ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះបានសម្រេចបិទខ្ទប់ភូមិសាស្ត្រមួយចំនួននៅក្នុងខ័ណ្ឌចំនួន២ គឺខ័ណ្ឌឬស្សីកែវ និងខ័ណ្ឌទួលគោក។ ការបិទខ្ទប់ នេះធ្វើឡើងក្រោយមានការឆ្លងរាលដាលចូលក្នុងសហគមន៍ និងសង្ស័យមានអ្នកជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta។
តាមរយៈសេចក្ដីសម្រេចដែលបានប្រកាសជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជ ធានីភ្នំពេញ សម្រាប់ទីតាំងភូមិសាស្ត្រទី១ ដែល នឹងត្រូវបិទខ្ទប់គឺនៅលើកំណាត់ផ្លូវលេខ៩៣ ស្ថិតក្នុង ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខ័ណ្ឌឬស្សីកែវ ដែលទីតាំងនេះនឹងត្រូវបិទខ្ទប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ក្រោយការសង្ស័យមានអ្នកជាប់ពាក់ព័ន្ធករណីមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)។
ដោយឡែក ទីតាំងមួយទៀតគឺនៅច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅទីតាំងនេះ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៍ ដូច្នេះទីតាំងនេះនឹងត្រូវបិទខ្ទប់សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
គួរបញ្ជាក់ថា នៅថ្ងៃទី ០២សីហានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមាន កូវីដ១៩ថ្មីចំនួន ៥៦០នាក់បន្ថែមទៀតដែលធ្វើឲ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៧៨ ៤៧៤នាក់ ។ ទន្ទឹមនេះក្រសួងសុខាភិបាលក៏បានប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួន «ដែលតា» ចំនួន១០៩ករណីថ្មីនៅទូទាំងប្រទេស ខណៈរាជធានីភ្នំពេញមានការរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី «ដែលតា» ចំនួន៥ករណី ។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញវីរុសកូវីដ១៩ បំប្លែងខ្លួន «ដែលតា» សរុបចំនួន ២២៣ករណីហើយ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Huawei វ៉ាដាច់ទីផ្សារលក់ស្មាតហ្វូនរបស់ Apple នៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេល៤៦ខែចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/10/2024
Huawei បានកាន់កាប់តំណែងទីផ្សារក្នុងស្រុកវិញហើយ ដោយសារតែការនាំចូលស្មាតហ្វូនពីបរទេសយកមកចែកចាយបន្តមានការធ្លាក់ចុះ