ភ្នំពេញ ៖ ជាតំបន់កោះដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ អរិយក្សត្រត្រូវបានប្រជាជនទូទៅ​ស្គាល់ថាជាតំបន់ចំការសម្បូរទៅ​ដោយដំណាំច្រើនប្រភេទ និងជាទីផ្សារបន្លែដ៏សំខាន់មួយរបស់​ទីក្រុងភ្នំពេញ។ ប្រជាពលរដ្ឋដែលរស់នៅលើកោះនេះ ភាគច្រើនជាអ្នក​ដែល​មានដីកេរដំណែល​ពីដូនតាមកស្រាប់ ហេតុនេះតម្លៃនៃការទិញលក់ហាក់មិនមានអ្វីគួរកត់សម្គាល់ទេកាលពីប្រមាណ៥ឆ្នាំ។

ដោយឡែក នៅក្រោយឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ សន្ទុះតម្លៃដីនៅទីនេះបានហក់ឡើងលឿនប្លែកនឹកស្មានដល់។ ការហក់ឡើង​នៃតម្លៃដីនេះ ក៏ព្រោះតែដំណឹងនៃការមកដល់របស់គម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាគម្រោងសង់តភ្ជាប់និស្ស័យ និងសេដ្ឋកិច្ចមកកាន់ភ្នំពេញ​ស្ពាន​ស្វាយជ្រុំ និងគម្រោងបង្កើតបុរី គម្រោងខុនដូ និងការបង្កើតគម្រោងទីក្រុងរណបកោះមាស​ដែល​ទើប​បង្ហើបឡើងកាលពីពេលថ្មីៗនេះជាដើម។

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង ប្រធាន Kw Cambodia បានសាទរចំពោះការមកដល់​ជាបន្ត​បន្ទាប់នៃគម្រោងអភិវឌ្ឍន៍នានា​នៅពេល​បច្ចុប្បន្ន​នេះ ដោយរំពឹងថាគម្រោង​ទាំងអស់​នេះនឹងកែប្រែតំបន់អរិក្សត្រ​ទៅជាទីក្រុង​រណបមួយបន្ថែមទៀតរបស់ក្រុងភ្នំពេញ និងក្លាយទៅ​ជាគោលដៅទេសចរណ៍កែច្នៃផងដែរ។

ទន្ទឹមនឹង​នេះ​ផង​ដែរ លោកឧកញ៉ាក៏បានរំលេចពីតម្លៃដីនៅទីនោះក្នុងពេលបច្ចុប្បន្នថា ៖

«ថ្វីត្បិតតែកំពុង​ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ តែលើចំណែកនៃដី​ដោយ​មិនទាន់មានការកើនឡើងនូវចំនួនអគារ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកំណើនប្រជាសាស្ត្រនៅតំបន់នោះ​មិនទាន់​ច្រើន ដែលតម្លៃមិន​គួរឡើង​ថ្លៃ​ដល់​កម្រិត​ហ្នឹងពេកទេ បើត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ​នានា ដីក៏ត្រូវការចាក់បំពេញច្រើន ប្រព័ន្ធទឹកស្អាត​ក៏មិនទាន់ដិតដល់ដែរ»

ជាតម្លៃទីផ្សារជាក់ស្ដែង ដីទូទៅមានតម្លៃគិតជាមធ្យម ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯដីនៅតំបន់ទីប្រជុំជនប្រកប​អាជីវកម្ម​មាន​តម្លៃខ្ពស់​ទៅ​ដល់​ជាង ១ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន ប៉ុន្តែបើយើងក្រឡេកទៅមើលប្រព័ន្ធទ្រទ្រង់គឺមិនទាន់មានគ្រប់គ្រាន់នៅឡើយ ដោយស្ពានក៏មិនទាន់បាន​ដំណើរការសាងសង់ដែល​តម្រូវឲ្យការធ្វើដំណើរនៅពឹងលើទូកចម្លង សណ្ឋានដីក៏ជាដីទំនាបដែលប្រឈម​នឹង​ការ​លិចទឹកភាគច្រើន ព្រមទាំងត្រូវការដី​ចាក់​បំពេញច្រើនសម្រាប់ការសាងសង់គម្រោងនានា។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖

« ភាគច្រើននៃចំនួនអ្នកទិញដីនៅតំបន់នោះគឺក្នុងគោលបំណងទិញវិនិយោគ មានន័យថាពួកគេ​ភាគ​ច្រើនទិញទុក​ដើម្បី​លក់យកចំណេញ បើសម្រាប់អ្នកដែលទិញយកទៅអភិវឌ្ឍជាលំនៅដ្ឋានកម្រិតមធ្យម ក៏ដូចជាប្រភេទលំនៅដ្ឋាន​បែបទំនើបហាក់មិនសូវមានថ្មីបន្ថែម​ច្រើន​នោះទេ ក្រៅពីគម្រោងចាស់ដែលមានស្រាប់ និងបានដំណើរការមួយជហានរួចទៅហើយនោះ ព្រោះតម្លៃថ្លៃដើមដី និងតម្លៃក្នុង​ការសាងសង់​សំណង់​ក៏​ខ្ពស់​​ដូចគ្នា»

គួរបញ្ជាក់ថា ដីនៅតំបន់អរិយក្សត្រចាប់ផ្ដើមកើនឡើងខ្លាំងចាប់ពីចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។ សម្រាប់ឆ្នាំ២០២០ តម្លៃគឺនៅត្រឹង មិនបានបន្ត​ឡើង​ថ្លៃនោះទេ រហូតដល់ដើមឆ្នាំ២០២១នេះឃើញថាមានសភាពស្ងប់ស្ងាត់នៃការទិញលក់ ដោយហេតុថាប្រជាជនមិន​សូវ​មានចំណូលច្រើន។  អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​សម្រេច​ជួលដី​កោះមាសទំហំជាង ៣៤០​​ហិកតា ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែលនៅជាប់ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ឱ្យ​ទៅ​ក្រុមហ៊ុន «ឃុន សៀ Import Export» ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​រយៈពេល ៥០​ឆ្នាំ ខណៈដី​ទំហំ​៧០​ហិកតា​ទៀត​ក៏ត្រូវបានរដ្ឋាភិបាល​ជួលឱ្យក្រុមហ៊ុននេះ សម្រាប់​អភិវឌ្ឍ​​ជា​តំបន់​សេដ្ឋកិច្ច​តាម​ដង​ទន្លេត្រើយខាងកើត ក្បែរគ្នាអភិវឌ្ឍន៍​កោះពេជ្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល

វេទិកាសេដ្ឋកិច្ចរបស់គណបក្សប្រជាធិបតេយ្យអាចនឹងនៅដដែលបន្ទាប់ពី Joe Biden បញ្ចប់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការប្រកាសដកឈ្មោះរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden ចេញពីគណបក្សប្រជាធិបតេយ្យក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ កំពុងក្លាយជាប្រធានបទជជែកដេញដោលទាក់ទងនឹងវេទិកាសេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយរបស់ចិន នាំចូលរថយន្តអគ្គិសនីទំនើប​ និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2024

ក្រុមហ៊ុនធំមួយរបស់ប្រទេសចិន នាំចូលរថយន្តអគ្គិសនីទំនើប និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តនៅព្រះរាជាណាចក្រកម្ពុជា .